ឈ្លោះ​​គ្នា ​​៨​ម៉ោង​ឥត​​ឈប់​​​រហូត​បែកពពុះមាត់​​​ សន្លប់​រៀង​ៗ​ខ្លួន

​​​​​​​ស្ត្រី​​​​ពីរ​នាក់​​រស់​​នៅ​​ភាគ​ពាយព្យ​​ប្រទេស​ចិន​​​ បាន​​ដេក​ដួល​សន្លប់​​រៀង​ៗ​ខ្លួន​​​​​ដោយ​សារ​អស់​កម្លាំង​​​​​​​​ ក្រោយ​​​​​​​​ឈ្លោះ​ប្រកែក​​គ្នា​​​​រយៈពេល​ ៨​ម៉ោង​​ ដោយ​មិន​ព្រម​​​​​​ហូប​ចំណី ​និង​ផឹក​ទឹក​​​។ ​

 

ឈ្លោះ​​គ្នា ​​៨​ម៉ោង​ឥត​​ឈប់​​​រហូត​បែកពពុះមាត់​​​ សន្លប់​រៀង​ៗ​ខ្លួន

 

ស្ត្រី​វ័យ​​កណ្ដាល​​មិន​ត្រូវ​បាន​គេ​​បង្ហាញ​​ឈ្មោះ​​នេះ​​​ បាន​​ឈ្លោះ​​​​​​​​​គ្នា​ក្រោម​កម្ដៅ​ថ្ងៃ​​​​​​​ចាប់​ពី​ម៉ោង​​២រសៀល​​​ទៅ​ នៅ​​តាម​​​ដង​ផ្លូវ​​​នៅ​​ទីក្រុង​ Ankang ខេត្ត​សានស៊ី​​ ​​កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ។ ​បើ​​តាម​សម្ដី​ប៉ូលិស​​​ ​អ្នក​ទាំង​​ពីរ​​​​មាន​ជម្លោះ​​រឿង​​​​​​​ទូទាត់​បំណុល ​ដោយ​ភាគី​ម្ខាង​មិន​ព្រម​សង​។


ស្ត្រី​​​​​ចង់​ឈ្នះ​​ចង់​ចាញ់​​​​ទាំង​ពីរ​​បាន​​​ដេក​​ស្ដូក​​​តាម​កណ្ដាល​​ផ្លូវ​ជាតិ​ ​​​ដោយ​ម្នាក់​​បែក​​​ពពុះមាត់​ និង​ម្នាក់​​​សន្លប់​​​ឈឹង​លែង​ដឹង​ខ្លួន។ ចុង​​ក្រោយ​​ប៉ូលិស​​ បាន​បញ្ជូន​ទាំង​ពីរ​​នាក់​​​​ទៅ​កាន់​មន្ទីរ​ពេទ្យ​​​​ ​ហើយ​ពេល​នេះ​ពួក​គេ​មាន​​ស្ថាន​ភាព​សុខភាព​​ធម្មតា​ហើយ៕

 

ឈ្លោះ​​គ្នា ​​៨​ម៉ោង​ឥត​​ឈប់​​​រហូត​បែកពពុះមាត់​​​ សន្លប់​រៀង​ៗ​ខ្លួន

 

ឈ្លោះ​​គ្នា ​​៨​ម៉ោង​ឥត​​ឈប់​​​រហូត​បែកពពុះមាត់​​​ សន្លប់​រៀង​ៗ​ខ្លួន

 

 

ចុចអាន៖ ជម្លោះ​​គ្រួសារ ជា​ជំងឺ​ឯកជន ឬ​​​ជំងឺ​សង្គម?

 

ប្រែ​សម្រួល៖​ឡេង ភារុណ

ប្រភព៖ South China Morning Post