និយាយ​ទាំង​អួល​ដើម​កថា​ មិន​នឹក​ស្មាន​ហ៊ាន​ធ្វើ​ដល់​ថ្នាក់​នេះ​សោះ

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​អាយុ​ត្រឹមតែ​១៣​ឆ្នាំ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​បាន​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​រហូត​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​រោង​ស្នាក់​នៅ​របស់​កម្មករ​ក្នុង​ការដ្ឋាន​សំណង់​បុរី​អង្គរ​ភ្នំពេញ ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។

ប្រភព​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​សង្ស័យ​ឈ្មោះ ឃី ឌី អាយុ​១៣​ឆ្នាំ ស្នាក់​នៅ​ជាមួយ​ម្ដាយ​ឈ្មោះ ហេង លី ក្បែរ​ចំណុច​កើតហេតុ​ខាងលើ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ ធ​.​រ​.​ត អាយុ​៥​ឆ្នាំ ស្នាក់​នៅ​ជាមួយ​ម្ដាយ​ឈ្មោះ សេង ណា​រី​ន ស្នាក់​នៅ​កន្លែង​កើតហេតុ ។

ស្ត្រី​ឈ្មោះ សេង ណា​រី​ន ត្រូវជា​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា គាត់​បាន​ចាក​ចេញពី​ស្រុក​កំណើត​មក​ធ្វើ​ជា​កម្មករ​ជាមួយ​ប្តី​នៅ​ក្នុង​បុរី​អង្គរ​ភ្នំពេញ ដោយ​យក​កូនស្រី​រង​គ្រោះ​មក​ស្នាក់​នៅ​ជាមួយ​នៅ​ក្នុង​រោង​កម្មករ​ដែល​ថៅកែ​សង់​ឲ្យ ។ ជា​រៀងរាល់ថ្ងៃ​គាត់ និង​ប្តី​ទៅ​ធ្វើការ​បាត់​ៗ ដោយ​ទុក​កូនស្រី​រង​គ្រោះ​នៅ​ចាំ​រោង​ម្នាក់ឯង​ហើយ​ថ្ងៃ​នោះ​ក៏​កើតរឿង​នេះ​តែ​ម្តង ។

ស្ត្រី​ឈ្មោះ ហេង លី ត្រូវជា​ម្តាយបង្កើត​ក្មេង​ប្រុស​សង្ស័យ បាន​ត្រឹម​ហួសចិត្ត និង​និយាយ​ទាំង​អួល​ដើម​កថា គាត់​មិន​នឹក​ស្មាន​កូនប្រុស​របស់​គាត់ ហ៊ាន​ធ្វើ​ដល់​ថ្នាក់​នេះ​សោះ ។ ហើយ​គាត់​ក៏​គ្មាន​ឪពុក​ម្តាយ​គ្មាន​បងប្អូន​បង្កើត គ្មាន​ប្តី មាន​តែ​កូនប្រុស​ម្នាក់​នេះ​គត់ គាត់​បា​នាំ​កូន​មក​ស្នាក់​នៅ​ធ្វើ​កម្មករ​ក្នុង​បូ​រី​អង្គ​ភ្នំពេញ​ដោយ​ស្នាក់​នៅ​ក្នុង​រោង​កម្មករ​ក្បែរ​រោង​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ដែរ ។

ស្ត្រី​ជា​ម្ដាយ​របស់​ក្មេង​ប្រុស​សង្ស័យ​បាន​ប្រាប់​បន្ត​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ គាត់​បាន​ទៅ​ធ្វើការ​ដូច​សព្វមួយដង​ដោយ​ឲ្យ​កូន​នៅ​ចាំ​រោង តែ​មិន​នឹក​ស្មាន​ដល់​ថា កូន​គាត់​ថ្លើមធំ​ដល់​ម្លឹ​ង​សោះ ហ៊ាន​ចាប់​ក្មេង​ស្រី​ទើបតែ​អាយុ​៥​ឆ្នាំ​រំលោភ​រហូត​បាន​សម្រេច​ទៅ​វិញ ។ គាត់​បាន​និយាយ​ជា​ចុង​ក្រោយ​ថា គាត់​ប្រហែលជា​ឆ្កួត បើ​កូន​គាត់​ធ្វើ​យ៉ាង​នេះនោះ ៕