ញ៉ាំ​ផ្អែម​ច្រើន អាច​កើត​មហារីក​ទេ​?

ញ៉ាំ​ផ្អែម​ច្រើន អាច​កើត​មហារីក​ទេ​?

​​ជាតិ​ផ្អែម ត្រូវបាន​គេ​ចាត់ទុកថា ជា​របស់​ផ្អែម​ពុល ព្រោះ​វា​បណ្តាលឲ្យ​កើត​ជំងឺ​ច្រើន ដូចជា ជំងឺ​បេះដូង និង​បេះដូង​ជាដើម​។ យ៉ាងណាមិញ មាន​ទ្រឹស្តី​មួយ​បញ្ជាក់​ថា សព្វថ្ងៃនេះ ជាតិ​ផ្អែម ក៏​អាច​បណ្តាល​ឲ្យ​កើត​មហារីក​ដែរ​។ ចាប់តាំងពី​ជាតិ​ផ្អែម គឺជា​ប្រភព​នៃ​ថាមពល​មក វា​ត្រូវ​បាន​គេ​ចាត់ទុកថា ជា​របស់​ដែល​ទៅ​ចិញ្ចឹម​កោសិកា​មហារីក និង​ជួយ​ឲ្យ​កោសិកា​ទាំងនោះ បំបែក​ខ្លួន​បាន​យ៉ាងច្រើន ដូច្នេះ ជំងឺ​មហា​រី កាន់តែ​លូតលាស់​ខ្លាំង​ដែរ​។ ការ​ញ៉ាំ​ជាតិ​ផ្អែម​ច្រើន នឹង​ធ្វើឲ្យ​កើនឡើង កម្រិត​អាំង​ស៊ុយ​លីន​ក្នុង​ខ្លួន ដែល​នាំ​ឲ្យ​ធាត់ ដូច្នេះ លទ្ធផល​ទាំងពីរ​នេះ គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​មនុស្ស​ម្នាក់ កើត​ជំងឺ​មហារីក​បាន​ហើយ​។

​ការសិក្សា​មួយ ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Current Opinion on Endocrinology, Diabetes and Obesity បានបញ្ជាក់​ថា ការ​ញ៉ាំ​អាហារ​សំបូរ​ជាតិ Fructose ឬ​ទម្រង់​អាហារ​ផ្អែម ជា​ប្រភេទ​ផ្លែឈើ​ធម្មជាតិ និង​ទឹកឃ្មុំ អាច​ធ្វើឲ្យ​មនុស្ស​ម្នាក់ កើត​ជំងឺមហារីក​លំពែង ឬ​ពោះវៀនធំ ឬ​មហារីក​ផ្សេងៗ​ទៀត​បាន​។ សារធាតុ Fructose នឹង​ត្រូវបំលែង​ជា​គ្លុយកូស សម្រាប់​បង្កើត​ជា​ថាមពល ដល់​រាងកាយ​ប្រើប្រាស់​។ ការបំលែង​នេះ ក៏​បង្កើន​ការ​សំយោគ​ប្រូតេអ៊ីន ដែល​អាច​ជំរុញ​ដល់​ការលូតលាស់ ដុំ​សាច់​មហារីក​ដែរ​។
​ការ​ញ៉ាំ​អាហារ​សំបូរ​ជាតិ Fructose ច្រើន វា​នឹង​ត្រូវ​បាន​អង់​ស៊ីម រំលាយ​ទៅជា​ជាតិ​គ្លុយកូស ដើម្បី​បង្កើត​ជា​ថាមពល​ផង និង​អាស៊ីត Pyruvic ផង​។ ចូរ​ចាំ​ថា កោសិកា​មហា​រីកលូតលាស់​បានល្អ គឺ​ស្ថិតក្នុង​មជ្ឈដ្ឋាន អាស៊ី​ត ហើយ​ស្ករ​នេះហើយ គឺជា​អាស៊ីត​បែប​ធម្មជាតិ​។

ការសិក្សា​មួយ​ផ្សេង​ទៀត​បញ្ជាក់ថា ជំងឺមហារីក​សុដន់​លើ​ស្ត្រី​វ័យ​ចំណាស់ មាន​ទំនាក់ទំនង​គ្នា នឹង​ការ​ញ៉ាំ​អាហារ​មាន​ផ្អែម​ច្រើន ព្រោះ​វា​នឹង​បង្កើន កម្រិត​អាំង​ស៊ុយ​លីន​ក្នុង​ឈាម​។ រឿង​នេះ​ប្រឈម​ខ្លាំង នឹង​ការ​កើត​ជំងឺមហារីក​សុដន់ ជាពិសេស បើសិន​ជា​ពួកគេ មាន​ជំងឺ​ទឹកនោម​ផ្អែម​ទៀត​។

ដូច្នេះ ក្រោយពី​បាន​យល់ដឹង អំពី​ការ​ញ៉ាំ​ផ្អែម អាច​ប្រឈម​ខ្លាំង​នឹង​មហារីក​រួចមក បងប្អូន​ប្រហែលជា​មាន​គំនិត​មួយ គឺ​ត្រូវ​ឈប់​ញ៉ាំ​ផ្អែម​តែ​ម្តង ទើប​អាច​ការពារ​បាន​។ ប៉ុន្តែ ស្ថិត​ត្រង់​ចំណុច​នេះ អ្វី​ដែល​បងប្អូន​អាចធ្វើ​បាន មិនមែន​ឈប់​ញ៉ាំ​តែម្តង​នោះទេ តែ​គ្រាន់តែ​កាត់បន្ថយ​ឲ្យបាន​ច្រើន​បំផុត តាម​តែ​អាច​ធ្វើទៅបាន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។