ក្រសួងអប់រំ ប្រកាសប្រឡងរើសគ្រូ​អប់​រំកាយ និងកីឡា ១០០នាក់ មកបំពេញ​ការ​ងារ​តាម​ខេត្ត

(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើសេចក្ដីជូនដំណឹងមួយ ស្តីពីការប្រឡងជ្រើសរើសសិស្សចូលរៀនថ្នាក់បណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡា ជំនាន់ទី២៦ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ឆ្នាំសិក្សា ២០១៦-២០១៧ ដើម្បីបំពេញការងារតាមខេត្តកំណត់មួយចំនួន ដែលក្រសួងបានកំណត់ ។

fn-2016-08-23-07-31-08-0

សេចក្ដីជូនដំណឹងខាងលើនេះ បានប្រកាសជ្រើសរើសសិស្សសរុប ១០០នាក់ ដើម្បីរៀន ខណៈការទទួលពាក្យពីថ្ងៃទី២៥ ខែសីហា រហូតដល់ថ្ងៃទី០៨ ខែតុលាខាងមុខនេះ ។

ចំណែកាលប្រឡង គឺធ្វើឡើងនៅថ្ងៃទី១៦ ខែតុលាខាងមុខ លើវិញ្ញាសាចំនួន ២ គឺវិញ្ញាសាសរសេរ និងវិញ្ញាសាអនុវត្តន៍កីឡាផ្ទាល់ ដើម្បីចម្រាញ់យកអ្នកមានសមត្ថភាព ១០០នាក់ចូលរៀន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ៕

fn-2016-08-23-07-31-08-1
fn-2016-08-23-07-31-08-2
fn-2016-08-23-07-31-08-3

ប្រភពពី៖ khmertalking

The post ក្រសួងអប់រំ ប្រកាសប្រឡងរើសគ្រូ​អប់​រំកាយ និងកីឡា ១០០នាក់ មកបំពេញ​ការ​ងារ​តាម​ខេត្ត appeared first on CamboSport.