ចូលរួមប្រកួតបទចម្រៀង មានឱកាសទស្សនកិច្ចសិក្សា ប្រទេសភូមាចំនួន ៥ ថ្ងៃ

6 Videos


ឱកាសដ៏ពិសេសសម្រាប់អ្នកដែលស្រឡាញ់ចូលចិត្តក្នុងការតែងនិពន្ធបានមកដល់ហើយ ជាមួយនឹងកម្មវិធី “ពេលដែលត្រូវចងចាំ ឬA Time to Remembrance” ជាកម្មវិធី ប្រឡងតែងនិពន្ធបទចម្រៀងក្នុងឆ្នាំ ២០១៦ របស់អង្គការ”កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន”ក្រោមប្រធានបទ “ពេលដែលត្រូវចងចាំ ” ដែលក្នុងនោះលោកអ្នកអាចសរសេរពីអ្វីដែលលោកអ្នកធ្លាប់បានដឹងឮទាក់ទងនឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។កម្មវិធីនេះចាប់ផ្ដើមទទួលអត្ថបទចម្រៀងចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃច័ន្ទ ទី៣១ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៥: ០០ល្ងាច។

ចូលរួមប្រកួតបទចម្រៀង មានឱកាសទស្សនកិច្ចសិក្សា ប្រទេសភូមាចំនួន ៥ ថ្ងៃ

សូមកុំឱ្យឱកាសដ៏កម្រនេះកន្លងហួសទៅនោះឡើយ ដោយគ្រាន់តែលោកអ្នកគោរពតាមលក្ខន្ដិកនៃការចូលរួមប្រកួតប្រជែងងាយៗដូចជាមានអាយុចន្លោះពី ១៥ ដល់ ៣០ ឆ្នាំ ។ លោកអ្នកអាចនិពន្ធជាទំនុកភ្លេង និង ទំនុកច្រៀងថ្មីដែលផ្ដោតសំខាន់លើប្រធានបទខាងលើ ឬក៏អាចនិពន្ធទំនុកច្រៀងថ្មីដោយយកលំនាំបទភ្លេងចាស់ណាមួយក៏បាន ប៉ុន្តែប្រធានបទគឺមិនត្រូវចាកឆ្ងាយពីអ្វីដែលកម្មវិធីបានកំណត់នោះឡើយ ដោយផ្ដោតសំខាន់ លើការលើកកម្ពស់ការយល់ដឹង និងបទពិសោធឈឺចាប់របស់ជនរងគ្រោះដែលនៅរស់រានមានជីវិត ពីរបបកម្ពុជាប្រជាធិបតេយ្យ ការផ្សះផ្សា និងបង្ហាញពីការតាំងចិត្តរបស់យុវជន សម្រាប់ថ្ងៃអនាគត ដែលពោរពេញដោយសន្ដិភាពក្រោមប្រធានបទ «ពេលដែលត្រូវចងចាំ»។

ចូលរួមប្រកួតបទចម្រៀង មានឱកាសទស្សនកិច្ចសិក្សា ប្រទេសភូមាចំនួន ៥ ថ្ងៃ

ចំពោះអត្ថប្រយោជន៍ដែលទទួលបាន គឺបេក្ខជនជ័យលាភី ៣ រូបនឹងទទួលបានឱកាសដំណើរទស្សនកិច្ច ឈ្វែងយល់ និងចែកបទពិសោធអំពីសន្ដិភាព និងការផ្សះផ្សានៅប្រទេសភូមាចំនួន ៤ យប់ ៥ ថ្ងៃ ។ទទួលបានលិខិតបញ្ជាក់ជ័យលាភី ពានជ័យលាភី វគ្គសិក្សាខ្លីជាមួយក្លឹប YRDPនិងរង្វាន់ផ្សេងៗទៀត ។ ឱកាសកសាងនិងបង្ហាញស្នាដៃដែលជាទេពកោសល្យរបស់អ្នកជាសាធារណៈ បូករួមទាំងឱកាសសិក្សាដ៏កម្រជាច្រើនទៀតទាក់ទងជាមួយនឹងវិស័យតែងនិពន្ធ និងការទទួលបានចំណេះដឹងផ្សេងៗជាច្រើនទៀត ។

ចូលរួមប្រកួតបទចម្រៀង មានឱកាសទស្សនកិច្ចសិក្សា ប្រទេសភូមាចំនួន ៥ ថ្ងៃ

ចំពោះព័ត៌មានលំអិតលោកអ្នកអាចចូលទៅមើល Page របស់កម្មវិធី «ពេលដែលត្រូវចងចាំ ឬ A time to Remembrance» ដោយផ្ទាល់តាមរយៈ www.facebook.com/Remembrance2016 ៕ ភូមិន្ទ

ចូលរួមប្រកួតបទចម្រៀង មានឱកាសទស្សនកិច្ចសិក្សា ប្រទេសភូមាចំនួន ៥ ថ្ងៃចូលរួមប្រកួតបទចម្រៀង មានឱកាសទស្សនកិច្ចសិក្សា ប្រទេសភូមាចំនួន ៥ ថ្ងៃចូលរួមប្រកួតបទចម្រៀង មានឱកាសទស្សនកិច្ចសិក្សា ប្រទេសភូមាចំនួន ៥ ថ្ងៃចូលរួមប្រកួតបទចម្រៀង មានឱកាសទស្សនកិច្ចសិក្សា ប្រទេសភូមាចំនួន ៥ ថ្ងៃចូលរួមប្រកួតបទចម្រៀង មានឱកាសទស្សនកិច្ចសិក្សា ប្រទេសភូមាចំនួន ៥ ថ្ងៃចូលរួមប្រកួតបទចម្រៀង មានឱកាសទស្សនកិច្ចសិក្សា ប្រទេសភូមាចំនួន ៥ ថ្ងៃ