​ACU​បង្ហាញ​ពី​ក្បួន​លាក់​ប្រ៊ុយយ៉ុង​របស់​បេក្ខជន​ក្រោយ​​ដកហូត​បាន​

រាជធានីភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហាញនូវប្រភេទនៃការលាក់ប្រ៊ុយយ៉ុង ដែលបេក្ខជនបម្រុងយកចូលបន្ទប់ប្រឡង តែត្រូវឆែកឆេរបាននៅខ្លោងទ្វារ។  ប្រភេទនៃការលាក់ប្រ៊ុយយ៉ុង ដែលរកឃើញរួមមាន ១.មានប្រ៊ុយយ៉ុង ឆ្នៃបង្កប់ក្នុងជ័រលុប ២.ប្រ៊ុយយ៉ុងបង្កប់ក្នុងនាលិកាដៃ sMART ៣.ប្រ៊ុយយ៉ុងឆៅៗ តែម្តង និងទី៤.ប្រ៊ុយយ៉ុងពីសង្គមចាស់ ហៅថាអាគកដេអុង ដែលគេបត់វាបានយ៉ាងតូច ហើយលាមកជាផ្នត់ៗយ៉ាងវែង។

​ACU​បង្ហាញ​ពី​ក្បួន​លាក់​ប្រ៊ុយយ៉ុង​របស់​បេក្ខជន​ក្រោយ​​ដកហូត​បាន​
ក្នុងទំព័រហ្វេសប៊ុក របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចុះផ្សាយនៅមុននេះបន្តិច ក៏បានធ្វើការក្រើនរំលឹកថា “ទោះបីបេក្ខជន៩៩% បានប្រឡងតាមសមត្ថភាពហើយក្តីក៏នៅមាន១% នៃបេក្ខជនយើងនៅតែប្រព្រឹត្តការយក Brouillons (ពាក្សបារាំង)ចូល។ ប្រ៊ុយយ៉ុងដែលចាប់បាន នៅមុនចូលក្នុងបន្ទប់ប្រឡង អនុរក្សគ្រាន់តែដកហូត តែប្អូនៗគិតមើល បើប្រ៊ុយយ៉ុង ទាំងនេះចាប់បានក្នុងបន្ទប់ប្រឡងវិញប្អូនៗត្រូវធ្លាក់ជាស្វ័យប្រវត្តិ”៕
​ACU​បង្ហាញ​ពី​ក្បួន​លាក់​ប្រ៊ុយយ៉ុង​របស់​បេក្ខជន​ក្រោយ​​ដកហូត​បាន​ ​ACU​បង្ហាញ​ពី​ក្បួន​លាក់​ប្រ៊ុយយ៉ុង​របស់​បេក្ខជន​ក្រោយ​​ដកហូត​បាន​ ​ACU​បង្ហាញ​ពី​ក្បួន​លាក់​ប្រ៊ុយយ៉ុង​របស់​បេក្ខជន​ក្រោយ​​ដកហូត​បាន​ ​ACU​បង្ហាញ​ពី​ក្បួន​លាក់​ប្រ៊ុយយ៉ុង​របស់​បេក្ខជន​ក្រោយ​​ដកហូត​បាន​ ​ACU​បង្ហាញ​ពី​ក្បួន​លាក់​ប្រ៊ុយយ៉ុង​របស់​បេក្ខជន​ក្រោយ​​ដកហូត​បាន​ ​ACU​បង្ហាញ​ពី​ក្បួន​លាក់​ប្រ៊ុយយ៉ុង​របស់​បេក្ខជន​ក្រោយ​​ដកហូត​បាន​
ប្រភព ៖ kqube
  • ​ACU​បង្ហាញ​ពី​ក្បួន​លាក់​ប្រ៊ុយយ៉ុង​របស់​បេក្ខជន​ក្រោយ​​ដកហូត​បាន​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/23  Category:ជីវិតនិងសង្គម
Tags: