​ចេះ​តែ​ក្រហាយ​ប្រអប់ជើង តើ​មកពី​អ្វី​ទៅ​?

​ចេះ​តែ​ក្រហាយ​ប្រអប់ជើង តើ​មកពី​អ្វី​ទៅ​?

​សម្រាប់​អ្នក​ដែល​មាន​អាការៈ ឬ​អារម្មណ៍​ថា ក្រហាយៗ​ជាប់​នៅ​ជើង វា​ច្រើនតែ​បណ្តាលមកពី ការ​ខូច​សរសៃប្រសាទ និង​មាន​ជំងឺសរសៃប្រសាទ​តែម្តង​។ ជាមួយគ្នា​នឹង​អារម្មណ៍​ក្រហាយៗ​នេះ អ្នកជំងឺ​ក៏​អាច​ប្រាប់​ថា មាន​អារម្មណ៍​ស្ពឹកៗ និង​ឈឺ​ឈៀបៗ នៅ​ប្រអប់ជើង​ពួកគេ​ដែរ​។ រឿង​នេះ​អាច​កើត​លើ​មនុស្ស មិន​រើស​អាយុ​ឡើយ​។ យ៉ាងណាមិញ បើសិន​ជា​អ្នក មាន​អា​ការៈក្រហាយ​ប្រអប់ជើ​ង​មែន​នោះ មាន​រឿង​មួយ​ចំនួន ដែល​អ្នក​គួរតែ​គិតដល់ ដូចជា ៖
•​    ​កង្វះ​វីតាមីន B12
•​    ​ជំងឺ​ទឹកនោម​ផ្អែម​
•​    ​អ្នកប្រមឹក​នឹង​គ្រឿង​ស្រវឹង​
•​    ​កំពុង​តែ​ប្រើប្រាស់​ថ្នាំ​
•​    ​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​
•​    ​ជំងឺអេដស៍​
•​    ​កង្វះ​គ្រាប់​ឈាម​
•​    ​ជំងឺ Lyme ដែល​បង្កឡើង​ដោយ​សត្វល្អិច​ខាំ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។