ខែក ខេមរិន្ទ ​៖« អន់​ចិត្ត​​​តិចៗ​ ដែរ​បង​ គេ​របួស​ហើយ​នៅ​ជាប់​ជម្រើស​ជាតិ ខ្ញុំ​អត់»

​« អន់​ចិត្ត​​​តិចៗ​ ដែរ​បង​ គេ​របួស​ហើយ​នៅ​ជាប់​ជម្រើស​ជាតិ ខ្ញុំ​អត់» ។ ជា​សម្ដី​របស់​ខ្សែ​ការពារ​កណ្ដាល​​ក្លឹប​ក្រសួង​ការពារ​ជាតិ ខែក ខេមរិន្ទ ​បាន​លើក​ឡើង​មក​កាន់​ Sabay ​បន្ទាប់​ពី​ ហុង ផេង ​ខ្សែ​ការពារ​របស់​បឹង​កេត​​ ដែល​មាន​របួស​​ត្រូវ​សម្រាក​ព្យាបាល​​​រយៈ​ពេល ៣​ខែ​ ហើយ​ខ្លួន​គ្មាន​របួស​​មិន​បាន​ជាប់​ជម្រើស​ជាតិ​ត្រៀម​ប៉ះ​ហុង​កុង​នា​ថ្ងៃ​ទី១ ខែ​កញ្ញា ឆ្នាំ​២០១៦ ​នៅ​ទឹក​ដី​​ ហុង​កុង។
​ 

 ខែក ខេមរិន្ទ ​៖« អន់​ចិត្ត​​​តិចៗ​ ដែរ​បង​ គេ​របួស​ហើយ​នៅ​ជាប់​ជម្រើស​ជាតិ ខ្ញុំ​អត់»ខែក ខេមរិន្ទ (លេខ ៣)​

 

​ខ្សែ​ការពារ​អាយុ ២៥​ឆ្នាំ​របស់​ក្លឹប​ទ័ព​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ប្រសិន​បើ​គ្រូ​បង្វឹក​សម្រេច​យក​អ្នក​មាន​សមត្ថភាព​​ជា​រឿង​ត្រឹម​ត្រូវ​ក្នុង​ការ​កោះ​ហៅ​ហ្វឹកហាត់​ជាប់​ជម្រើស​ជាតិ។ ​សំខាន់​​ ហុង​ ផេង ​មាន​បណ្ដាញ​ព័ត៌មាន​ផ្សាយ​ថា ​ត្រូវ​សម្រាក​​៣​ខែ​បែរ​ជា​បាន​ជាប់​ជម្រើស​ជាតិ។

 

​ប្រធាន​ក្រុម​​​របស់​ក្រុម​ក្រសួង​ការពារ​ជាតិ​រូប​នេះ ​​បង្ហើប​ពី​អារម្មណ៍​ថា ​ខ្លួន​អត់​ចិត្ត​ខ្លះ​ដែរ​​ ​​ប៉ុន្តែ​ខ្លួន​​នឹង​ប្រឹង​ប្រែង​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​ឱកាស​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​ឲ្យ​បាន។ ​ខ្លួន​មិន​បាន​ជាប់​ជម្រើស​ជាតិ​ប្រហែល​អាច​មក​ពី​លេង​មិន​ត្រូវ​​តាម​ទម្រង់​​របស់​​លោក​ Lee Tea Hoon ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។

 

​ជាមួយ​គ្នា​នោះ​លោក​ ឆាំង ពិសិដ្ឋ អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ហុង​ ផេង បាន​ជាប់​ទៅ​លេង​នៅ​ ហុង កុង ឬ​យ៉ាង​ណា​​មិន​ទាន់​ប្រាកដ​ ១០០​% ឡើយ​​​។ ​ត្រូវ​​រង់​ចាំ​ការ​ធ្វើតេស្ត​ក្នុង​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ជា​មុន​សិន។

 

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ធ្វើ​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ត្រៀម​ប៉ះ ហុង​ កុង នា​ថ្ងៃ​​ទី២៤ ខែ​សីហា ឆ្នាំ​២០១៦ ស្អែក​នេះ ដែល​​ធ្វើ​ការ​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង៥:​០០ ដល់​ម៉ោង ៧:០០​យប់៕

 

ខែក ខេមរិន្ទ ​៖« អន់​ចិត្ត​​​តិចៗ​ ដែរ​បង​ គេ​របួស​ហើយ​នៅ​ជាប់​ជម្រើស​ជាតិ ខ្ញុំ​អត់»

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​