កៅអីមានបញ្ហា BMW សម្រេចចិត្តប្រមូលរថយន្តជាង ១៥៦ ពាន់គ្រឿងចូលវិញ

6 Videos


ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់ឈ្មោះ BMW នឹងធ្វើការហៅត្រលប់មកវិញនូវរថយន្តចំនួន ១៥៦ពាន់គ្រឿង នៅក្នុងប្រទេសចិន ដោយសារកំហុសបច្ចេកទេសត្រង់កៅអីអង្គុយរបស់កូនក្មេង ។

ចាប់ពីថ្ងៃទី ១ខែកញ្ញានេះទៅ រថយន្តដែលត្រូវហៅត្រលប់មកវិញមានម៉ូឌែល X3 ចំនួន ១៣៤ពាន់គ្រឿង ដែលផលិតចន្លោះខែ វិច្ឆិការ ២០១០ ដល់ ខែមេសាឆ្នាំ ២០១៦ ។ ហើយសម្រាប់ម៉ូឌែល X4 គឺត្រូវហៅត្រលប់មកវិញចំនួន ២២ពាន់គ្រឿង សម្រាប់រថយន្តដែលផលិតចន្លោះខែមិនា ២០១៤ ដល់មេសា ២០១៦ ។

នេះគឺដោយសារបញ្ហានៃដែកក្រឡឹងនៅគន្លាក់ភ្ជាប់ខាងក្រោមកៅអីអង្គុយកូនក្មេង មិនជាប់នឹងល្អ និងអាច បង្ករជាគ្រោះថ្នាក់ដល់កុមារជាយថាហេតុនៅពេលមានការជាន់ហ្វ្រាំងឈប់ភ្លាមៗ រឺមានគ្រោះថ្នាក់ដោយ ប្រការណាមួយ ។ក្រុមហ៊ុន BMW China Automotive Trading Co Ltd នឹងទទួលខុសត្រូវក្នុងការជួសជុលគន្លឹះនោះ ទៅដល់រថយន្តដែលហៅត្រលប់មកវិញទាំងអស់ដោយមិនគិតថ្លៃ នេះបើយោងតាមប្រភពពត៌មានពី ទីភ្នាក់ងារ Xinhua ៕                                                                                                                                               សុផល

កៅអីមានបញ្ហា BMW សម្រេចចិត្តប្រមូលរថយន្តជាង ១៥៦ ពាន់គ្រឿងចូលវិញ