ញ៉ាំ​កាហ្វេ ការពារ​អ្នក​ពី​ជំងឺ​ទឹកនោម​ផ្អែម​

ញ៉ាំ​កាហ្វេ ការពារ​អ្នក​ពី​ជំងឺ​ទឹកនោម​ផ្អែម​

​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ អាច​នឹង​ត្រូវ​បាន​ការ​ពារ​ជាពិសេស តាមរយៈ​ការ​ញ៉ាំ​កាហ្វេ​។ ដោយ​យោង​ទៅតាម​គេហទំព័រ WebMD បានឲ្យដឹងថា មាន​ការ​សិក្សា​ចំនួន ១៨ និង​មាន​អ្នកចូលរួម​សិក្សា​ប្រមាណ ៤៥៨ ០០០ នាក់ បាន​បញ្ជាក់​អំពី​រឿង​នេះ​។ ការស្រាវជ្រាវ​បាន​រកឃើញថា ការថយចុះ​នៃ​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ មាន​រហូត​ដល់ ៧ ភាគរយ រាល់​ការ​ញ៉ាំ​កាហ្វេ​មួយ​ពែង​ក្នុង​មួយថ្ងៃ​។

​រឿង​នេះ​ក៏​ត្រូវ​បាន​បញ្ចាក់​ឲ្យដឹងទៀតថា ការថយចុះ​នៃ​ការប្រឈមមុខ រវាង​អ្នក​ញ៉ាំ​កាហ្វេ​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន និង​អ្នក​ញ៉ាំ​តែ ដូចជា​មិន​មាន​អ្វី គួរ​ឲ្យ​កត់សម្គាល់​ច្រើនឡើយ​។ យ៉ាងណាមិញ អ្នកស្រាវជ្រាវ​បាន​បង្ហាញថា ព័ត៌មាន​ដែល​បានមក​ពី​ការសិក្សា ទ្រង់ទ្រាយ​តូច​មួយ​ចំនួន ប្រហែលជា​មិនសូវ​អស្ចារ្យ​ប៉ុន្មាន​ទេ​។ ដូច្នេះហើយ ទើប​អ្នក​ស្រាវជ្រាវ អាច​នឹង​មើលរំលង នូវ​ទំនាក់ទំនង រវាង​ការ​ញ៉ាំ​កាហ្វេ​ច្រើនៗ និង​ជំងឺ​ទឹកនោម​ផ្អែម​ទៅ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ healthdigezt

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។