​មហោស្រព​តន្ត្រី​ចម្រៀង​សម័យ​ថ្នាក់​ជាតិ​លើក​ទី​៤​បើក​ជា​ផ្លូវការ​ហើយ

មហោស្រព​តន្ត្រី​ចម្រៀង​សម័យ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៦ ត្រូវ​បាន​ប្រកាស​បើក​ជា​ផ្លូវ​ការ​កាល​ពី​រសៀល​ម្សិលមិញ​នេះ​ក្រោម​អធិបតីភាព​ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដោយ​មាន​សិល្បករ​៨​ក្រុម​បង្ហាញ​សមត្ថភាព​របស់​ពួកគេ។

 

​មហោស្រព​តន្ត្រី​ចម្រៀង​សម័យ​ថ្នាក់​ជាតិ​លើក​ទី​៤​បើក​ជា​ផ្លូវការ​ហើយ

 

ថ្លែង​ក្នុង​ឱកាស​បើក​មហោស្រព ឯកឧត្ដម​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី​៤​ហើយ​របស់​ក្រសួង​ព័ត៌មាន ដែល​ព្រឹត្តិការណ៍​ដូច​គ្នា​នេះ​ដែរ ធ្លាប់​បាន​កើត​ឡើង​ម្ដង​រួច​មក​ហើយ​នៅ​ឆ្នាំ ១៩៦៣ នា​ទីក្រុង​កែប​ក្នុង​រជ្ជកាល​ដ៏​រុងរឿង​របស់ ព្រះ​ករុណា ព្រះ​មហា​វីរៈ​ក្សត្រ ព្រះ​បរម​រតនកោដ្ឋ។

 

​បី​ជា​យ៉ាង​ណា ការ​ចូលរួម​ប្រលង​ប្រជែង​របស់​ក្រុម​តន្ត្រី​ក្នុង​ឆ្នាំ​២០១៦​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ពី​មនសិការ​ស្នេហា​វិជ្ជាជីវៈ ឆន្ទៈ និង​ការ​ប្ដេជ្ញា​ចិត្ត​ដើម្បី​អភិរក្ស និង​អភិវឌ្ឍន៍​សិល្បៈ​តន្ត្រី​ចម្រៀង​សម័យ​ជាតិ ព្រម​ទាំង​ពង្រឹង​ខឿន​វប្បធម៌​ជាតិ។

 

ក្នុង​នាម​ប្រធាន​មហោស្រព ឯកឧត្ដម​រដ្ឋ​មន្ត្រី​សង្ឃឹម​យ៉ាង​​មុតមាំ​ថា ផ្ដើម​ចេញ​ពី​មហោស្រព​តន្រ្តី​ចម្រៀង​សម័យ​ថ្នាក់​ជាតិ ២០១៦ ពិត​ជា​នឹង​បង្កើត​បាន​បទ​ចម្រៀង​ថ្មីៗ​បន្ថែម​ទៀត​ក្រោម​ស្នាដៃ​និពន្ធ​របស់​អ្នក​និពន្ធ​ខ្មែរ និង​បំផុស​ឱ្យ​មាន​ចលនា​បង្កើត​ស្នាដៃ​និពន្ធ​ថ្មី​បន្ថែម​ទៀត។

 

រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ក៏​បាន​សំណូមពរ​ដល់​អនុ​គណៈកម្មការ​ទាំង​អស់ ដែល​មាន​ការ​ពាក់ព័ន្ធ​ក្នុង​មហោស្រព​នេះ​រួម​ធ្វើ​ការ​ជាមួយ​គ្នា ដើម្បី​ឱ្យ​មហោស្រព​ឆ្នាំ​២០១៦​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ប្រកប​ដោយ​តម្លាភាព សុក្រឹតភាព និង​យុត្តិធម៌៕

 

​មហោស្រព​តន្ត្រី​ចម្រៀង​សម័យ​ថ្នាក់​ជាតិ​លើក​ទី​៤​បើក​ជា​ផ្លូវការ​ហើយ

 

​មហោស្រព​តន្ត្រី​ចម្រៀង​សម័យ​ថ្នាក់​ជាតិ​លើក​ទី​៤​បើក​ជា​ផ្លូវការ​ហើយ

 

​មហោស្រព​តន្ត្រី​ចម្រៀង​សម័យ​ថ្នាក់​ជាតិ​លើក​ទី​៤​បើក​ជា​ផ្លូវការ​ហើយ

 

​មហោស្រព​តន្ត្រី​ចម្រៀង​សម័យ​ថ្នាក់​ជាតិ​លើក​ទី​៤​បើក​ជា​ផ្លូវការ​ហើយ

 

អត្ថបទ៖ សំ ជំនាញ