រថភ្លើងដឹកសារធាតុគីមីធ្លាក់ចូលទឹកទន្លេ បន្ទាប់ពីស្ពានបាក់ស្រុតនៅឈីលី

រថភ្លើងដឹកទំនិញ១ខ្សែ បានធ្លាក់ចូលក្នុងទឹកទន្លេង ក្រោយស្ពាននៃផ្លូវដែករបស់វាបានបាក់ស្រុតទាំងស្រុង ខណៈវារត់កាត់ពីលើ ។ ស្ពានផ្លូវដែកនេះឆ្លងកាត់ទន្លេ Toltén ដែលមានទីតាំងស្ថិតតំបន់ Araucanía ក្នុងទីក្រុង Pitrufquén ប្រទេសឈីលី ។

ការិយាល័យសង្គ្រោះបន្ទាន់ជាតិឈីលី បានបញ្ជាក់ថា សារធាតុគីមីដែលត្រូវបានផ្ទុកនៅលើរថភ្លើងនេះ បានលេចធ្លាយចូលក្នុងទឹក, ប៉ុន្តែ ពុំបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ។

ចំណែកនាយកការល័យខាងលើនេះ លោក Ricardo Toro និយាយថាៈ “ពុំមានការបំពុលឥទ្ធិពលដល់ទឹកនោះទេ បន្ទាប់កំពប់សារធាតុគីមី” ។

រហូតមកទល់ពេលនេះ គេក៏ពុំដឹងច្បាស់ពីមូលហេតុដែលបណ្តាលឲ្យស្ពានផ្លូវដែកនេះបាក់ស្រុតនៅឡើយ, ប៉ុន្តែ ពួកអាជ្ញាធរបច្ចុប្បន្ន កំពុងបើកការស៊ើបអង្កេតពីហេតុការណ៍នេះ ៕


រថភ្លើងដឹកសារធាតុគីមីធ្លាក់ចូលទឹកទន្លេ បន្ទាប់ពីស្ពានបាក់ស្រុតនៅឈីលី

សហភាពអឺរ៉ុបស្វែងរកដង្ហើមថ្មីក្រោយអង់គ្លេសដើរចេញពីអឺរ៉ុប

រថភ្លើងដឹកសារធាតុគីមីធ្លាក់ចូលទឹកទន្លេ បន្ទាប់ពីស្ពានបាក់ស្រុតនៅឈីលី

ប៉ូលិសថៃចង្អុលមុខត្រង់ៗពួកឧទ្ទាមអ៊ីស្លាមជ្រុលនិយមរឿងភេរវកម្មនៅហួហ៊ីន