សន្តិសុខ​ផ្សារបន្លែច្បារអំពៅ​សុំទោសអ្នកយកព័ត៌មាន​ទូរទស្សន៍អប្សារា

រាជធានីភ្នំពេញ៖​ ដោយអនុវត្តន៍ និងប្រកាន់ខ្ជាប់ នូវវប្បធ៌មនិង​នយោបាយ​ឈ្នះ ​​ឈ្នះ របស់សម្តេចតេជោ ​ហ៊ុន សែន​ ​ប្រមុខ​រាជរដ្ឋាភិបាល​​កម្ពុជា ​លោក សាន់ ប៊ុនណ្ណា ​ប្រធានផ្សារបន្លែច្បារអំពៅ​បានណែនាំសន្តិសុខ​ក្រោមឱវាទដែលមានទំនាស់​ពាក្យសំដី​តិចតួច​ជាមួយ​ លោក​ស៊ូ ប៊ុនធី​ ភ្នាក់ងារទូរទស្សន៍អប្បរា ​កាលពីថ្ងៃទី១៦ ​សីហា២០១៦កន្លងមក ឲ្យធ្វើការសុំទោស​​គ្នាទៅវិញទៅ​មក ​ហើយទីបំផុត​បាន​បញ្ចប់រឿង​​កាលពីថ្ងៃទ២២​សីហា​ម្សិលមិញនេះ ។

លោកស៊ូ ប៊ុនធី ​បានលើកឡើងថាអ្វីដែលរូបលោកចង់បាន​ គឺការចេះទទួលស្គាល់កំហុសខ្លួនឯង​របស់សន្តិសុខផ្សារបន្លែច្បារអំពៅ​ដែលបានប្រើពាក្យសំដី​ប្រមាថមាក់ងាយលើរូបលោកតែប៉ុណ្ណោទេ ​តែបើគ្មានការទទួលស្គាល់​កំហុសទេនោះ​លោកប្រាកដ​ជាឲ្យ​មេធាវីរៀបចំឯកសារ​ប្តឹងទៅតុលាការ ​ប៉ុន្តែពេលនេះចប់សព្វគ្រប់ហើយ ។

ចំណែកប្រធានសន្តិសុខផ្សារបន្លែច្បារអំពៅ​ ​លោកសាន់ ប៊ុនណ្ណា ​បានលើកឡើងថារឿងរ៉ាវកើតឡើង​ដោយសារ​ការយល់ច្រឡំ​គ្នាតែប៉ុណ្ណោះ ​ហើយលោកក៍បានអប់រំកូនចៅ​ឲ្យចេះប្រើពាក្យសំដីសមរម្យ​ដាក់ភ្ញៀវក៍ដូចជាអាជីវករ​ទូទៅផងដែរ៕