គន្លឹះ​យក​អាហារូបករណ៍ “ Ecole Polytechnique” ពី​សាលា​ល្បី​លំដាប់​ទី​១ នៅ​បារាំង

ការ​ដាក់​ពាក្យ​ដោយ​ផ្ទាល់​លើ​វិបសាយ​សាលា ធ្វើ​តេស្ត​មុខ​វិជ្ជា​គណិតវិទ្យា រូបវិទ្យា និង​សំណួរ​ផ្ទាល់​មាត់​ទាក់​ទង​នឹង​វិទ្យាសាស្រ្ត​ថ្មីៗ ជា​ឧបសគ្គ​របស់​ស៊ីធា។ យ៉ាង​ណា​ និស្សិត​វិស្វកម្ម​ថាមពល​ឆ្នាំ​ទី​៣ បាន​ឆ្លង​ផុត​និង​ទទួល​បាន​អាហារូបករណ៍​ដោយ​ជោគ​ជ័យ។

 

គន្លឹះ​យក​អាហារូបករណ៍ “ Ecole Polytechnique” ពី​សាលា​ល្បី​លំដាប់​ទី​១ នៅ​បារាំង

 

នូ ស៊ី​ធា ជា​និស្សិត​វិស្វកម្ម​ថាម​ពល​ឆ្នាំ​ទី ៣ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (តិចណូ) បាន​ប្រាប់​ឱ្យ​ដឹង​ថា ដំណើរ​ការ​នៃ​ដាក់​ពាក្យ​យក​អាហារូបករណ៍​ពី​សាលា​ល្បី​មួយ​នេះ​មិន​ជា​ពិបាក​ពេក​ទេ ពោលអាហារូបករណ៍​នេះ​បើក​ទទួល​ពាក្យ​​នៅ​ចន្លោះ​ខែ កក្កដា និង​ខែ​កញ្ញា។

 

យុវជន​រូប​នេះ​ថា ដំបូង​ត្រូវ​ស្វែង​រក​វិបសាយ​ផ្ទាល់​របស់​សាលា (Polytechnique) រួច​បំពេញ​ទម្រង់​បែប​បទ​សុំ​អាហារូបករណ៍​ដោយ​ភ្ជាប់​មក​ជាមួយ​ព្រឹត្តិបត្រ័​ពិន្ទុ​ប្រចាំ​ឆ្នាំ លិខិត​បញ្ជាក់​ពី​គ្រូ (Recommendation Letters)  ប្រវត្តិរូបសង្ខេប និង​សំណេរ​រៀបរាប់​​ពី​ការ​ប្តេជ្ញាចិត្ត​ផ្ទាល់​ខ្លួន (Personal Statement) ជា​ភាសា​អង់គ្លេស ឬ​បារាំង​​ក៏​បាន។ បន្ទាប់​ពី​ដាក់​ពាក្យ​រួច​ហើយ ​ត្រូវ​ឧស្សាហ៍​បើក​មើល​អ៊ីម៉ែល ​ដើម្បី​​ប្រាកដ​ថាពាក្យ​សុំ​អាហារូបករណ៍​នោះ​ត្រូវ​បាន​ទទួលយក ឬ​បដិសេធ។

 

គន្លឹះ​យក​អាហារូបករណ៍ “ Ecole Polytechnique” ពី​សាលា​ល្បី​លំដាប់​ទី​១ នៅ​បារាំង

 

យុវជន​សម្បុរ​ស្រអែម​រូប​នេះ​បន្ត​ថា ​អាហារូបករណ៍​នេះ​​ផ្ដល់​ឱ្យ​រយៈពេល​បួន​ឆ្នាំ​​សម្រាប់​ថ្នាក់​បរិញ្ញ្ញាប័ត្រផ្តោត​សំខាន់​លើ​ជំនាញ​វិស្វកម្ម​ ដូច្នេះ​ពិន្ទុ​លើ​មុខ​វិជ្ជាគណិត​វិទ្យា និង​រូប​វិទ្យា​ត្រូវ​តែ A+,A ឬ B ទើប​អាច​មាន​សង្ឃឹម​ជាប់​ច្រើន។

 

ជាង​នេះ​ទៀត ​វិញ្ញាសារ​ធ្វើ​តេស្ត​ជុំ​ទី​មួយ ​ក៏​មាន​តែ​ពីរ​មុខ​វិជ្ជា​នេះ​ដែរ។ បន្ទាប់​ពី​សំណុំ​បែប​បទ​សុំ​អាហារូបករណ៍​ត្រូវ​បាន​សាលា​ទទួល​យក រីឯ​ការ​ធ្វើ​តេស្ត​ជុំ​ទី​ពីរ ​ធ្វើ​ឡើង​ដោយ​ផ្ទាល់​មាត់​ជាមួយ​គណៈកម្មការ​អាហារូបករណ៍​មាន​ដូចជា ចំណេះ​ដឹង​ទូទៅ​ទាក់​ទង​នឹង​វិទ្យាសាស្រ្ត​ថ្មីៗ ​គណិតវិទ្យា និង​រូបវិទ្យា ជា​ភាសា​បារាំង ឬ​ភាសា​អង់គ្លេស ដោយ​ឡែកការ​ប្រឡង​​គេ​កំណត់​ចំនួន មានន័យ​ថា អ្នក​ដែល​មានពិន្ទុ​ខ្ពស់​ជាង​គេ​តាម​ប្រទេស​នីមួយៗ​​ក្នុង​ចំណោម ៦០នាក់ គឺ​មាន​អាទិភាព។ ​

 

គន្លឹះ​យក​អាហារូបករណ៍ “ Ecole Polytechnique” ពី​សាលា​ល្បី​លំដាប់​ទី​១ នៅ​បារាំង

 

​ក្នុង​នាម​ជា​និស្សិត​រៀម​ច្បង​មួយ​រូប ស៊ីធា​បាន​​លើក​ទឹក​ចិត្ត​ដល់​ប្អូនៗ​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចង់​ដាក់​អាហារូបករណ៍​នេះ ត្រូវ​ខិត​ខំ​ប្រឹងប្រឺង​​​រៀនគណិតវិទ្យា រូបវិទ្យា ​ភាសា​អង់គ្លេស ឬ​ភាសាបារាំង​ ​និង​តាម​ដាន​ព័ត៌មាន​វិទ្យាសាស្រ្ត​ថ្មីៗឱ្យ​​បាន​ច្រើន ៕

 

ចុច​អានបន្ត៖ ជា ឡង់ដា៖ “ធ្វើ​អាជីវកម្ម​មិន​​​ទាម​ទារ​បទ​ពិសោធន៍ ប៉ុន្តែ​គ្មាន​បទពិសោធន៍ក៏​​​មិន​អាចធ្វើ​​​ឲ្យ​អាជីវកម្ម​​ជោគជ័យ”

 

 

អត្ថបទ៖ រក្សា