នាយករដ្ឋមន្ត្រី ​សិង្ហបុរី ​ខ្យល់​គ​ ពេល​ថ្លែង​សុន្ទរកថា​ ក្នុង​ទិវា​ជាតិ​ ឆ្នាំ​ ២០១៦​

នាយករដ្ឋមន្ត្រី ​សិង្ហបុរី ​ខ្យល់​គ​ ពេល​ថ្លែង​សុន្ទរកថា​ ក្នុង​ទិវា​ជាតិ​ ឆ្នាំ​ ២០១៦​

នាយករដ្ឋមន្ត្រី សិង្ហបុរី លោក លី សេនឡុង មានមានបញ្ហាសុខភាពភ្លាមៗ បង្កឡើងសារដំណើរខ្យល់មិនល្អ ដែលគេស្គាល់ថាខ្យល់គ ក្នុងពេលដែលលោកកំពុងថ្លែងសុន្ទរកថា ក្នុងទិវាជាតិ ប៉ុន្តែលោកបានត្រឡប់ទៅកាន់វេទិកាវិញ ក្រោយសម្រាករយៈពេលមួយម៉ោង ។

មន្ត្រីការិយាល័យនាយករដ្ឋមន្ត្រីបញ្ជាក់ថា លោក លី មានអារម្មណ៍ថាហាក់ដូចជាមានបញ្ហាសុខភាព ដោយសារតែឈរយូរពេក, សីតុណ្ហភាពកើនឡើង និងខ្វះជាតិទឹក ប៉ុន្តែលោកពុំមានបញ្ហាបេះដូងឡើយ ហើយក៏គ្មានជំងឺសរសៃឈាមដែរ ។ នៅក្នុងកញ្ចក់ទូរទស្សន៍ បង្ហាញឲ្យឃើញលោក លី សេនឡុង អាយុ ៦៤ ឆ្នាំ មានអាការញ័រ និងប្រឹងប្រែងទប់ខ្លួនឯងកុំឲ្យដួល ។ មន្ត្រីការិយាល័យនាយករដ្ឋមន្ត្រីបញ្ជាក់ថា ស្ថានភាពរបស់លោក លី មិនធ្ងន់ធ្ងរឡើយ ។

ប៉ុន្មាននាទី មុនពេលលោកនាយករដ្ឋមន្ត្រីបង្ហាញអាការមានដូច្នេះ លោក លី សេនឡុង ដែលជាកូនច្បងរបស់ស្ថាបនិកប្រទេស សិង្ហបុរី លោក លី ក្វាន់យូ បានថ្លែងអំពី គំនិតនៃការជ្រើសរើសមនុស្សម្នាក់មកពីជាតិសាសន៍ណាមួយ ឲ្យធ្វើជាប្រធានាធិបតី សិង្ហបុរី ។ មួយម៉ោង ក្រោយពីលោកត្រឡប់មកកាន់វេទិកាវិញ លោកបានលើកឡើងអំពីភាពចាំបាច់ ដែលត្រូវត្រៀមរៀបចំមនុស្សម្នាក់ ដើម្បីបន្តដំណែងរបស់លោក ។

ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី បានរំលងចោលនូវផ្នែកខ្លះនៃសុន្ទរកថាដែលត្រៀមថ្លែងក្នុងទិវាជាតិ គឺចំណុចស្ដីអំពីការជ្រើសរើសប្រធានាធិបតី ដោយបន្តនិយាយអំពីអ្នកស្នងដំណែងរបស់គណបក្សសកម្មភាពដើម្បីប្រជាជន (PAP) ដែលជាគណបក្សកាន់អំណាចជាង ៥០ ឆ្នាំ ។ ក្រោមច្បាប់របស់ប្រទេស សិង្ហបុរី ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅអាណត្តិក្រោយនឹងធ្វើឡើងមុនខែ មករា ឆ្នាំ ២០២១ ។

នាយករដ្ឋមន្ត្រី ​សិង្ហបុរី ​ខ្យល់​គ​ ពេល​ថ្លែង​សុន្ទរកថា​ ក្នុង​ទិវា​ជាតិ​ ឆ្នាំ​ ២០១៦​
ប្រភព៖ wsj

  • នាយករដ្ឋមន្ត្រី ​សិង្ហបុរី ​ខ្យល់​គ​ ពេល​ថ្លែង​សុន្ទរកថា​ ក្នុង​ទិវា​ជាតិ​ ឆ្នាំ​ ២០១៦​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/08/23  Category:ជីវិតនិងសង្គម
Tags: