បាយ​ប្រអប់​ជា​ជម្រើស​ល្អ​បំផុត សម្រាប់​ម្ដាយ​ឪពុក​ពេល​កូន​ប្រលង​បាក់​ឌុប

វេលាម៉ោង ១១ម្សិលមិញ ស្នូរ​ជួង​បាន​បន្លឺ​ឡើង ជា​សញ្ញា​ប្រាប់​ថា​មុខ​វិជ្ជា​ទាំង​២ នៃ​ព្រឹក​ថ្ងៃ​ទី​មួយ​បាន​បញ្ចប់ ហើយ​សិស្ស​ទាំង​អស់​បាន​ប្រញាប់​រូតរះ​ទៅ​រក​បាយ​ទឹក​រៀង​ខ្លួនៗ។ សម្រាប់​អ្នក​នៅ​ជិត ប្រាកដ​ជា​ប្រញាប់​ទៅ​ទទួល​ទាន​នៅ​ផ្ទះ អ្នក​មាន​ប្រាក់​ប្រាកដ​ជា​ចូល​ហាង ប៉ុន្តែ​អ្នក​នៅ​ឆ្ងាយ ហើយ​ខ្សត់​ទ្រព្យ​ធន​ផង បាន​ត្រឹម​បាយ​ប្រអប់​កំដរ​កូន​ប៉ុណ្ណោះ។

 

បាយ​ប្រអប់​ជា​ជម្រើស​ល្អ​បំផុត សម្រាប់​ម្ដាយ​ឪពុក​ពេល​កូន​ប្រលង​បាក់​ឌុប

 

​លោក ធឿង សុខ ដែល​ដែល​ជា​ជាង​ផ្ទះ និង​ស្នាក់​នៅ​សង្កាត់​ព្រៃស ខណ្ឌដង្កោ បាន​ជូន​កូន​ស្រី​ទៅ​ប្រលង​នៅ​មណ្ឌល​វិទ្យាល័យ​ឥន្ទ្រទេវី ជាមួយ​ប្រពន្ធ។ ដោយសារ​មាន​ពេល​ខ្លី ផ្ទះ​ក៏​​នៅ​ឆ្ងាយ ទើប​សម្រេច​ចិត្ត​ទិញ​បាយ​ប្រអប់​ទទួល​ទាន​ទាំង ៣​នាក់​ប្រពន្ធ​កូន។ លោក​បាន​បញ្ជក់​បន្ថែម​ថា លោក​បាន​ចេញ​ពី​ផ្ទះ​តាំង​ពី​ម៉ោង ៥​ព្រឹក ហើយ​ចាំ​រហូត​ដល់​ប្រលង​ចប់​ពេល​ល្ងាច​ទើប​ត្រលប់​ទៅ​ផ្ទះ​វិញ។

 

ចំណែក​កូន​ស្រី​ឈ្មោះ អ៊ួន វួចលាង ដែល​ជា​បេក្ខជន​ប្រលង​បាក់​ឌុប បាន​បង្ហាញ​អារម្មណ៍​អាណិត​ឪពុកម្ដាយ​យ៉ាង​ខ្លាំង។ វួចលាង បាន​និយាយ​ថា៖ “អាណិត​គាត់​ណាស់ ឲ្យ​គាត់​មក​ចាំ​អីចឹង ហើយ​ខាត​ការងារ​បស់​គាត់​ទៀត… តែ​ខ្ញុំ​អត់​ស្គាល់​កន្លែង​នេះ​ទេ បើ​ពួក​គាត់​មិន​ជូន​មក មិន​ដឹង​ទៅ​រក​នៅ​ណា​ទេ”។

 

បាយ​ប្រអប់​ជា​ជម្រើស​ល្អ​បំផុត សម្រាប់​ម្ដាយ​ឪពុក​ពេល​កូន​ប្រលង​បាក់​ឌុប
លោក ធឿង សុខ និងកូនស្រី ព្រមទាំងប្រពន្ធ

 

បាយ​ប្រអប់​ជា​ជម្រើស​ល្អ​បំផុត សម្រាប់​ម្ដាយ​ឪពុក​ពេល​កូន​ប្រលង​បាក់​ឌុប

 

បាយ​ប្រអប់​ជា​ជម្រើស​ល្អ​បំផុត សម្រាប់​ម្ដាយ​ឪពុក​ពេល​កូន​ប្រលង​បាក់​ឌុប

អត្ថបទ៖ គង់ វិសាល