ខ្លាំងបាត់! Fan របស់ Huawei ប៉ះគ្នាជាមួយ Lionel Messi….. កក្រើកពេញតារាងបាល់ទាត់

ភ្នំពេញ៖ កាលពីថ្ងៃទី ២១ខែសីហាឆ្នាំ២០១៦កន្លងទៅនេះ ក្រុមហ៊ុនHuawei បានរៀបចំឲ្យមាន ការប្រកួតបាល់ទាត់ពិសេសមួយ រវាងអ្នកគាំទ្រស្មាតហ្វូន Huawei គ្រប់ស៊េរី ជាមួយរូបតំណាងកីឡាករបាល់ទាត់ ដ៏ល្បីរបស់ពិភពលោកគឺ Lionel Messi។

កម្មវិធីប្រកួតបាល់ទាត់លក្ខណៈមិត្តភាពរវាងអ្នកគាំទ្រ ស្មាតហ្វូន Huawei ធ្វើឡើងកណ្តាលតារាងបាល់ទាត់ RAMAR FOOTBALL CLUB ខ័ណ្ឌទួលគោក ដែលមានវត្តមានតារាបង្ហាញម៉ូដល្បីប្រចាំ ព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងអ្នកចូលរួម ប្រកួតប្រមាណជាង១០០នាក់ និងអ្នកគាំទ្ររាប់រយនាក់ថែមទៀតផង។

វិញ្ញាសារនៃការប្រកួតនេះគឺតម្រូវឲ្យអ្នកគាំទ្រទាំងអស់ ទាត់បាល់បញ្ចូលទីម្តងម្នាក់ៗ ជាមួយនឹង ការទាត់បាល់របៀប ទឹករលកជុំវិញផ្ទំាងរូបថតបញ្ឈរ របស់កីឡាករបាល់ទាត់ដ៏ល្បីប្រចាំពិភពលោកគឺ Lionel Messi។ អ្នកដែលទទួលបានពិន្ទុតិចជាងគេ នឹងត្រូវជម្រុះចេញពីកម្មវិធីប្រកួត។ សម្រាប់អ្នកឈ្នះក្នុងវិញ្ញាសារទីមួយ នឹងអាចបន្តទៅវិញ្ញាសារទីពីរ គឺការត្រេះបាល់ ជម្រាញ់យកតែ ២០នាក់ចុងក្រោយ ដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រ។ អ្នកទទួលបានជ័យជំនៈចុងក្រោយ ១០នាក់ នឹងទទួលបានកាដូពិសេស Power Bank ពីក្រុមហ៊ុន Huawei ម្នាក់មួយៗ។

ស្នូរទះដៃ និងសំឡេងហ៊ោកញ្ជ្រៀវ តាំងពីចំណាប់ផ្តើមម៉ោង៤រសៀល រហូតដល់វគ្គបញ្ចប់នៅម៉ោង៧ល្ងាច បានផ្ដល់កម្លាំងចិត្ត បានញ៉ាំងឲ្យព្រឹត្តិការណ៍ទាំងមូលដំណើរការប្រកបទៅដោយភាពរំភើបរីករាយ ដែលត្រូវបានឆ្លុះ តាមរយៈសំណើចក្អាកក្អាយលាន់កងរំពងពេញទីលានបាល់ទាត់ក្លឹបរ៉ាម៉ា ជាពិសេសគឺរឹតបន្តឹងចំណងមិត្តភាពរវាងអ្នកគាំទ្រ ស្មាតហ្វូន Huawei។

លោក គង់ ដារ៉ា អ្នកគាំទ្រស្មាតហ្វូន Huawei ហើយក៏ជាកីឡាករចូលរួមប្រកួតក្នុងកម្មវិធីនេះ បាននិយាយថា៖ «ខ្ញុំស្រលាញ់ ចូលចិត្តកីឡាបាល់ទាត់តាំងពីក្មេង ជាពិសេស លោកLionel Messi គឺជានិម្មិតរូបដ៏អស្ចារ្យបំផុតនៅក្នុងដួងចិត្តខ្ញុំ។ ខ្ញុំពិតជាមាន ភ្ញាក់ផ្អើល និងសប្បាយរីករាយមែនទែន ពេលបានឃើញផ្ទាំងរូបលោក Lionel Messi នៅពាសពេញតារាងបាល់ទាត់។ សង្ឃឹមថាក្រុមហ៊ុន Huawei នឹងរៀបចំកម្មវិធីប្រកួតបាល់ទាត់នេះជាបន្តបន្ទាប់ទៀត ជាពិសេសអញ្ជើញវត្តមានលោក Lionel Messi។»

