Michael Phelps ​ជះ​លុយ​២,៥​លាន​ដុល្លារ ​ទិញ​វិមាន​ Arizona

វីរបុរស​​កំពូល​កីឡាករ​ហែល​ទឹក​អូឡាំពិក​​របស់​អាមេរិក ​Michael Phelps ​បាន​ចំណាយ​ប្រាក់​ដល់​ទៅ​២,៥​លាន​ដុល្លារ ​​ដើម្បី​បញ្ចប់​ការ​ទិញ​ និង​ជួស​ជុល​​ភូមិគ្រឹះ​ថ្មី​​ដ៏​​ស្តុកស្តម្ភ​​របស់​ខ្លួន​ ​នៅ​រដ្ឋ​ Arizona សហរដ្ឋ​អាមេរិក។

Michael Phelps ​ជះ​លុយ​២,៥​លាន​ដុល្លារ ​ទិញ​វិមាន​ Arizona

បើ​តាម​ TMZ ​បាន​ឲ្យ​ដឹង​ថា កីឡាករ​វ័យ​៣១​ឆ្នាំ​​ ដែល​ទើប​តែ​ឈ្នះ​មេដាយ​មាស​អូឡាំពិក​នៅ​ទីក្រុង​ Rio ចំនួន​៥​ទៀត​ បាន​ទិញ​​វិមាន​ដ៏​ស្កឹមស្កៃ​នេះ​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​មុន​ ខណៈ​ដែល​រូប​គេ​ និង​​គូ​ដណ្ដឹង Nicole Johnson ​បាន​ផ្លាស់​ទៅ​រស់​នៅ​ទីនោះ​​កាល​ដើម​ឆ្នាំ​២០១៦​នេះ​ និង​បាន​កើត​កូន​ប្រុស​ Boomer ​​កាល​ខែ​ឧសភា​កន្លង​ទៅ។

យ៉ាងណាក្ដី ភូមិគ្រឹះ​​ដែល​មាន​​​​ទំហំ​៥៥៨​ម៉ែត្រ​ការ៉េ ​រួម​ជាមួយ​ទេសភាព​ភ្នំ​ដ៏​ស្រស់​ស្អាត ​មាន​ចង្ក្រាន​៤ ផ្ទះ​បាយ​ធំ​មួយ បន្ទប់​គេង​៥ ​បន្ទប់​ទឹក​៦,៥ និង​មាន​អាង​ហែល​ទឹក​ធំ​មួយ​​នេះ​ ​Phelps ទើប​តែ​បញ្ចប់​ការ​ជួសជុល​​រួច​រាល់​ជា​ស្ថាពរ​​១០០%​ ក្រោយ​​ចប់​អូឡាំពិក​២០១៦​នេះ​ទេ ខណៈ​ដែល​​រូប​គេ​ចំណាយ​សរុប​អស់​​ប្រហែល​២,៥​លាន​ដុល្លារ។

Michael Phelps ​ជះ​លុយ​២,៥​លាន​ដុល្លារ ​ទិញ​វិមាន​ Arizona

Michael Phelps (ឆ្វេង), គូដណ្តឹង Nicole Johnson និងកូនប្រុស

​Phelps ​​បាន​ចូល​រួម​ព្រឹត្តិការណ៍​អូឡាំពិក​៤​សម័យ​កាល​ ដោយ​ក្នុង​នោះ​ឈ្នះ​មេដាយ​សរុប​​២៨ និង​​ឈ្នះ​​មេដាយ​មាស​២៣។ ប៉ុន្តែ​កីឡាករ​ឆ្នើម​រូប​នេះ​ បាន​ប្រកាស​​បញ្ចប់​អាជីព​ និង​ចូល​និវត្តន៍​ហើយ​ ​ដោយ​ចង់​មាន​​ពេល​ជាមួយ​គ្រួសារ​ឲ្យ​បាន​ច្រើន​ និង​​អាច​ធ្វើ​ជា​គ្រូ​បង្ហាត់​កីឡា​ហែល​ទឹក នា​ពេល​អនាគត៕

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail