សង្ស័យ​ណាស់!​ នាវាមុជទឹក​ កូរ៉េខាងជើង​ ត្រៀម​ខ្លួន​នៅ​ក្បែរ​សមយុទ្ធ​យោធា​ អាមេរិក​ និង​ កូរ៉េខាងត្បូង​

“ពេលនេះអង្គភាពវាយប្រហារមុន ដែលជាកងទ័ពពិសេសរបស់ប្រជាជន កូរ៉េ គាំទ្រដោយនាវាមុជទឹក ត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលបញ្ជាឲ្យធ្វើការវាយប្រហារទៅលើទាហាន កូរ៉េខាងត្បូង និងទាហាន អាមេរិក ដែលចូលរួមក្នុងសយុទ្ធរួមគ្នា” ទីក្រុង ព្យុងយ៉ាង ចេញការព្រមានដូច្នេះ នៅពេលសមយុទ្ធយោធារួមគ្នា រវាង អាមេរិក និង កូរ៉េខាងត្បូង ចាប់ផ្ដើមនៅថ្ងៃច័ន្ទនេះ ។

សេចក្ដីព្រមាន បន្ថែមថា ប្រសិនបើមានសញ្ញាណាមួយដែលបង្ហាញថា សមយុទ្ធយោធារួមគ្នារវាង អាមេរិក និង កូរ៉េខាងត្បូង ធ្វើឡើងក្នុងបំណងលុកលុយ កូរ៉េខាងជើង កងទ័ពរបស់ប្រជាជន កូរ៉េ នឹងវាយប្រហារការពារខ្លួនទប់ទល់នឹងសត្រូវ ដោយប្រើអាវុធនុយក្លេអ៊ែរ ជាអាវុធដែលនឹងប្រែក្លាយ អាមេរិក និង កូរ៉េខាងត្បូង ឲ្យទៅជាគំនរផេះផង់ ។

សង្គ្រាមពាក្យសម្ដីកាន់តែគ្រោតគ្រាតជាងមុន ចេញពីទីក្រុង ព្យុងយ៉ាង ដំណាលពេលដែលភាពតានតឹងកំពុងកើនឡើងខ្លាំង បន្ទាប់ពីឯកអគ្គរដ្ឋទូតរង កូរ៉េខាងជើង ប្រចាំទីក្រុង ឡុងដុង ភៀសខ្លួនទៅកាន់ប្រទេស កូរ៉េខាងត្បូង ហើយនៅថ្ងៃច័ន្ទនេះ សមយុទ្ធយោធារួមគ្នារវាង អាមេរិក និង កូរ៉េខាងត្បូង ក៏ចាប់ផ្ដើមឡើងទៀត ជំរុញស្ថានភាពនៅលើឧបទ្វីបកូរ៉េ កាន់តែអាក្រក់ ។

ប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី ប៉ាក គន់ហេ ឆ្លើយតបតបវិញថា ការភៀសខ្លួនរបស់មន្ត្រីការទូតជាន់ខ្ពស់ ចេញពី កូរ៉េខាងជើង បង្ហាញពីភាពបែកបាក់ នៅក្នុងរបបរបស់លោក គីម ជុងអ៊ុន “ថ្មីៗនេះ ឥស្សរជន កូរ៉េខាងជើង ជាច្រើនរូប មានវិបត្តិ ក្រោយការភៀសខ្លួនរបស់មនុស្សសំខាន់ៗក្នុងនោះមានមន្ត្រីការទូតជាច្រើនរូបចេញពីប្រទេស កូរ៉េខាងជើង ជាសញ្ញាមួយបង្ហាញអំពីការបែកបាក់ ដែលអាចនាំទៅរកភាពរង្គោះរង្គើដល់ក្រុមមន្ត្រីថ្នាក់ខ្ពស់ជាងនេះក្នុងរបបទីក្រុង ព្យុងយ៉ាង” ។

ចំណែកក្រសួងបង្រួបបង្រួមរបស់ប្រទេស កូរ៉េខាងត្បូង បានសម្ដែងការសោកស្ដាយចំពោះសេចក្ដីព្រមាននោះ ដោយបញ្ជាក់ថា សមយុទ្ធរួមគ្នា តែងធ្វើឡើងជាធម្មតា ហើយទីក្រុង សេអ៊ូល និងទីក្រុង វ៉ាស៊ីនតោន ក៏បានប្រកាសជាញឹកញាប់ថា ពុំមានបំណងលុកលុយ កូរ៉េខាងជើង ឡើយ ។

ទាហាន អាមេរិក ២ ម៉ឺន ៥ ពាន់នាក់ ចូលរួមក្នុងសមយុទ្ធយោធារួមគ្នាជាមួយ កូរ៉េខាងត្បូង ចាប់ពីថ្ងៃច័ន្ទនេះ រហូតដល់ថ្ងៃទី ២ ខែកញ្ញា ។ មេបញ្ជាការកងទ័ពអាមេរិក ទទួលភារកិច្ចដឹកនាំការធ្វើសមយុទ្ធ បានជូនដំណឹងដល់កងទ័ព កូរ៉េខាងជើង ថា សមយុទ្ធយោធានេះ គឺជាការហ្វឹកហ្វឺនដែលគ្មានការបង្កហេតុណាមួយនោះទេ ។
សង្ស័យ​ណាស់!​ នាវាមុជទឹក​ កូរ៉េខាងជើង​ ត្រៀម​ខ្លួន​នៅ​ក្បែរ​សមយុទ្ធ​យោធា​ អាមេរិក​ និង​ កូរ៉េខាងត្បូង​

សង្ស័យ​ណាស់!​ នាវាមុជទឹក​ កូរ៉េខាងជើង​ ត្រៀម​ខ្លួន​នៅ​ក្បែរ​សមយុទ្ធ​យោធា​ អាមេរិក​ និង​ កូរ៉េខាងត្បូង​

សង្ស័យ​ណាស់!​ នាវាមុជទឹក​ កូរ៉េខាងជើង​ ត្រៀម​ខ្លួន​នៅ​ក្បែរ​សមយុទ្ធ​យោធា​ អាមេរិក​ និង​ កូរ៉េខាងត្បូង​

ប្រភពៈ independent, miamiherald

  • សង្ស័យ​ណាស់!​ នាវាមុជទឹក​ កូរ៉េខាងជើង​ ត្រៀម​ខ្លួន​នៅ​ក្បែរ​សមយុទ្ធ​យោធា​ អាមេរិក​ និង​ កូរ៉េខាងត្បូង​已关闭评论
  • 49 views
  • Hide Sidebar
    A+
Publish on:2016/08/22  Category:ជីវិតនិងសង្គម
Tags: