ហ្គេម​ Pokemon Go ចាប់​ផ្ដើម​អស់​ចំហាយ​បណ្ដើរៗ

យោង​តាម​របាយ​ការណ៍​​មួយ​ចំនួន​បាន​មក​ពី​ក្រុមហ៊ុន​វិភាគ​ទីផ្សារ​ និង​កម្មវិធី​បង្ហាញ​ថា ​ហ្គេម​ Pokemon Go ចាប់​ផ្ដើម​ថយ​ចុះ​ប្រជាប្រិយភាព​បណ្ដើរៗ​ហើយ។

 

ហ្គេម​ Pokemon Go ចាប់​ផ្ដើម​អស់​ចំហាយ​បណ្ដើរៗ

រូបភាព​ផ្ដល់​សិទ្ធ​ដោយ​ Reuters

 

​​​ប៉ុន្មាន​សប្ដាហ៍​មក​នេះ ហ្គេម Pokemon Go បាន​បំបែក​កំណត់​ត្រា​មួយ​ហើយ​មួយ​ទៀត។ មិន​ដល់​មួយ​ខែ​ចាប់​តាំង​ពី​ដាក់​ឲ្យ​ប្រើ​ប្រាស់​មក​ វា​បាន​ក្លាយ​ជា​ហ្គេម​ទូរសព្ទ​​ដែល​មាន​គេ​ទាញ​យក​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប។ គេ​ប៉ាន់​ស្មាន​ថា​ចំនួន​អ្នក​លេង​ហ្គេម​នេះ​​ប្រចាំ​ថ្ងៃ​បាន​ហក់​ដល់​ចំណុច​ខ្ពស់​បំផុត​គឺ​ត្រឹម​ ៤០ លាន​នាក់។

 

ហ្គេម​ Pokemon Go ចាប់​ផ្ដើម​អស់​ចំហាយ​បណ្ដើរៗ

 

យ៉ាង​ណា​ក្ដី​បើ​តាម​របាយ​ការ​បញ្ចេញ​ដោយ​ក្រុមហ៊ុន​វិភាគ​​ឈ្មោះ​ Sensor Tower, Apptopia និង​ Survey Monkey អះអាង​ថា​ បច្ចុប្បន្ន​ Pokemon Go ​បាន​បាត់​បង់​ចំនួន​ទាញ​យក​ប្រចាំ​ថ្ងៃ, អ្នក​លេង​ប្រចាំ​ថ្ងៃ និង​ រយៈពេល​បើក​កម្មវិធី​ក៏​បាន​ថយ​ចុះ​ដូច​គ្នា។

 

ហ្គេម​ Pokemon Go ចាប់​ផ្ដើម​អស់​ចំហាយ​បណ្ដើរៗ

 

តប​នឹង​បញ្ហា​ធ្លាក់​ចុះ​នេះ​ខាង​ក្រុមហ៊ុន​ Niantic ជា​អ្នក​ផលិត​ហ្គេម​នេះ​ មិន​បាន​សម្ដែង​ការ​ព្រួយបារម្ភ​អ្វី​ឡើយ​ ព្រោះ​ថា​ហ្គេម​នេះ​នៅ​កំពុង​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ប្រទេស​​ជា​ច្រើន​លើ​ពិភពលោក៕​​​​

 

ហ្គេម​ Pokemon Go ចាប់​ផ្ដើម​អស់​ចំហាយ​បណ្ដើរៗ
​​​

ចុច​អាន៖ វៀតណាម​ចាប់​ផ្ដើម​ដាក់​ស្លាក​សញ្ញា​ហាម​លេង​ Pokemon Go

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​