កូដកម្ម​​​នៅ​​​រោង​​​ចក្រ​​​ស្រាបៀរអង្គរ​​​​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់ខ្លាំង​​​​ដល់​​​សង្វាក់​​​ផលិត​​​កម្ម​​​​​​របស់​​​ក្រុមហ៊ុន​​​​​​នេះ​​​

អ្នកតវ៉ាបានលើកឡើងថា កូដកម្មរបស់កម្មករមានសភាពរឹតខ្លាំងឡើងកាលពីម្សិលមិញ នៅរោងចក្រផលិតស្រាបៀរអង្គររបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រូ៊រក្នុងក្រុងព្រះសីហនុ ដោយក្រុមហ៊ុននេះបានទទួលស្គាល់ថា ការឈប់ធ្វើការបង្កឲ្យមានការអាក់ខានជាខ្លាំង។ លោក ឆេង សុភ័ក្ត្រ ប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សនៅក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រូ៊រនេះបានលើកឡើងថា “ការតវ៉ានេះមានផលប៉ះពាល់ខ្លាំងលើសង្វាក់ ផលិតផលរបស់ក្រុមហ៊ុន”។តែទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីទំហំខូចខាតចំពោះប្រតិបត្តិការរបស់រោងចក្រឡើយ។ លោកបានលើកឡើងទៀតថា ក្រុមហ៊ុនបានជួបជាមួយអ្នកតវ៉ាកាលពីថ្ងៃសៅរ៍  ហើយភាគីទាំងពីរកំពុងស្ថិតនៅក្នុងដំណើរការដោះស្រាយជម្លោះ។ រឿងរ៉ាវទាក់ទិននឹងការឈប់ធ្វើការងារនេះមិនស៊ីគ្នាឡើយ។ លោក ឆេង សុភ័ក្ត្របាននិយាយថា អ្នកតវ៉ាចំនួន១០០នាក់បាននាំគ្នាប្រមូលផ្តុំនៅខាងក្រៅរោងចក្រអំឡុងពេលព្រឹក ប៉ុន្តែចំនួននេះបានថយចុះមកនៅត្រឹមតែ៦០នាក់ប៉ុណ្ណោះនៅពេលរសៀល។ ទោះជាយ៉ាងណា តំណាងសហជីពមួយរូបបានលើកឡើងថា មានកម្មករ៦០០នាក់បានប្រមូលផ្តុំគ្នាអំឡុងពេលការតវ៉ាមានសភាពខ្លាំងបំផុតកាលពីម្សិលមិញ ពោលគឺបានកើនឡើងពី២០០នាក់កាលពីចុងសប្តាហ៍។ លោក កែន ម៉ៅ តំណាងសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាបានលើកឡើងថា កម្មករទាមទារច្រើនចំណុច។ តំណាងរូបនេះបាននិយាយថា ពួកគេជឿថា អ្នកគ្រប់គ្រងឃ្លាំងត្រូវបានបណ្តេញចេញដោយមិនត្រឹមត្រូវ ហើយចង់ឲ្យក្រុមហ៊ុនផ្តល់ការងារឲ្យអ្នកគ្រប់គ្រងរូបនេះវិញ ពួកគេចង់ឲ្យក្រុមហ៊ុនបណ្តេញអ្នកគ្រប់គ្រងទូទៅជនជាតិម៉ាឡេស៊ីឈ្មោះ Y.K. Wang ចេញ ដោយសារអ្នកគ្រប់គ្រងរូបនេះខ្វះការគោរពចំពោះបុគ្គលិក ពួកគេទាមទាររបបអាហារដោយឥតគិតថ្លៃ រាល់ពេលប្តូរវេនសម្រាប់បុគ្គលិកនីមួយៗ ហើយពួកគេចង់ឲ្យក្រុមហ៊ុនចំណាយលើថ្លៃសមាជិកភាពសហជីព។ លោក លឹម រ័ត្ន អ្នកគ្រប់គ្រងឃ្លាំងដែលកម្មករនិយាយថា ត្រូវបានបណ្តេញចេញដោយមិនត្រឹមត្រូវ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទទទួលការស៊ូកប៉ាន់នោះបានលើកឡើងថា លោក និងកម្មករគ្មានបំណងដកការទាមទារទាំងនេះឡើយ។ លោកបាននិយាយថា “នៅមិនទាន់មានដំណោះស្រាយនៅឡើយទេ។ ការតវ៉ានឹងបន្តរហូតដល់មានដំណោះស្រាយ”។ លោក ជួន ណារិន ស្នងការនគរបាលក្រុងព្រះសីហនុ បានលើកឡើងថាការតវ៉ារបស់កម្មករធ្វើឡើងដោយសន្តិវិធីរហូតដល់ពេលនេះ ដោយគ្មានសេចក្តីរាយការណ៍អំពីអំពើហិង្សានោះឡើយ។ […]

The post កូដកម្ម​​​នៅ​​​រោង​​​ចក្រ​​​ស្រាបៀរអង្គរ​​​​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់ខ្លាំង​​​​ដល់​​​សង្វាក់​​​ផលិត​​​កម្ម​​​​​​របស់​​​ក្រុមហ៊ុន​​​​​​នេះ​​​ appeared first on The Cambodia Daily.