ស្ត្រី​ម្នាក់​ធ្វើ​ឲ្យ​ឡាន​ក្រឡាប់​ពេល​បើក​សាក​ល្បង​បាន​ត្រឹម​ ៦ វិនាទី

ស្ត្រី​មួយ​រូប​មក​ពី​តំបន់​ Arlington រដ្ឋ​ Virginia ​សហរដ្ឋអាមេរិក​ បាន​ធ្វើ​ឲ្យ​​ក្រឡាប់​រថយន្ត​ Mercedes-Benz GLE ដ៏​ថ្មី​សន្លាង អំឡុង​ពេល​​បើក​បរ​សាក​ល្បង​បាន​ត្រឹម​ ៦ វិនាទី។

 

ស្ត្រី​ម្នាក់​ធ្វើ​ឲ្យ​ឡាន​ក្រឡាប់​ពេល​បើក​សាក​ល្បង​បាន​ត្រឹម​ ៦ វិនាទី

 

ហេតុការណ៍​ខាង​លើ​កើត​ឡើង​នៅ​វេលា​ម៉ោង​ ១១ ៣០ នាទី​ ថ្ងៃ​សុក្រ​ សប្ដាហ៍​កន្លង​ទៅ នៅ​ឯ​តំណាង​ចែក​ចាយ​រថយន្ត Mercedes-Benz។ សមត្ថកិច្ច​​ប្រចាំ​ការ​តំបន់​ Arlington ​ឲ្យ​ដឹង​ថា ​ស្ត្រី​ដែល​ជា​អ្នក​បើក​បរ​ ទើប​តែ​ចាប់​ផ្ដើម​បើក​សាក​ល្បង​ ហើយ​ប្រហែល​ជា​គាត់​​ច្រឡំ​ឈ្នាន់​ហ្គែរ​ ជា​ឈ្នាន់​ហ្វ្រាំង។ ហេតុការណ៍​ចៃដន្យ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ខូច​ខាត​រថយន្ត​ចំនួន​ ៤ គ្រឿង​ដែល​ចត​ក្បែរ​នោះ​ផង​ដែរ។

 

ស្ត្រី​ម្នាក់​ធ្វើ​ឲ្យ​ឡាន​ក្រឡាប់​ពេល​បើក​សាក​ល្បង​បាន​ត្រឹម​ ៦ វិនាទី

 

​​​​​​​​​​​​​​នៅ​ក្នុង​រថយន្ត​ដែល​បើក​សាក​ល្បង​នោះ​មាន​មនុស្ស​សរុប​​ចំនួន​ ៤ នាក់​ ហើយ​ទាំង​ ៤ នាក់​នេះ​ គ្មាន​រង​របួស​ធ្ងន់​អ្វី​ឡើយ។ មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ច្បាស់​ថា​ភាគី​ណា​​នឹង​ជា​អ្នក​សង​ថ្លៃ​ខូច​ខាត​ទាំង​អស់៕

 

ស្ត្រី​ម្នាក់​ធ្វើ​ឲ្យ​ឡាន​ក្រឡាប់​ពេល​បើក​សាក​ល្បង​បាន​ត្រឹម​ ៦ វិនាទី

 

ចុច​អាន៖ ប្លែក​វិធី​ការ​ពារ​ឡាន​កុំ​ឲ្យ​កណ្ដុរ​ចូល​​អុកឡុក​​ នៅ​​​ប្រទេស​ចិន

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CarScoops​​