«ការណាត់ជួបដ៏អស្ចារ្យ» របស់ PNN បញ្ចប់រដូវកាលទីមួយរបស់ខ្លួន ជាមួយសប្តាហ៍ពិសេស

ភ្នំពេញ៖ កម្មវិធី «ការណាត់ជួបដ៏អស្ចារ្យ» ឬThe Date របស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិនបានឈាន ដល់វគ្គបញ្ចប់រដូវកាលទីមួយ របស់ខ្លួនជាមួយនឹងសប្តាហ៍ពិសេស។

នៅថ្ងៃអង្គារ ទី២៣ និង៣០ ខែសីហា នេះ ទូរទស្សនិកជន នឹងបានប្លែកភ្នែក ប្លែកអារម្មណ៍ជាមួយសប្តាហ៍ថ្មីនៃកម្មវិធី ដែលពោរពេញដោយក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ ហើយក៏ជាកម្មវិធីដែលស្តែងចេញ ពីជីវិតពិតនោះគឺ កម្មវិធី «ការណាត់ជួបដ៏អស្ចារ្យ»។

នៅថ្ងៃអង្គារ ទី២៣ និង៣០ ខែសីហា នេះ ទូរទស្សនិកជន នឹងបានប្លែកភ្នែក ប្លែកអារម្មណ៍ជាមួយសប្តាហ៍ថ្មីនៃកម្មវិធី ដែលពោរពេញដោយក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ ហើយក៏ជាកម្មវិធី ដែលស្តែងចេញពី ជីវិតពិតនោះគឺ កម្មវិធី «ការណាត់ជួបដ៏អស្ចារ្យ»។

នៅពីរសប្តាហ៍ចុងក្រោយនៃកម្មវិធីការណាត់ជួបដ៏អស្ចារ្យ ពិធីការនីដ៏ស្រស់សោភាចំនួនពីររូប គឺអ្នកនាង អេនជី និងកញ្ញាចរិយា នឹងរំលឹកឡើងវិញនូវអនុស្សាវរីយ៍ រឿងរ៉ាវល្អៗជាមួយតារាកិត្តិយស ដែលធ្លាប់ចូលរួមក្នុងកម្មវិធី ជូនទៅដល់ទូរទស្សនិកជន

ក្នុងនោះមានដូចជារឿងរ៉ាវរបស់ កញ្ញា ថន លក្ខិណា អ្នកនាង ខាត់ សុឃីម កញ្ញា ចាន់ គង់ការ លោក សាយ សៀរ៉ា លោក នេន ទុំ តារាហ្វេសប៊ុក ប៉ីប៉ីឌី លោក អេ ភូថន កញ្ញា ស៊ិន យូប៊ីន លោក វុធ ថុង លោក សាន ផានិត កញ្ញា នី មុនីនាថ រួមនឹងសិល្បករល្បីៗជាច្រើនរូប ទៀត។

មិនតែប៉ុននោះតារាកត្តិយស៤រូប ដែលធ្លាប់បានចូលរួមក្នុងកម្មវិធី នឹងត្រឡប់មកវិញម្តងទៀតដើម្បីចែករំលែកនូវរឿងរ៉ាវ របស់ពួកគាត់ក្រោយ ពីចូលរួមក្នុងកម្មវិធី ការណាត់ជួបដ៏អស្ចារ្យ។

ក្នុងរយៈពេល៣៥សប្តាហ៍កន្លងទៅនេះ កម្មវិធីជីវិតពិត ដែលពោរពេញទៅដោយក្តីស្រឡាញ់មួយនេះ មាននូវរឿងរ៉ាវល្អៗជាច្រើន ដែលបានចាក់ផ្សាយជូន ទៅដល់ទូរទស្សនិកជន។

កម្មវិធីដ៏មានប្រជាប្រិយភាពមួយក្នុង ចំណោមកម្មវិធីកំសាន្ត ជាច្រើនរបស់ភីអិនអិនមួយនេះ នឹងបញ្ចប់រដូវកាលទីមួយ របស់ខ្លួននៅក្នុងខែសីហានេះហើយ។

លោក ឈួង យីវឆូយ ផលិតករកម្មវិធីបាននិយាយថា៖ «វាជាជោគជ័យ ជាទីពេញចិត្តមួយ ដែលយើងបានជួយឲ្យមនុស្សជាច្រើន បានសម្រេចបំណងរបស់ពួកគាត់ក្នុងការចែករំលែកពេលវេលាល្អៗ និងក្ដីស្រឡាញ់ទៅកាន់មនុស្សពិសេស។

ក្រៅពីនេះយើងក៏សង្ឃឹមថា កម្មវិធីនេះអាចជាគំរូដល់មនុស្សទូទៅ ដើម្បីឲ្យពួកគាត់អាចយកទៅអនុវត្តក្នុងជីវិតពិត និងអាចធ្វើនូវរឿងរ៉ាវល្អៗ ទាំងនេះជាមួយមនុស្សជាទីស្រឡាញ់របស់គាត់ផងដែរ»។

ចាប់តាំងពីការផ្សាយលើកដំបូងរបស់ខ្លួនមក ការណាត់ជួបដ៏អស្ចារ្យ បានទាញយកប្រជាប្រិយភាពពី អ្នកទស្សនាទាំងតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញសង្គមដោយអ្នកចំនួនអ្នកទស្សនានៅលើ ទំព័រហ្វេសប៊ុករហូតដល់ទៅរាប់ម៉ឺនដងឯណោះ។ ក្នុងនោះផងដែរ វីដេអូរបស់អ្នកនាង ខាត់ សុឃីម មានចំនួនអ្នកទស្សនាច្រើនជាង ២០ម៉ឺនដង លោក វុធ ថុង មានចំនួនអ្នកទស្សនាជាង១០ម៉ឺនដង ចំណែកឯកញ្ញា ថន លក្ខិណា មានចំនួនជាង៧ម៉ឺនដង។

ការណាត់ជួបដ៏អស្ចារ្យ ឬ The Date មានផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃអង្គារ វេលាម៉ោង៨ និង៣០នាទី រហូតដល់ម៉ោង៩យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាឈុតខ្លីរបស់ កម្មវិធីការណាត់ជួបដ៏អស្ចារ្យសូមចុច៖ 
https://www.facebook.com/PNNTVCambodia/videos/1158067477598306/  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload