លោក Allardyce អាចនឹងកោះហៅ Terry ឲ្យចូលលេងក្នុងក្រុមជម្រើសជាតិវិញ

លោក Sam Allardyce បានបញ្ជក់ថា John Terry អាចនឹងវិលទៅកាន់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសវិញ បើទោះបីអ្នកចាត់ការទូទៅថ្មីរូបនេះ បានទទួលស្គាល់ថា ការចូលលេងវិញក៏ត្រូវតែអាស្រ័យទៅលើចំណង់របស់ Terry ក៏ដោយ។
John-Terry-ft16

ខ្សែការពាររូបនេះ បានបង្ហាញខ្លួនជាលើកចុងក្រោយក្នុងចំណោមការបង្ហាញខ្លួនសរុបចំនួន៧៨លើករបស់គេក្នុងពេលក្រុមជម្រើសជាតិអង់គ្លេសទទួលជ័យជម្នះ ៥-០ លើក្រុមជម្រើសជាតិម៊ុលដាវី កាលពីខែកញ្ញា ឆ្នាំ២០១២ តាមរយៈការចូលនិវត្តន៍ពីកីឡាបាល់ទាត់អន្តរជាតិ នៅខែដដែលនោះ នៅមុនពេលសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) បានបើកសវនាការទៅលើការចោទប្រកាន់ថា ប្រធានក្រុមរបស់ក្លិប Chelsea រូបនេះបានប្រើពាក្យសម្តីរើសអើងទៅលើខ្សែការពារ Anton Ferdinand របស់ក្លិប Queens Park Rangers។

សវនាការនេះបានកើតឡើង ក្រោយពីតុលាការទីក្រុង Westminster បានចេញសេចក្តីសម្រេចថា រូបគេមិនបានធ្វើដូចអ្វីដែលបានចោទប្រកាន់កាលពីខែកក្កដា នៅឆ្នាំនោះឡើយ។ Terry បានបញ្ជាក់ថា ការចោទប្រកាន់របស់ FA បានធ្វើឲ្យទីតាំងរបស់គេមិនមានភាពស្ថិតស្ថិរ។

អង្គភាពកីឡាបាល់ទាត់របស់អង់គ្លេសមួយនេះ បានរកឃើញថា រូបគេពិតជាមានកំហុស និងបានពិន័យរូបគេក្នុងទឹកប្រាក់២២ម៉ឺនផោន រួមជាមួយនឹងការដាក់ពិន័យព្យួរ៤ប្រកួត។ លោក Allardyce នឹងប្រកាសសមាជិកក្រុមជម្រើសជាតិអង់គ្លេសជាលើកទិ១របស់លោកនៅថ្ងៃអាទិត្យនេះ នៅមុនពេលការហ្វឹកហាត់រយៈពេល៥ថ្ងៃ និងការប្រកួតជម្រុះ World Cup ឆ្នាំ២០១៨ ជាមួយនឹងស្លូវេនី នៅថ្ងៃទិ៤ ខែកញ្ញា៕

ប្រភពព័ត៌មាន៖ The Guardian

The post លោក Allardyce អាចនឹងកោះហៅ Terry ឲ្យចូលលេងក្នុងក្រុមជម្រើសជាតិវិញ appeared first on CamboSport.