(Update)ឃាត់​សង្ឃ​មួយ​អង្គ​ក្រោយ​បើក​ហាយ​លិនឌ័រ​ប៉ះ​អ្នក​ដំណើរ​២​នាក់​រង​របួស​ធ្ងន់

ក្រុងព្រះសីហនុ៖ សង្ឃមួយអង្គគ្រោងចីវរពណ៌លឿងត្រឹមចង្កេះ បានបើករថយន្តម៉ាក ហាយលិនឌ័រ (Highlander) មួយគ្រឿងទៅបុកប៉ះ នឹងម៉ូតូ២គ្រឿង នៅផ្លូវឯករាជ្យម្តុំស្ពានអូរសំអាតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ នាវេលាម៉ោងជាង៧យប់ ល្ងាចថ្ងៃ២២ ខែសីហា ឆ្នាំ២០១៦ បណ្ដាលអោយបុរស២នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់ (ម្នាក់ជាជនជាតិឥណ្ឌូណេស៊ី) បានបញ្ជូនទៅព្យាបាល នៅគ្លីនិករស្មីកំពង់សោម ។

(Update)ឃាត់​សង្ឃ​មួយ​អង្គ​ក្រោយ​បើក​ហាយ​លិនឌ័រ​ប៉ះ​អ្នក​ដំណើរ​២​នាក់​រង​របួស​ធ្ងន់
អ្នកបើកបររថយន្ត ជាព្រះសង្ឃ ព្រះនាម យុ សុទិ ព្រះជន្ម២២ ព្រះវស្សា មានស្រុកកំណើត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បច្ចុប្បន្នគង់នៅវត្តភ្នំតូច (មិនស្គាល់ឃុំ-ស្រុក) ក្នុងខេត្តកំពង់ស្ពឺ ។
ក្រោយកើតហេតុព្រះសង្ឃខាងលើ ត្រូវបានកម្លាំងជំនាញឃាត់បណ្ដោះអាសន្ន ដើម្បីបន្តតាមនីតិវិធី ។ រីឯវត្ថុតាងរថយន្ត និងម៉ូតូ២គ្រឿងបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕
(Update)ឃាត់​សង្ឃ​មួយ​អង្គ​ក្រោយ​បើក​ហាយ​លិនឌ័រ​ប៉ះ​អ្នក​ដំណើរ​២​នាក់​រង​របួស​ធ្ងន់
ប្រភព ៖ kqube
  • (Update)ឃាត់​សង្ឃ​មួយ​អង្គ​ក្រោយ​បើក​ហាយ​លិនឌ័រ​ប៉ះ​អ្នក​ដំណើរ​២​នាក់​រង​របួស​ធ្ងន់已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/23  Category:ជីវិតនិងសង្គម
Tags: