សៀវម៉ី ​នៅ​តែ​ស្ដាយ​ តែ​ព្យាយាម​ធ្វើ​ចិត្ត ចាំ​សងសឹក​៤​ឆ្នាំ​ទៀត

កីឡា​ការិនី​តេក្វាន់ដូ ស៊ន សៀវម៉ី ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​រូប​នាង​នៅ​តែ​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​ប្រកួត​ចាញ់​នៅ​អូឡាំពិក តែ​នាង​ព្យាយាម​ធ្វើ​ចិត្ត រង់ចាំ​ឱកាស​៤​ឆ្នាំ​ទៀត​ដើម្បី​សងសឹក​នៅ​អូឡាំពិក​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

 

សៀវម៉ី ​នៅ​តែ​ស្ដាយ​ តែ​ព្យាយាម​ធ្វើ​ចិត្ត ចាំ​សងសឹក​៤​ឆ្នាំ​ទៀត

 

សៀវម៉ី ​បាន​ប្រកួត​ចាញ់​កីឡា​ការិនី​ហុល្លង់ Reshie Oogink ​ក្នុង​ជុំ​ដំបូង ​ដោយ​លទ្ធផល ១-៧ ​កាល​ពី​ថ្ងៃ​ទី២០​ខែ​សីហា​កន្លង​ទៅ​នេះ។ ​បរាជ័យ​នេះ ​បាន​ធ្វើ​ឱ្យ​កីឡា​ការិនី​កម្ពុជា ​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ត្បិត​អី​រូបនាង​ចង់​បាន​មេដាយ​ដើម្បី​ជូន​ប្រជាជន​កម្ពុជា និង​ជា​កិត្តិយស​មុខ​មាត់​ប្រទេស​ជាតិ។ ក្នុង​នាម​ជា​អ្នក​លេង​កីឡា សៀវម៉ី ​បាន​ព្យាយាម​ធ្វើ​ចិត្ត​ និង​រង់ចាំ​ឱកាស​ផ្ដល់​ឱ្យ​ម្ដង​ទៀត ដើម្បី​ចូល​រួម​ប្រកួត​ជាមួយ​ជើង​ខ្លាំង​នៅ​តំបន់​អឺរ៉ុប​ជា​ថ្មី​ក្នុង​កម្មវិធី​អូឡាំពិក​ឆ្នាំ​២០២០។

 

សៀវម៉ី ​នៅ​តែ​ស្ដាយ​ តែ​ព្យាយាម​ធ្វើ​ចិត្ត ចាំ​សងសឹក​៤​ឆ្នាំ​ទៀតសៀវម៉ី ​នៅ​តែ​ស្ដាយ​ តែ​ព្យាយាម​ធ្វើ​ចិត្ត ចាំ​សងសឹក​៤​ឆ្នាំ​ទៀត

 

ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត ឯក​ឧត្តម​បណ្ឌិត​ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​បាន Comment ​តប​នៅ​លើ Status ​របស់​សៀវម៉ី ​ថា៖ “អាច​ឈ្នះ​បាន​ ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​គឺ​ជា​សមិទ្ធផល​ដ៏​ធំធេង​រួច​ទៅ​ហើយ។ ឈ្នះ​បាន​មេដាយ គឺ​ជា​សុបិន្ត​របស់​កីឡាករ​គ្រប់​រូប។ ជា​កីឡាករ​មួយ​រូប ខ្ញុំ​ឃើញ Mey ​ប្រកួត​បាន​ល្អ​ណាស់​ហើយ ថ្វីត្បិត​តែ​ដៃ​គូ​គាត់​មាន​ចំណាត់​ថ្នាក់​ទី​៥​លើ​សកល​លោក”។

 

សូម​បញ្ជាក់​ថា​អត្តពលិក​កម្ពុជា​ទាំង​អស់ នឹង​ត្រលប់​មក​ដល់​មាតុភូមិ​វិញ​នៅ​ថ្ងៃ​ទី​២៥​ខែ​សីហា​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៦:៤០​នាទី​ល្ងាច៕

 

អត្ថបទ៖ មុន្នី រម្យ