គណបក្ស​ប្រជាជន​ និង​គណ​បក្ស​​​​សង្គ្រោះជាតិ​ប្រកាន់​ជំហរ​ផ្ទុយ​គ្នា​​​ស្រឡះ​​​ទាក់ទិន​​អន្តោ​ប្រវេសន៍​​

ដោយប្រកាសថា មានជនអន្តោប្រវេសន៍ជាង១៦០.០០០នាក់ កំពុងរស់នៅក្នុងប្រទេសកម្ពុជា ដោយគ្មានឯកសារត្រឹមត្រូវ ក្រសួងមហាផ្ទៃបានគូសបញ្ជាក់កាលពីថ្ងៃសុក្រថា ខ្លួននឹងផ្ដល់ឱកាសដល់ជនអន្តោប្រវេសន៍ភាគច្រើនក្នុងចំណោមក្រុមនេះឱ្យរស់នៅក្នុងប្រទេសនេះ ខណៈគណបក្សប្រឆាំងជំរុញឱ្យបណ្ដេញពួកគេចេញទាំងអស់។ ជំហរស្នើឡើងដោយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច ដែលបានរងការចោទប្រកាន់ជាយូរមកហើយចំពោះកម្សោយនៃការអនុវត្តច្បាប់អន្តោប្រវេសន៍ និងដែលជាញឹកញាប់គណបក្សសង្គ្រោះជាតិរងការចោទប្រកាន់ថារើសអើងជាតិសាសន៍ចំពោះការបន្ទោសបញ្ហាកើតមានក្នុងសង្គមទៅលើពលរដ្ឋវៀតណាម ដែលរស់នៅក្នុងប្រទេសនេះ កើតមានឡើងប្រហែល១សប្ដាហ៍មុនការចុះឈ្មោះដែលគ្រោងនឹងចាប់ផ្ដើមសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយ។ ដោយចាប់ផ្ដើមផ្សាយរបាយការណ៍ស្ដីពីជនអន្តោប្រវេសន៍ខុសច្បាប់ លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ប្រាប់ក្រុមអ្នកយកព័ត៌មានថា អាណិកជនបរទេសចំនួន១៦០.០០០នាក់ ដែលភាគច្រើនជាជនជាតិវៀតណាម ខ្វះយ៉ាងហោចណាស់នូវឯកសារចាំបាច់សម្រាប់រស់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែលោកថ្លែងថា ពួកគេភាគច្រើននឹងទទួលបានឱកាសរស់នៅដោយស្របច្បាប់ ប្រសិនបើមិនទទួលបានសញ្ជាតិពេញលេញទេនោះ។ ទាក់ទិនជនអន្តោប្រវេសន៍ទាំងនោះដែល រដ្ឋាភិបាលបានរកឃើញអំឡុងជំរឿនដែលបង្ហាញថា ប្រហែល៨៥ភាគរយមានឯកសារពេញលេញ លោកលើកឡើងថា “យើងបានបែងចែកអាណិកជនបរទេសជាប្រភេទខុសៗគ្នា”។ លោកបន្តថា មានជនអន្តោប្រវេសន៍បីប្រភេទដែលលិខិតស្នាមរបស់ពួកគេមិនពេញលេញ។ ក្រុមទី១ គឺជនអន្តោប្រវេសន៍ដែលមានឯកសារបង្ហាញថា ខ្លួនបានរស់នៅក្នុងប្រទេសនេះយ៉ាងហោចណាស់ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ ក្រុមទី២ ជាជនអន្តោប្រវេសន៍ទទួលបានឯកសារពីមន្ត្រីមូលដ្ឋានដែលអនុញ្ញាតឱ្យពួកគេរស់នៅក្នុងប្រទេសនេះ ហើយក្រុមទី៣ ជាជនអន្តោប្រវេសន៍ដែលគ្មានឯកសារ។ លោក សុខ ផល មានប្រសាសន៍សំដៅដល់អ្នកដែលគ្មានឯកសារពេញលេញថា “តើនឹងមានអ្វីកើតឡើងចំពោះអ្នកដែលយើងប្រកាសថានឹងត្រូវបានច្រានចោលក្នុងពេលដ៏ខ្លីខាងមុខ។ ទី១ បើពួកគេគ្មានឯកសារ ពួកគេអាចស្ម័គ្រចិត្តត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ។ ទី២ បើពួកគេរស់នៅទីនេះយូរហើយ ឧទាហរណ៍ពួកគេរស់នៅទីនេះរយៈពេល៣០ឆ្នាំ ពួកគេអាចដាក់ពាក្យសុំសិទ្ធិជាជនអន្តោប្រវេសន៍បានដើម្បីរស់នៅបន្តរយៈពេល៧ឆ្នាំ សម្រាប់មនុស្សពេញវ័យ និង៣ឆ្នាំសម្រាប់កុមារ។ ហើយបើពួកគេស្ម័គ្រចិត្តសុំសញ្ជាតិ យើងនឹងពិនិត្យមើលតាមរយៈការអនុវត្តនីតិវិធី”។ លោកគូសបញ្ជាក់ថា ការឆ្លើយតបតឹងរ៉ឹងនឹងត្រូវធ្វើឡើងតែទៅលើអ្នកដែលមិនធ្លាប់ទទួលបានឯកសារនៅពេលពួកគេចូលមកប្រទេសកម្ពុជាប៉ុណ្ណោះ។ “ក្រុមទី៣ ដែលបានចូលមកប្រទេសយើងដោយគ្មានឯកសារ យើងត្រូវឃុំខ្លួនពួកគេ ហើយបញ្ជូនពួកគេត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ។ សម្រាប់អ្នកដែលគ្មានឯកសារត្រឹមត្រូវ យើងត្រូវច្រានចោល [ឯកសារមានស្រាប់របស់ពួកគេ] ហើយទុកពេលឱ្យពួកគេ”។ ទោះជាយ៉ាងណា លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ជនបរទេសដែលរកឃើញថារស់នៅក្នុងប្រទេសកម្ពុជា ដោយគ្មានឯកសារពេញលេញ រួមទាំងព្រះរាជក្រឹត្យបញ្ជាក់ពីសញ្ជាតិរបស់ពួកគេផង គួរតែបញ្ជូនពួកគេទៅប្រទេសរបស់ខ្លួនវិញភ្លាមៗស្របទៅតាមច្បាប់។ លោកមានប្រសាសន៍ទៀតថា “បើពួកគេគ្មានឯកសារត្រឹមត្រូវ មានន័យថា ពួកគេកំពុងរស់នៅទីនេះដោយខុសច្បាប់។ ពួកគេគួរតែត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ” ហើយថា […]

The post គណបក្ស​ប្រជាជន​ និង​គណ​បក្ស​​​​សង្គ្រោះជាតិ​ប្រកាន់​ជំហរ​ផ្ទុយ​គ្នា​​​ស្រឡះ​​​ទាក់ទិន​​អន្តោ​ប្រវេសន៍​​ appeared first on The Cambodia Daily.