ពិត ឬមិនពិត! តែចង់​ស្រក់ទឹកភ្នែក​ ​ក្រោយឮក្មេង​នេះ​និយាយ

ខេត្ត​ប៉ៃលិន ៖ ក្មេង​ប្រុសម្នាក់ត្រូវ​​អ្នក​ភូមិ​ ប្រទះ​ឃើញ​​ដេក​លើ​សួន​កុមារ​ តែ​ម្នាក់ឯង ដោយ​មាន​សម្លៀក​បំពាក់​មួយ​​ចង្កេះ លុះ​សួរនាំ​ រូបគេ​ប្រាប់​ថា អត់​មាន​ឪពុក​ម្តាយ ឬ​សាច់​ញាតិ​បងប្អូន​ឡើយ ដោយ​ស្នាក់​នៅ​លើ​សួន​កុមារ​នេះ​ ​អស់​រយៈពេល​ជា​យូរ​​មក​ហើយ ។

ហេតុការណ៍​​ប្រទះ​ឃើញ​ ក្មេង​ប្រុស​អនាថា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ ​និ​ង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ​សីហា ​២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​អនាថា​រូប​នេះ មានឈ្មោះសាល អាយុ​១២​ឆ្នាំ ​មាន​ទីលំនៅ​មិន​ពិត ប្រាកដ ដោយ​ស្នាក់​នៅ​លើ​សួន​កុមារ​អស់​រយៈពេល​ជា​យូរ​មក​ហើយ ។

ក្រោយមក​ បានកូន​ម្ចាស់ផ្ទះ​ឈ្មោះ​សៅ ខឿន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះសួង ធា អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ឃើញ​ក៏​នាំ​យក​ទៅ​ស្នាក់​នៅ​ក្នុងផ្ទះ​របស់​ខ្លួនជា​​បណ្តោះអាសន្ន និង​រាយការណ៍​ជូន​អាជ្ញាធរ​ភូមិ និង​សង្កាត់​ឱ្យ​ដឹង​ឮ ។

បើតាមក្មេងប្រុស​រូបនោះ​​ឱ្យ​ដឹង​ថា រូបគេ​មាន​បងប្អូន​៣​នាក់ ប្រុស​២ និង​ស្រី​១ ដោយ​រូបគេ​ជា​កូនពៅ ហើយ​កាលពីមុន​ រូបគេ​ត្រូវ​បាន​ម្តាយ​មាន​ប្តី​ចុង​ម្នាក់​ទៀត​ យក​ទៅ​រស់នៅ​ក្នុងផ្ទះ​មួយ​កន្លែង​នៅ​ក្រុងប៉ៃលិន មិន​ចាំ​ភូមិ ដោយ​ក្រោយមក ​បាន​លក់​ផ្ទះ​ឱ្យ​គេ​អស់​ហើយ ក៏​រៀបចំ​បង្វិច​នាំ​តែ​កូន​បង​ពីរ​នាក់​ទៅ​ជាមួយ​ប៉ុណ្ណោះ ។ ចំណែក​រូបគេ​ភ្ញាក់ពីដេក​ឡើង ​រក​ម្តាយ​អត់​ឃើញ ដោយ​កាលនោះ​ មាន​អាយុ​ទើបតែ​៧​ ទៅ​៨​ឆ្នាំ​ប៉ុណ្ណោះ ​។

ប្រភព​បន្ត​ទៀត​ថា ពេល​ថ្ងៃ​រូបគេ​ដើរ​សុំ​បាយ​អ្នក​ទៅ​ដើរលេ​ង​សួន​កុមារ​ហូប និង​សុំ​ទឹក​គេ​ផឹក​​ លុះដល់​ពេល​យប់​ទៅ​ សម្រាក​នៅ​លើ​សួន​ម្នាក់ឯង នៅ​ពេល​មាន​ភ្លៀង​ផ្គរ​ពេល​យប់ ​រូបគេរ​ត់ទៅ​ជ្រក​នៅ​ក្បែរ​សំ​យ៉ាប​ផ្ទះ​អ្នក​ជិតខាង ។

តែ​កាលពី​យប់​មិញនេះ ដោយ​​សារ​តែ​មាន​ក្មេង​ប្រុស​ម្នាក់​ ដេញ​វាយ​ធ្វើបាប​រូបគេ ទើប​ប្រាប់​អ្នក​ទៅ​លេង​លើ​សួន​ ឱ្យ​យក​ទៅ​ស្នាក់​នៅផ្ទះ​ គេ​បណ្តោះអាសន្ន ដើម្បី​ជួយ​រក​មណ្ឌលកុមារ​កំព្រា​ ស្នាក់​នៅ​បាន​រៀនសូត្រ​នឹង​គេ ។

ចំណែក​អ្នក​ភូមិ​ មួយ​ចំនួន​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ខាងលើ​នេះ គេ​ធ្លាប់​ឃើញ​ដើរ​សុំ​ទាន​តាម​ភូមិ​ពី​ផ្ទះ​មួយ​ ទៅ​ផ្ទះ​មួយ​ដែរ លុះ​ពេល​​សួរនាំ​រូបគេ​អត់​មាន​និយាយ​អ្វី​នោះ​ឡើយ គ្រាន់តែ​លើកដៃ​សំពះ ហើយ​ក៏​ស្រក់​ទឹកភ្នែក​ដើរ​ចេញ​បាត់​ទៅ ។

ពេល​ខ្លះ គេ​ឃើញ​​ក្មេង​ប្រុស​ខាងលើ អង្គុយ​ម្នាក់ឯង​នៅ​លើ​សួន​កុមារ តែ​មិន​បាន​ចាប់អារម្មណ៍​សួរនាំ​រក​ឪពុក​ម្តាយ ​ឬ​ផ្ទះ​ស​ម្បែង​នោះ​ទេ ។ តែ​ពេល​នេះ ទើប​ដឹង​ថា ​ក្មេង​ប្រុស​ខាងលើ អត់​មាន​សាច់​ញាតិ ឬ​ឪពុក​ម្តាយ​របស់គេ​បោះបង់​ចោល ។

​ខណៈ​អ្នក​សារព័ត៌មាន​ចុះ​ទៅ​សួរនាំ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ​សីហា​ នេះ ក្មេង​ប្រុស​ខាងលើ ហាក់បី​ដូច​ជា​​លាក់លៀម មិន​ព្រម​និយាយ​​ឱ្យ​អស់នោះ​ទេ ដោយ​សង្ស័យ​ថា ជា​ក្មេង​ម្នាក់ដែល​គ្មាន​ភាព​កក់ក្តៅ ហើយ​គ្មាន​ការ​រៀនសូត្រ ត្រូវ​ម្តាយ​ឪពុក​សាច់​ញាតិ​បោះបង់​ចោល​មែន ដោយ​មាន​សតិ​ដឹងខុសដឹងត្រូវ ស្ថិត​នៅ​ក្នុងភាព​​ភ័យ​ខ្លាច​បន្តិច ។

ម្យ៉ាងវិញទៀត ពេល​សួរនាំ​ច្រើន​លើក​ច្រើន​សារ ក្មេង​ប្រុស​រូប​នោះបាន​ស្រក់​ទឹកភ្នែកដោយ​ប្រាប់​ថា ម្តាយ​របស់​គេ​ បាន​នាំ​កូន​ពីរ​នាក់​ទៀត រ​ត់ទៅ​ប្រទេស​ថៃ​​បាត់​ហើយ រួច​ក៏​ឈប់​និយាយ​បន្ត​ទៀត ។

ទោះបី​យ៉ាងណា​ក៏​ដោយ ក្រោយមក​ខាង​អាជ្ញាធរ​សង្កាត់​ប៉ៃលិន បាន​ចុះ​ទៅ​ត្រួតពិនិត្យ ដើម្បី​រាយការណ៍​ទៅ​ម​ន្ទី្ទ​រ​កិច្ចការ​នារី ហើយ​​​​ត្រៀម​យក​ក្មេង​ប្រុស​ខាងលើ ទៅ​ដាក់​នៅ​មណ្ឌលកុមារ​កំព្រា​ នៅ​ក្នុង​ក្រុងប៉ៃលិន បើសិនជា​គ្មាន​ឪពុក​ម្តាយ​ ពិតប្រាកដ​មែន ។

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ពិត ឬមិនពិត! តែចង់​ស្រក់ទឹកភ្នែក​ ​ក្រោយឮក្មេង​នេះ​និយាយ

ពិត ឬមិនពិត! តែចង់​ស្រក់ទឹកភ្នែក​ ​ក្រោយឮក្មេង​នេះ​និយាយ

ពិត ឬមិនពិត! តែចង់​ស្រក់ទឹកភ្នែក​ ​ក្រោយឮក្មេង​នេះ​និយាយ