ជម្នះ​ចូល​ប្រលង​ទាំង​គ្រោះ​ថ្នាក់​ចរាចរណ៍ ប៉ុន្តែ​ទ្រាំ​មិន​បាន​ត្រូវ​ដឹក​តាម​ឡាន​ពេទ្យ​ទៅ​សង្គ្រោះ

បេក្ខជន​ម្នាក់​ឈ្មោះ ស៊ុន តុងហាក់ ដែល​ប្រលង​នៅ​មណ្ឌល​វិទ្យាល័យ​ហ៊ុនសែន​សៀមរាប ត្រូវ​រថយន្ត​សង្គ្រោះ​បន្ទាន់​ទៅ​យក​ដល់​មណ្ឌល​ប្រលងកាលពីព្រឹកមិញនេះ ព្រោះ​មិន​អាច​ទ្រាំ​បាន​ដោយសារ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​តាម​ផ្លូវ។

 

ជម្នះ​ចូល​ប្រលង​ទាំង​គ្រោះ​ថ្នាក់​ចរាចរណ៍ ប៉ុន្តែ​ទ្រាំ​មិន​បាន​ត្រូវ​ដឹក​តាម​ឡាន​ពេទ្យ​ទៅ​សង្គ្រោះ

 

លោក លី សុផាត ដែល​ជា​អ្នក​រាយការណ៍​មក​ពី​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា​បេក្ខជន​ឈ្មោះ ស៊ុន តុងហាក់ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​តាម​ផ្លូវ ប៉ុន្តែ​នៅ​តែ​ជម្នះ​ឲ្យ​បង​ជូន​មក​ប្រលង​ទាំង​របួស​ជាប់​ខ្លួន​ទៀត។ ក្រោយ​ពេល​មក​ដល់​មណ្ឌល បេក្ខជន​រូប​នេះ​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​ចុក​ទ្រូង​ស្ទើរ​ទ្រាំ​មិន​បាន ទើប​ក្រុម​ការងារ​នៅ​ក្នុង​មណ្ឌល​ប្រលង​សម្រេច​ចិត្ត ទាក់​ទង​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​មក​ទទួល។

 

 


​​រាយការណ៍​ពី​ខេត្ត​សៀមរាប៖ លី សុផាត