ប្រឡង​បាក់​ឌុប​នៅ​ខេត្តកំពង់ឆ្នាំង​មាន​៥​មណ្ឌល​១៣៥​បន្ទប់​បេក្ខជន​សរុប​៣.៣៣១​នាក់​​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស​A​ឆ្នាំនេះ​ក្រសួង​ទទួលស្គាល់​ជា​ផ្លូវការ​អោយធ្វើជា​គ្រូ​ង​បង្រៀន​តែម្តង​

ខេត្តកំពង់ឆ្នាំង៖ លោក ពេជ សំបូរ ប្រធានមន្ទីរអប់រំយុវជននិ ងកីឡាខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ « តាមគោលការណ៍របស់ក្រសួងអប់រំ ក្នុងថ្ងៃប្រឡងបាក់ឌុប២ថ្ងៃនេះ បេក្ខជនណាយយទូរសព្ទ័ និងព្រីយ៉ុងចូលក្នុងបន្ទប់ប្រឡង ពេលមេប្រយោគចាប់បានត្រូវបញ្ចេញចេញ និងត្រូវបញ្ឈប់ការប្រឡងជាស្ថពរតែម្តង។ ម៉យាងទៀតក្រសួងអប់រំបានប្រកាសថា ចំពោះបេក្ខជនប្រឡងជាប់បាននិទ្ទេសAគឺក្រសួងនិងទទួលស្គាល់ជាផ្លូវការរអោយធ្វើជាគ្រូបង្រៀនតែម្តង » លោកបានថ្លែបបែបនេះ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅក្នុងបន្ទប់ប្រឡងលេខ១៨ នៃមណ្ឌលប្រឡងសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំង ក្នុងពេលគណៈកម្មការប្រឡងសញ្ញាប័ត្រទុតិយភូមិ ត្រួតពិនិត្យនិងបើកហិបវិញ្ញាសារ ប្រឡង ដោយមានអ្នកសង្កេតការជាច្រើននាក់ ក្នុងនោះក៏មានមន្ត្រីមកពីអង្គភាពប្រឆាំងអំពើពុករលួយចូលរួមផងដែរ។

023a1

លោក ពេជ សំបូរ បន្តអោយដឹងថា៖ ការប្រឡងសញ្ញាប័ត្រទិតិយភូមិក្នុងឆ្នាំនេះ ក្នុងខេត្តកំពង់ឆ្នាំ ងមានមណ្ឌលប្រឡង៥មណ្ឌល នៅក្នុងក្រុងកំពង់ឆ្នាំង គឺនៅក្នុងវិទ្យាល័យព្រះបាទសុរាម្រឹតមាន២មណ្ឌល សាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំងមាន២មណ្ឌល និងវិទ្យាល័យក្រុងកំពង់ឆ្នាំមាន១មណ្ឌល សរុបស្មើនិង១៣៥បន្ទប់ និងមានបេក្ខជនដាក់ពាកប្រឡងសរុបចំនួន៣.៣៣១នាក់ ស្រី១.៦២៧នាក់ ដោយមានមេប្រយោគសរុបចំនួន៦៤២នាក់ និងអ្នកសង្កេតការក្នុង១មណ្ឌលៗជាង៤០នាក់។ លោក ពេជ សំបូរ បានបញ្ជាក់ទៀតថា៖ បើប្រៀបធៀបជាមួយការប្រឡងបាក់ឌុបក្នុងឆ្នាំ២០១៥ គឺបេក្ខជនប្រឡងកើនឡើង២១០នាក់ និងបន្ទប់ប្រឡងកើនឡើងចំនួន៩បន្ទប់។

023a2

លោក ហ៊ី ណាត អភិបាលរងខេត្តកំពង់ឆ្នាំង ដែលបានចូលរួបពិនិត្យនិងបើសោរហិបវិញ្ញាសារប្រឡងបានផ្តាំផ្ញើដល់បេក្ខជនប្រឡងទាំងអស់ថា៖ សូមប្អូនៗគោរពវិន័យផ្ទៃក្នុង ក្នុងពេលប្រឡងអោយបានដូចជាមិនត្រូវយកទូរសព្ទ័ និងព្រីយ៉ុងតាមខ្លួនឡើយ បើសិនជាគោរពវិន័យក្នុងពេលប្រឡងនេះទេ ពេលមេប្រយោគចាប់បានគេនិងបណ្តេញនិងលុបឈ្មោះប្អូនតែម្តងចេញជាស្ថាពរតែម្តង គឺមិនបានប្រឡងទៀ តឡើយបានសេចក្តីថា ត្រូវធ្លាក់បាក់ឌុបតែម្តង។ ហេតុនេះចូលប្អូនៗខិតខំប្រមូលចំណេះដឹងមកធ្វើវិញ្ញាសារប្រឡងទាំងអស់អោយបានជោគជ័យ ដោយត្រូវប្រមូលស្មារតីខិតខំប្រឡងអោយបានកុំភិតភ័យកុំតក់ស្លុត ដោយត្រូវឈរលើទស្សនៈថា៖ ចេះគឺជាប់ មិនចេះគឺមិនជាប់ ។

023a3

គួរបញ្ជាក់ថា៖ ការប្រឡងឆ្នាំមុនៗគេតែងឮសិស្សជាបេក្ខជននិយាយថា មេប្រយោគតាមបន្ទប់ប្រ ឡងមួយចំនួន ស៊ីលុយសិស្សក្នុងបន្ឬប់ប្រឡង ដោយមានសិស្សជាមេខ្យល់ជួយរៃលុយអោយមេប្រយោគដើម្បីបានសិទ្ធមលើមគ្នា និងមើលព្រីយ៉ុងក្នុងពេលប្រឡង។ តែឆ្នាំនេះទង្វើបែបនេះមិនអាចធ្វើបានទៀតឡើយព្រោះមានអ្នកសង្កេតការច្រោះជាពិសេសគឺមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយចូលរួមសង្កេតការ បើគេចាប់បានមេប្រយោគរូបនេះ និងអស់សិទ្ធធ្វើការងារជាស្ថាពរតែម្តង។

023a3

ដោយឡែកចំពោះសន្តិសុខក្នុងថ្ងៃប្រឡងវិញ ក៏គេសង្កេតឃើញថាមានការរឹតត្បិតតឹងរឹងជាឆ្នាំមុន ៗផងដែរ គឺថាមិនអោយអ្នកប្រកបមុខរបរថតចម្លងឯកសារវិញ្ញាសារលក់អោយសិស្សទៀតឡើយ ជុំវិញមណ្ឌលប្រឡងគឺមានសន្តិសុខការពារគ្រប់ច្រលល្ហក មិនអាចមានបោះ បាញ់ ឬគប់ព្រីយ៉ុងចូលក្នុងបន្ទប់ប្រឡងបានឡើយ ដែលការប្រឡងបាក់ឌុបឆ្នាំនេះត្រូវបានប្រជាពលរដ្ឋសាទរថាពិតជាមានតម្លាភាពដ៏ល្អគឺ អ្នកចេះគឺជាប់ អ្នកមិនចេះគឺមិនជាប់៕ ( រិទ្ធិជ័យ )

023a5