ខណៈ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តកំពង់ចាម​និង​ត្បូងឃ្មុំ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២៣ សីហា​នេះ កំពុង​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ឆ្ពោះទៅ​កាន់​ខេត្តកំពង់ចាម និង ត្បូងឃ្មុំ ដើម្បី​ពិនិត្យ​មើល​ស​មិ​ទ្ឋ​ផល​ជាតិ និង ចុះ​សួរសុខទុក្ខ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​នៅ​ក្នុង​ខេត្ត​ទាំង​ពីរ ហើយនឹង​ពិនិត្យ​និង​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ ៕