តារាសម្តែងស្រស់សង្ហា សឿន វីតា ជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត៦ត្រឡប់

ខេត្តស្ទឹងត្រែង ៖ កាលពីថ្ងៃទី២០ខែខែសីហាឆ្នាំ ២០១៦ កន្លងទៅនេះ តារាសម្តែងស្រស់សង្ហា សឿន វីតា បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តរហូតដល់៦ត្រឡប់ ប៉ុន្តែសំណាងល្អ ក្នុងហេតុ ការណ៍នេះមិនមានប៉ះពាល់ដល់អាយុជីវិតនរណាម្នាក់នោះឡើយ។

តាមការបញ្ជាក់ របស់តារាសម្ដែងរូបនេះ ទាំងរន្ធត់ក្នុងគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនថា «ទឹកដោះ ម្តាយ​និងគុណឪពុកពិតជាថ្លៃណាស់ បានជួយជីវិតកូន។»។ក្នុងហេតុការណ៍ក្រឡាប់រថយន្ត  ម៉ាកស៊ីណាពណ៌ស មានតម្លៃជាង២ម៉ឺនដុល្លារ កាលពីវេលាម៉ោង០២និង៣០នាទីយប់ ថ្ងៃទី២០ សីហាឆ្នាំ២០១៦ ស្ថិតនៅព្រំប្រទល់ខេត្តក្រចេះនិងស្ទឹងត្រែង ។ ប៉ុន្តែក្នុងហេតុការណ៍ នេះ លោករបួសដៃតែបន្ដិចប៉ុណ្ណោះ ដោយក្នុងរថយន្ដដែលក្រឡាប់នោះ មានប្អូនប្រុសលោក និង   លោក។ លោកបញ្ជាក់ថារថយន្ត ដែលគ្រោះថ្នាក់ទាំងការខូចខាត និងតម្លៃក្នុងការជួលដឹកយក ទៅ ជួសជុល សរុបទាំងអស់គឺប្រហែល ២៤០០ ដុល្លារ ។

តារាសម្ដែងរូបនេះ អាចនិយាយថា ជាមហាសំណាង សម្រាប់តារាសម្ដែងរូបនេះ និង ប្អូនប្រុស ព្រោះថា កម្រមានមនុស្សរួចជីវិតណាស់ ក្រោយពេលដែលរថយន្ដ កំពុងជិះជួបគ្រោះថ្នាក់ ក្រឡាប់ រហូតដល់ ៥ ទៅ ៦ ត្រឡប់ទៅហើយនោះ ។

គួរបញ្ជាក់ថា លោក សឿន វីតា គឺជាតារាសម្ដែងដែលចាប់គេស្គាល់ច្រើនតាមរយៈ ការ សម្ដែង ឱ្យផលិតកម្មមហាហង្ស ក្នុងរឿង «ពេជ្រក្នុងបេះដូង» ។

លោកក៏ត្រៀម នឹងបង្ហាញស្នាដៃថ្មីៗក្នុងរឿង«ផ្កាបួនទង» ដែលជាខ្សែរឿងដែលធ្វើដំណើរ ទៅ ថតដល់ប្រទេសម៉ាឡេស៊ីនិងសិង្ហបុរីនិង រឿង«ម្ទេសហឹរប៉ះអំបិលប្រៃ»ដែលនឹងចាក់ផ្សាយ នៅ ទូរទស្សន៍ ភីអិនអិន ជាដើម ៕

តារាសម្តែងស្រស់សង្ហា សឿន វីតា  ជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត៦ត្រឡប់

តារាសម្តែងស្រស់សង្ហា សឿន វីតា  ជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត៦ត្រឡប់ តារាសម្តែងស្រស់សង្ហា សឿន វីតា  ជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត៦ត្រឡប់