មូលហេតុធ្វើឲ្យកុមាររីកចម្រើន​កម្ពស់យឺត

ឪពុកម្តាយគ្រប់រូបសុទ្ធតែប្រាថ្នាឲ្យកូនមានរាងកាយមាំមួន, ឈ្លាសវៃ និងកម្ពស់ល្អ ។ ដើម្បីជំនួយឲ្យកូនសម្រេចបានកម្ពស់ដូចបំណង, ដំបូងបង្អស់ ឪពុកម្តាយត្រូវយល់ច្បាស់មូលហេតុប្ញសគល់ ធ្វើឲ្យកុមាររីកចម្រើនកម្ពស់យឺត ។

១- បង្ខំកូនទទួលទានច្រើនពេក

ពួកអ្នកស្រាវជ្រាវអង់គ្លេស បានរកឃើញថា មាតាដែលមានកូនរើសម្ហូប ឬ ខ្ជិលញ៉ាំតែងមាននិន្នាការកៀបបង្ខំឲ្យកូនទទួលទានហួសកម្រិតចាំបាច់ ។ រឿងនេះ កាន់តែធ្វើឲ្យកូនមានអារម្មណ៍ភ័យខ្លាច និងប្រតិកម្មខ្លាំងក្លាជាង ពេលត្រូវចាប់បង្ខំ ។ ពេលនោះ សរីរាង្គកុមារនឹងបញ្ចេញ Cortisol ធ្វើឲ្យកើនសម្ពាធឈាម និងចង្វាក់បេះដូង, កើនបរិមាណស្ករក្នុងឈាម, អាក់ដំណើររំលាយអាហារ និងសកម្មភាពរបស់តម្រងនោម ។ រឿងនេះ នឹងកាន់តែធ្វើឲ្យកុមារមិនស្រូបបានសារជាតិជីវជាតិ និងកាន់តែក្រឹន ។ ជាងនេះទៀត ជូនកាលមាតាឲ្យកូនទទួលទានអាហារច្រើនពេក ក្នុងពេលតែ១អាចធ្វើឲ្យសារជាតិជីវជាតិកម្ចាត់គ្នា, កូននឹងកាន់តែខ្វះជីវជាតិ និងមិនអាចមានកម្ពស់ដូចបំណង ។

២- ទទួលទានមុនពេលចូលគេង
ពពួកអ័រម៉ូនលូតលាស់ (GH) ជួយជំរុញការរីកចម្រើនឆ្អឹងតាមទិសបណ្តោយ ត្រូវបានបញ្ចេញច្រើនបំផុត ពេលកុមារគេងលក់ស្កប់ពីម៉ោង ២២ ទៅ ២៤ យប់, ខ្ពស់ជាង ៣ ដង ប្រៀបនឹងបរិមាណអ័រម៉ូនបញ្ចេញនៅពេលថ្ងៃ ។ អាស្រ័យហេតុនេះ ប្រសិនទទួលទានច្រើនពេកមុនចូលគេង ក្រពះត្រូវអូសបន្លាយពេលវេលាសកម្មភាព ដើម្បីបំប្លែងអាហារ, ធ្វើឲ្យកុមារត្រូវតឹងពោះពិបាករលាយ, ពិបាកគេង ឬ គេងមិនស្កប់, ឥទ្ធិពលដល់បរិមាណអ័រមូនលូតលាស់ ហេតុនេះមិនសម្រេចបានកម្ពស់ល្អប្រពៃ ។

ឪពុកម្តាយគួរឲ្យកូនទទួលទានអាហារបន្តិចបន្តួច នៅពេលយប់មានផ្ទុកកាបូអីដ្រាត និងប្រូតេអ៊ីន, ល្អបំផុត គឺធញ្ញជាតិ និងទឹកដោះគោក្តៅ១កែវ ។

៣- ទទួលទានច្រើនរបស់ផ្អែម, អាហារលឿន
អាណាព្យាបាលជាច្រើនដោយសារទម្រើសកូន ឬ ឃើញកូនខ្ជិលញ៉ាំ ក៏បង្កើនឲ្យកូនទទួលទានចំណីកំប៉ិកកំប៉ុក, Snack, ភេសជ្ជៈផ្អែម និងអាហារលឿន… ។ ប៉ុន្តែ អាហារទាំងនេះ ផ្ទុកតែថាមពលទទេ និងពុំមានតម្លៃជីវជាតិ នឹងធ្វើឲ្យកុមារត្រូវខ្វះសារជាតិ, នាំដល់សភាពក្រឹន ។ ក្រៅពីនេះ ក្នុងដំណើរការបំប្លែង និងប្រើប្រាស់ស្ករ, សរីរាង្គត្រូវ “វិនិយោគ” បរិមាណដ៏ធំមួយនៃសារជាតិរ៉ែចាំបាច់ ដូចជាស័ង្កសី, ម៉ាញ៉េស្យូម, សូដ្យូម… ពិសេសគឺ កាល់ស្យូម ។ ប្រសិនបញ្ចូលស្ករច្រើនពេក កុមារនឹងខ្វះកាល់ស្យូមធ្ងន់ធ្ងរ ហេតុនេះមិនអាចរីកចម្រើនឆ្អឹង, ឥទ្ធិពលដល់កម្ពស់ ។

. ទទួលទានភេសជ្ជៈមានហ្គាសច្រើន
ពួកអ្នកវិទ្យាសាស្រ្តអាមេរិក ឲ្យដឹងថា ភេសជ្ជៈមានហ្គាសមានលក្ខណៈអាស៊ីតយ៉ាងខ្ពស់ គឺប្រមាណ ២.០ ទៅ ៣.៤ ។ ការស្រាវជ្រាវមួយបង្ហាញថា សត្វកណ្តុរផឹកទឹកមានហ្គាសនឹងត្រូវរំញោចកើនអង់ហ្ស៊ីមក្រពះ ដើម្បីតុល្យភាពកម្រិត PH, មូលហេតុ១បណ្តាលឲ្យឈឺក្រពះ និងថមថយប្រព័ន្ធរំលាយអាហារ ។ ក្រៅពីនេះ Phosphorus សមាសធាតុទូទៅមួយក្នុងភេសជ្ជៈមានហ្គាស អាចធ្វើឲ្យថយចុះបរិមាណកាល់ស្យូមក្នុងឆ្អឹង , កើនដំណើរការកម្ចាត់កាល់ស្យូមចេញក្រៅសរីរាង្គ, ធ្វើឲ្យកុមារត្រូវរារាំងកម្ពស់ ។ ពួកអ្នកវិទ្យាសាស្រ្ត ក៏បានបញ្ជាក់ថា ភេសជ្ជៈមានហ្គាសមានគ្រោះថ្នាក់ជាពិសេសចំពោះក្មេងស្រី ធ្វើឲ្យកើនហានិភ័យពុកឆ្អឹង និងបាក់ឆ្អឹងពេលពេញវ័យ ។

. ពុំទាន់បំពេញបន្ថែមជីវជាតិសមស្រប
របបជីវជាតិ គឺជាកក្តាកំណត់ដំបូង, ដណ្តើម ៣១% ក្នុងបណ្តាកក្តាឥទ្ធិពលដល់ការរីកចម្រើនកម្ពស់របស់មនុស្ស ។ ប៉ុន្តែ ពុំមែនមាតាណាក៌យល់ច្បាស់អំពីសារជាតិជីវជាតិធម្មជាតិជួយជំរុញកម្ពស់ឲ្យកូន ៕


Related Posts