ក្មេងប្រុសវ័យ១៣ឆ្នាំ​ រំលោភក្មេងស្រីវ័យ៥ឆ្នាំ បានសម្រេច ត្រូវម្ដាយប្ដឹងនគរបាលខណ្ឌជ្រោយចង្វារ ឃាត់សួរនាំ

(ភ្នំពេញ)៖ ក្មេងប្រុសមានវ័យត្រឹមតែ១៣ឆ្នាំម្នាក់ បានចាប់រំលោភក្មេងស្រីមានវ័យត្រឹមតែ៥ឆ្នាំ រហូតបានសម្រេច តែជាលទ្ធផលត្រូវម្ដាយក្មេងស្រីរងគ្រោះប្ដឹងសមត្ថកិច្ច ខណ្ឌជ្រោយចង្វារដើម្បីឲ្យឃាត់ខ្លួនសួរនាំ។ករណីរំលោភនេះបានកើតឡើងនៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៦ នៅចំណុចក្នុងរោងស្នាក់នៅការដ្ឋានសំណង់បុរីអង្គរភ្នំពេញ ផ្លូវជាតិលេខ៦ ក្រុម១២ ភូមិខ្ទរ សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្មេងប្រុសវ័យ១៣ឆ្នាំ​ រំលោភក្មេងស្រីវ័យ៥ឆ្នាំ បានសម្រេច ត្រូវម្ដាយប្ដឹងនគរបាលខណ្ឌជ្រោយចង្វារ ឃាត់សួរនាំ

លោក ឯក សេរីវធ អធិការរងនគរបាលយុត្តិធម៌ខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ក្មេងប្រុសបង្កឈ្មោះឃី ឌី អាយុ១៣ឆ្នាំ ស្នាក់នៅក្បែរចំណុចកើតហេតុខាងលើជាមួយម្ដាយឈ្មោះហេង លី និងមានស្រុកកំណើតនៅវស្រុកកងមាស ខេត្តកំព ង់ចាម។រីឯក្មេងស្រីរងគ្រោះមានឈ្មោះធ រត អាយុ៥ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ ជាមួយម្ដាយឈ្មោះសេង ណារីន និងមានស្រុកកំណើតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្មេងប្រុសវ័យ១៣ឆ្នាំ​ រំលោភក្មេងស្រីវ័យ៥ឆ្នាំ បានសម្រេច ត្រូវម្ដាយប្ដឹងនគរបាលខណ្ឌជ្រោយចង្វារ ឃាត់សួរនាំ

លោក ឯក សេរីវុធ បានបញ្ជាក់ថា បើតាមស្ត្រីឈ្មោះសេង ណារីន ត្រូវជាម្ដាយរបស់ ក្មេងស្រីរងគ្រោះបានរៀបរាប់ពីដំ ណើររឿងប្រាប់សមត្ថកិច្ចថាគាត់បានចាកចេញពីស្រុកកំណើតមកធ្វើជាកម្មករជាមួយស្វាមីនៅក្នុងបុរីអង្គរភ្នំពេញរយះពេល១ឆ្នាំមកហើយ ដោយយកកូនស្រីរងគ្រោះមកស្នាក់នៅ ជាមួយនៅក្នុងរោងកម្មករដែលថៅកែសង់អោយ។ ជារៀងរាល់ថ្ងៃគាត់និងប្តីទៅធ្វើការបាត់ៗដោយទុកអោយកូនស្រីរងគ្រោះនៅចាំរោងម្នាក់ឯងហើយថ្ងៃនោះក៏កើតរឿងនេះតែម្តង។

ក្មេងប្រុសវ័យ១៣ឆ្នាំ​ រំលោភក្មេងស្រីវ័យ៥ឆ្នាំ បានសម្រេច ត្រូវម្ដាយប្ដឹងនគរបាលខណ្ឌជ្រោយចង្វារ ឃាត់សួរនាំ

លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា បើតាមស្ត្រីឈ្មោះ ឈ្មោះហេង លី ត្រូវជាម្តាយបង្កើតរបស់ជនល្មើសបាននិយាយទាំងអួលដើមកនិងហួសចិត្តថា គាត់មិននឹកស្មានកូនប្រុ សរបស់គាត់ ហ៊ានធ្វើដល់ថ្នាក់នេះសោះ។ ហើយគាត់ក៏គ្មានឪពុកម្តាយ គ្មានបងប្អូនបង្កើត គ្មានប្តី មានតែកូនប្រុស ម្នាក់នេះគត់ គាត់បានាំកូនមកស្នាក់នៅធ្វើកម្មករក្នុងបូរីអង្គ ភ្នំពេញដោយស្នាក់នៅក្នុងរោងក្បែរគ្នា ជាមួយរោងរបស់ម្តាយជនរងគ្រោះផងដែរ។ ស្ត្រីជាម្ដាយរបស់ក្មេងប្រុសបង្កបានប្រាប់សមត្ថកិច្ចបន្តថា ថ្ងៃកើតហេតុនោះគាត់ បានទៅធ្វើការដោយអោយកូននៅចាំរោង មិននឹកស្មានដល់ថាកូនគាត់ថ្លើមធំ ដល់ម្លឹងសោះ ហ៊ា នចាប់ក្មេងស្រីទៅវិញហើយគាត់បាននិយាយចុងក្រោយថា គាត់ប្រហែលជាឆ្កួតហើយ បើកូនគាត់កូនគាត់ធ្វើយ៉ាងនេះនោះ។លោក ឯក សេរីវុធ បានបន្ថែមថា ជុំវិញករណីនេះមនុស្សជា ច្រើននាក់ដែលត្រូវ ខូចទឹកចិត្តនោះគឺរងគ្រោះនិងក្រុមគ្រួសារគួរអោយអាណិត ឯម្តាយជនល្មើស ក៏គួរអោយសង្វេកដែរ៕

ក្មេងប្រុសវ័យ១៣ឆ្នាំ​ រំលោភក្មេងស្រីវ័យ៥ឆ្នាំ បានសម្រេច ត្រូវម្ដាយប្ដឹងនគរបាលខណ្ឌជ្រោយចង្វារ ឃាត់សួរនាំ

ប្រភព ៖ freshnewsasia

  • ក្មេងប្រុសវ័យ១៣ឆ្នាំ​ រំលោភក្មេងស្រីវ័យ៥ឆ្នាំ បានសម្រេច ត្រូវម្ដាយប្ដឹងនគរបាលខណ្ឌជ្រោយចង្វារ ឃាត់សួរនាំ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/23  Category:ជីវិតនិងសង្គម
Tags: