ក្មេង​ៗ២​នាក់លេងទឹករណ្ដៅ លង់ស្លាប់គួរឲ្យអាសូរ

ខេត្ត​ត្បូងឃ្មុំ ៖ ក្មេង​ៗ​មួយ​ក្រុម​មាន​គ្នា​៣​នាក់ បាន​ទៅ​ងូតទឹក​រណ្តៅ ដែល​មាន​ជម្រៅ​២,៥០​ម៉ែត្រ និង​ទទឹង​៤​ម៉ែត្រ​សម្រាប់​ជីក​ដាក់​លូ លេង​យ៉ាង​សប្បាយ តែ​គួរ​ឲ្យ​សង្វេគ ដោយ​២​នាក់​បាន​លង់​ស្លាប់ និង​ម្នាក់​ទៀត​មិន​បាន​ចុះ​ទៅ​ងូត​នោះ​ទេ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់ ទី​២២ ខែសីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​ស្រឡប់ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ពិតជា​សង្វេគ​ដោយ​ត្រូវ​បាន​ឪពុក​ម្តាយ ស្រែក​យំទួញសោក​អាណិតកូន​ជា​ពន់ពេក​។

លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​ក្មេង​៣​នាក់​ក្នុង​នោះ​មាន ១-​ឈ្មោះ ហាន លី​ហួ​ន អាយុ​៨​ឆ្នាំ ២-​ឈ្មោះ ចិត ចេ​ម អាយុ​១២​ឆ្នាំ ៣-​ឈ្មោះ ឈាង ពន្លក អាយុ​១២​ឆ្នាំ ទាំងអស់​គ្នា​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ចេញពីផ្ទះ​ដោយ​មិន​ឲ្យ​ ឪពុក​ម្តាយ​ដឹង​នោះ​ទេ ដើម្បី​មក​ងូតទឹក​លេង​សប្បាយ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​បន្ត​ថា ចំពោះ​ទីតាំង​ដែល​ក្មេង​នាំ​គ្នា​ លេង​ស្ថិត​នៅ​ទីតាំង ដែល​ត្រូវ​សាងសង់​សាលាខេត្ត​ត្បូងឃ្មុំ​ថ្មី ក្នុង​ពេល​ដែល​មក​ដល់​កន្លែង​ទឹកក្មេង​ប្រុស​ទី​១ និង​ទី​២ បាន​នាំ​គ្នា​លោត​ចុះ​ទៅ​លេង​នឹក​ស្មាន​តែ​ទឹក​រាក់ តាម​ពិត​ជ្រៅ ក្រោយ​ពី​លោត​មិន​បានឃើញ​ ផុស​មក​វិញ​ទាល់តែ​សោះ ទើប​ក្មេង​ប្រុស​ទី​៣​ដឹង​ថា​ ប្រាកដជា​លង់ទឹក​ហើយ ក៏​ប្រញាប់​រត់​មក​ផ្ទះ​វិញ​ប្រាប់​ចាស់​ៗ​នៅ​ក្នុងភូមិ​ ឲ្យ​នាំ​គ្នា​ទៅ​ជួយ​សង្គ្រោះ​។

តែ​អ្វី​ៗ​បាន​ហួសពេល​ទៅ​ហើយ ដោយ​ចម្ងាយ​ផ្លូវ​ទៅ​វិញ​ទៅ​មក​ជាង​៣០០​ម៉ែត្រ គឺ​ក្មេង​ប្រុស​ទាំង​២​នាក់​នោះ​បាន​ស្លាប់​បាត់​នៅ​ក្នុង​រណ្តៅ​ទឹក​ជម្រៅ​ជាង​២​ម៉ែត្រ​។

ក្រោយ​ពី​ស្រង់​បានជា​បន្តបន្ទាប់​មក ឪពុក​ម្តាយ​បាន​នាំ​គ្នា​ស្រែក​ទ្រហោ​យំទួញសោក​អាណិត​ដល់​កូន​ជា​ខ្លាំង ហើយ​បាន​នាំ​គ្នា​សែង​យក​មក​ផ្ទះ និង​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ ទៅ​ពិនិត្យ​សព​ក្មេង​ទាំង​ ២​នាក់​គឺ​ពិតជា​បាន​ស្លាប់ ដោយ​លង់ទឹក​ពិតប្រាកដ​មែន​។

លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បញ្ជាក់​ថា នា​ពេល​កន្លង​មក​ក្មេង​ទាំង​៣​នាក់​ខាងលើ មិន​ដែល​នាំ​គ្នា​មក​ងូតទឹក​ លេង​នៅ​ត្រង់​ចំណុច​កន្លែង​ដាក់​ប្រព័ន្ធ​លូ​នេះ​ទេ តែ​មក​ដល់​វេលា​ថ្ងៃត្រង់​ទី​២២ ខែសីហា​នេះ ទើប​នាំ​គ្នា​មក​ងូតទឹក​លេង​ក៏​ជា​ ហេតុ​បណ្តាល​ឲ្យ​លង់​ស្លាប់​២​នាក់​តែ​ម្តង​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីស្រដៀងគ្នានេះដែរ យ៉ាងហោចណាស់ មាន ធ្វើឲ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតដល់ បងប្អូនប្រជាពលរដ្ឋ និងឪពុកម្ដាយក្មេងរងគ្រោះ ក្នុងនោះបណ្ដាលឲ្យក្មេងចំនួន ០៣នាក់ បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ ខណ:ក្មេង ០២នាក់ទៀត ត្រូវបានជួយសង្គ្រោះភ្លាមៗផងដែរ។

ករណីនេះកើតឡើងនៅវេលាម៉ោង១៦ និង៣០នាទីល្ងាច ត្រូវនិងថ្ងៃអាទិត្យទី២១ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ នៅត្រង់ចំណុចប្រឡាយ ទំនប់ចាល់ ស្ថិតក្នុងទឹកដីភូមិប្រដាក់ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។

លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួក ដែលបានចុះទៅដល់កន្លែង កើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំង០៥នាក់ខាងលើនេះមានឈ្មោះ៖ ទី១-ឈ្មោះ កែវពេជ្រ ចរណៃ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរជាសិស្ស (ជួយសង្គ្រោះបាន)។ ទី២-ឈ្មោះ កែវពេជ្រ រង្សី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស (ស្លាប់)។ ទី៣-ឈ្មោះ កែវពេជ្រ រក្សា ភេទស្រី អាយុ០៨ឆ្នាំ មុខរបរសិស្ស (ស្លាប់)។ ទី៤-ឈ្មោះ កែវពេជ្រ សុវណ្ណបញ្ញា ភេទប្រុស អាយុ០៥ឆ្នាំ( រស់នៅក្នុងបន្ទុក) និង ទី៥-ឈ្មោះ វី វិច្ឆិការ ភេទស្រី អាយុ០៧ឆ្នាំ មុខរបរសិស្ស (ជួយសង្គ្រោះបាន)។

លោកអធិការបានបន្តថា ជនរងគ្រោះទាំង០៥នាក់នេះ មាន០៤នាក់ជាបងប្អូនបង្កើត ដែលមានឪពុក ឈ្មោះ កែវ ផល្លី អាយុ ៤៦ឆ្នាំ មុខរបរ ប្រធាន មណ្ឌលសុខភាព សសរស្ដម្ភ ម្ដាយឈ្មោះ រ័ត្ន រ៉ាដា អាយុ ៤៤ឆ្នាំ មុខរបរ លក់ថ្នាំពេទ្យ ហើយត្រូវបានឈ្មោះ កែវពេជ្រ ចរណៃ ជាបងស្រីបង្កើតជិះម៉ូតូដឹកប្អូនៗទៅលេងទឹកនៅកន្លែងកើតហេតុ និងម្នាក់ទៀតទៅជាមួយ ឪពុកម្ដាយរបស់គេត្រូវបាន ជួយសង្គ្រោះ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលបានចុះទៅដល់ទីតាំងខាងលើ ហើយបានជួយស្រង់ ក្មេងរងគ្រោះ និងជួយដឹកសពយកមកលំនៅដ្ឋាន របស់ពួកគេស្ថិតនៅភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដើម្បីឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យ ទៅតាមទំនៀមទំលាប់ប្រពៃណីសាសនា។ ក្រោយកើតហេតុភ្លាមៗ គេសង្កេតឃើញវត្តមានអភិបាលរងខេត្ត លោក គឹម ឆៃហៀង និងសមត្ថកិច្ច ចុះទៅជួយអន្តរាគមន៍ផងដែរ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្មេង​ៗ២​នាក់លេងទឹករណ្ដៅ លង់ស្លាប់គួរឲ្យអាសូរ

ក្មេង​ៗ២​នាក់លេងទឹករណ្ដៅ លង់ស្លាប់គួរឲ្យអាសូរ

ក្មេង​ៗ២​នាក់លេងទឹករណ្ដៅ លង់ស្លាប់គួរឲ្យអាសូរ

ក្មេង​ៗ២​នាក់លេងទឹករណ្ដៅ លង់ស្លាប់គួរឲ្យអាសូរ

ក្មេង​ៗ២​នាក់លេងទឹករណ្ដៅ លង់ស្លាប់គួរឲ្យអាសូរ