អ្នក​មាន​ក្លិន​មាត់​មិន​ល្អ ដោយ​​សារ​មូល​ហេតុ​​​សំខាន់​ៗ​ទាំង​នេះ​

​ក្លិន​មាត់​មិន​ត្រឹម​តែ​ជា​​សញ្ញា​នៃ​បញ្ហា​សុខ​ភាព​មាត់​ធ្មេញ​១​មុខ​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​បង្ក​ជា​បញ្ហា​រំខាន​ដល់​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ផង​ដែរ។ តើ​​មូល​ហេតុ​​សំខាន់​ធ្វើ​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ មាន​​អ្វី​ខ្លះ​?​ លោក សាស្ត្រាចារ្យ សឺន សុផារិទ្ធ​​ ជា​ទន្ត​បណ្ឌិត ជំនាញ​ទន្តសាស្ត្រ​កុមារ​ និង​ជា​ប្រធាន​ផ្នែក​ទន្តសាស្ត្រ​នៅ​​សាកលវិទ្យាល័យ​ពុទ្ធិសាស្រ្ត​បាន​រៀប​រាប់​ប្រាប់​ពី​មូលហេតុ​នោះ​។​​​

 

អ្នក​មាន​ក្លិន​មាត់​មិន​ល្អ ដោយ​​សារ​មូល​ហេតុ​​​សំខាន់​ៗ​ទាំង​នេះ​

 

លោក​សាស្ត្រាចារ្យ​បាន​រៀប​រាប់​ថា បញ្ហា​មួយ​ចំនួន​កើត​ឡើង​​​ដោយ​សារ​​​​​បញ្ហា​មាត់​ធ្មេញ​ផ្ទាល់ ដែល​បញ្ហា​ទាំង​នោះ​​មាន​ដូច​ជា​ការ​ពុក​ធ្មេញ​ ការ​សម្អាត​អណ្ដាត​​មិន​បាន​ល្អ​ការ​ដាក់​ធ្មេញ​សិប្បនិម្មិត​​ ពុំ​មាន​អនាម័យ ធ្វើ​ឲ្យ​​កាក​សំណល់​ចំណី​​សល់​ជាប់​ ជា​ហេតុ​ធ្វើ​ឲ្យ​​ក្លិន​មាត់​ធ្មេញ​​មិន​ល្អ។

 

ចំពោះ​​មូលហេតុ​សំខាន់​មួយ​ទៀត​គឺ​​ទាក់​ទង​នឹង​បញ្ហា​ពី​ខាង​ក្នុង​​ក្រពះ ដែល​​បណ្ដាល​មក​​ពី​សរសៃ​ចំណង​​ពី​ក្រពះ​ទៅ​កាន់​បំពង់​អាហារ​មាន​សភាព​​​មិន​ប្រក្រតី ដែល​ធ្វើ​ឲ្យ​​​​​​​​​មាន​បញ្ហា​ក្លិន​មាត់។

 

សម្រាប់​​​ជា​ដំណោះ​ស្រាយ​​​អ្នក​ដែល​កើត​បញ្ហា​នេះ លោក​សាស្ត្រាចារ្យ​បាន​ណែនាំ​ឲ្យ ស្វែង​យល់​ពី​មូល​ហេតុ​ទាំង​នោះ រួច​ធ្វើ​អនាម័យ​មាត់​ធ្មេញ​ឲ្យ​បាន​ត្រឹម​ត្រូវ​។ ករណី​​មាន​ក្លិន​មាត់​ដោយ​សារ​បញ្ហា​ពី​ខាង​ក្នុង​ក្រពះ លោក​បាន​ណែនាំ​ឲ្យ​ទៅ​កាន់​ពេទ្យ​​ជំនាញ​​ផ្នែក​មាត់​ធ្មេញ​​ដើម្បី​ដោះ​ស្រាយ​បញ្ហា៕​​

 

 

​​​​ចុចអាន៖  មូល​ហេតុ​​បង្ក​ឲ្យ​ការ​ដក​ធ្មេញ​មាន​គ្រោះ​ថ្នាក់​ នឹក​ស្មាន​មិន​ដល់

 

អត្ថបទ៖ មាន រតនា
​​