ទន្ទឹមនឹងនេះដែរ លោក Jason នាយកនៃក្រុមហ៊ុន Huawei Mobile Device ប្រចាំកម្ពុជាបានបញ្ជាក់ពីអារម្មណ៍របស់លោកថា៖ «ដោយយល់ថាប្រទេសកម្ពុជាបច្ចុប្បន្នមានអ្នកចូលចិត្តនិងគាំទ្រកីឡាបាល់ទាត់កាន់តែច្រើនឡើងក្នុងរយៈពេលចុងក្រោយនេះ។ យើងដឹងហើយថា កីឡាមិនត្រឹមតែនាំមកនូវសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចនាំមកនូវការជួបជុំគ្នា ភាពសប្បាយរីករាយ មិត្តភាព និងភាពស្និទ្ធស្នាលផងដែរ។ ជាពិសេស យើងចង់ផ្សារភ្ជាប់អ្នក ប្រើប្រាស់ស្មាតហ្វូនHuawei ជាមួយនឹងនិម្មិតរូបកីឡាករបាល់ទាត់ ដ៏ល្បីល្បាញរបស់ពិភព និង ឯកអគ្គរាជទូតសុឆន្ទៈស្មាតហ្វូន Huawei គឺ លោក Lionel Messi ហើយនាំគ្នានិយាយថា យើងប្រាកដ ជាអាចធ្វើបាន (Make it possible)។»

សូមបញ្ជាក់ដែរថា កម្មវិធីប្រកួតបាល់ទាត់លើកទី១ របស់ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូន Huawei នាថ្ងៃនេះ ត្រូវបានចូលរួមដោយ កីឡាករអាជីព តារាបង្ហាញម៉ូដ និងប្រិយមិត្តក្រុមហ៊ុនHuawei ដែលនេះ គឺជាការបង្ហាញនូវស្មារតីស្រលាញ់រាប់អាន និងភាពស្និទ្ធស្នាលរបស់អ្នកគាំទ្រ និងក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូន Huawei ។ ក្រុមហ៊ុន Huawei នឹងខិតខំបង្កើតឲ្យមានកម្មវិធីប្លែកៗ និងសប្បាយរីករាយថែមទៀត ដើម្បីរឹតចំណងមិត្តភាព និងបង្កើនភាពកាន់តែ ស្និទ្ធស្នាលរវាងក្រុមហ៊ុន និងប្រិយមិត្តអ្នកគាំទ្រ។  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ខ្លាំងបាត់! Fan របស់ Huawei ប៉ះគ្នាជាមួយ Lionel Messi..... កក្រើកពេញតារាងបាល់ទាត់

ខ្លាំងបាត់! Fan របស់ Huawei ប៉ះគ្នាជាមួយ Lionel Messi..... កក្រើកពេញតារាងបាល់ទាត់

ខ្លាំងបាត់! Fan របស់ Huawei ប៉ះគ្នាជាមួយ Lionel Messi..... កក្រើកពេញតារាងបាល់ទាត់

ខ្លាំងបាត់! Fan របស់ Huawei ប៉ះគ្នាជាមួយ Lionel Messi..... កក្រើកពេញតារាងបាល់ទាត់

ខ្លាំងបាត់! Fan របស់ Huawei ប៉ះគ្នាជាមួយ Lionel Messi..... កក្រើកពេញតារាងបាល់ទាត់

ខ្លាំងបាត់! Fan របស់ Huawei ប៉ះគ្នាជាមួយ Lionel Messi..... កក្រើកពេញតារាងបាល់ទាត់