ចូល​ដេក​នៅ​ផ្ទះ​សំណាក់ មិន​ពិនិត្យ​មើល​ក្រោម​គ្រែ ប្រយ័ត្ន​ជួប​រឿង​បែប​នេះ

ភ្ញៀវ​ចំនួន ២​នាក់ បាន​ចំណាយ​ពេល​មួយ​យប់ ដេក​នៅ​លើ​គ្រែ​ក្នុង​ផ្ទះ​សំណាក់​មួយ ដែល​មាន​សាកសព​លាក់​នៅ​ក្រោម​ពូក ទាំង​មិន​ដឹង​ខ្លួន។ ភ្ញៀវ​ទាំង​២​នាក់​នោះ បាន​ចូល​ទៅ​ស្នាក់​នៅ​ផ្ទះ​សំណាក់​មួយ​កន្លែង ក្បែរ​រមណីយដ្ឋាន​មាត់​សមុទ្រ នៃ​ទីក្រុង​ប៉ាតាយ៉ា ប្រទេស​ថៃ ហើយ​បាន​ត្អូញត្អែរ​អំពី​រឿង​ក្លិន។ នៅ​ថ្ងៃ​បន្ទាប់ បុគ្គលិក​អនាម័យ​ក៏​បាន​កត់​សម្គាល់​ថា​មាន​ក្លិន​ស្អុយ និង​រក​ឃើញ​ឈាម​នៅ​ក្បែរ​គ្រែ។ បន្ទាប់​ពី​ធ្វើ​ការ​ស្វែង​រក ទើប​ឃើញ​មាន​សាកសព​ស្រ្តី​កែ​ភេទ​ម្នាក់ ត្រូវ​បាន​គេ​លាក់​ទុក​នៅ​ក្រោម​គ្រែ​នោះ។

 

ចូល​ដេក​នៅ​ផ្ទះ​សំណាក់ មិន​ពិនិត្យ​មើល​ក្រោម​គ្រែ ប្រយ័ត្ន​ជួប​រឿង​បែប​នេះ

 

បើ​តាម​ប្រធាន​ប៉ូលិស​នៃ​ទីក្រុង​ប៉ាតាយ៉ា លោក Apichai Kropphet បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​វ័យ​ជំទង់ ២នាក់ អាយុ ១៧ឆ្នាំ និង ១៤ឆ្នាំ ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន ពី​បទ​សម្លាប់​ស្រ្តី​រងគ្រោះ អាយុ​២៨ឆ្នាំ ឈ្មោះ Amphon Kongsong។ ក្មេង​ប្រុស​ទាំង ២​នាក់​នោះ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​សម្លាប់​ស្រ្តី​រងគ្រោះ​ខាង​លើ​មែន។

 

ក្មេង​ប្រុស​វ័យ ១៧​ឆ្នាំ​នោះ បាន​ស្គាល់ Amphon តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក ហើយ​ត្រូវ​នាង​បញ្ចុះ​បញ្ចូល​ឲ្យ​មក​រក​ការងារ​ធ្វើ នៅ​ក្នុង​ទីក្រុង​ប៉ាតាយ៉ា ជា​មួយ​មិត្តភ័ក្ដិ​អាយុ ១៤ឆ្នាំ​ម្នាក់។ ក្រោយ​មក ពួក​គេ​ទាំង ៣​នាក់ បាន​មក​ស្នាក់​នៅ​ផ្ទះ​សំណាក់​ខាង​លើ​ជា​មួយ​គ្នា អស់​រយៈ​ពេល ២-៣​ថ្ងៃ ហើយ​ក៏​កើត​មាន​ជម្លោះ​ជា​មួយ​គ្នា​តែ​ម្តង។ ពេល​នោះ ក្មេង​ប្រុស​វ័យ ១៧ឆ្នាំ បាន​ច្របាច់ ក នាង ខណៈ​ក្មេង​ប្រុស​វ័យ ១៤​ឆ្នាំ ជា​អ្នក​ជួយ​ចាប់៕

 

ចូល​ដេក​នៅ​ផ្ទះ​សំណាក់ មិន​ពិនិត្យ​មើល​ក្រោម​គ្រែ ប្រយ័ត្ន​ជួប​រឿង​បែប​នេះ

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail