សាហាវ! ឈ្លោះប្រកែកគ្នា ៨ម៉ោងមិនឈប់ ទាល់តែបែកពពុះមាត់ សន្លប់ស្តូកស្តឹង ដោយសារ…

ចិន៖ ស្រ្តីជនជាតិចិន ដែលរស់នៅភាគពាយព្យប្រទេសចិន ចំនួន២នាក់ បានដួលសន្លប់នៅតាមផ្លូវ ដោយសារពួកគេអស់កម្លាំង ក្រោយពីបានឈ្លោះប្រកែកគ្នារយៈពេល៨ម៉ោង តាំងពីម៉ោង២រសៀល រហូតដល់មេឃងងឹត ដោយមិនបានហូប ឬផឹកអ្វីទាំងអស់។ នេះបើយោងតាម ការឲ្យដឹងរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ។

ស្រ្តីវ័យកណ្តាល ដែលមិនត្រូវបានគេស្គាល់ឈ្មោះទាំង២នោះ បានឈ្លោះប្រកែកគ្នានៅតាមដងផ្លូវ ក្នុងទីក្រុង Ankang ខេត្តសានស៊ី ដោយអ្នកទាំង២ ឈ្លោះគ្នារឿងជំពាក់បំណុល ហើយភាគីម្ខាងទៀតមិនព្រមសង។

រយៈពេល៨ម៉ោង ក្រោយការឈ្លោះប្រកែកគ្នា ស្រ្តីវ័យកណ្តាលទាំង២នាក់នោះ បានដេកដួលសន្លប់លើផ្លូវ ដោយស្ត្រីម្នាក់ បានបែកពពុះមាត់សន្លប់មិនដឹងខ្លួន។

មន្ត្រីប៉ូលិសបាននិយាយថា មូលហេតុដែលធ្វើឲ្យស្រ្តីទាំង២នាក់នេះ ដួលសន្លប់ គឺដោយសារពួកគេ បានឈ្លោះប្រកែកគ្នាក្នុងរយៈពេលយូរ ព្រមទាំងមិនបានហូប ឬផឹកអ្វីទាំងអស់ ហើយអាកាសធាតុ ក៏មានសភាពក្តៅថែមទៀត។ ពួកគេឈ្លោះគ្នាដោយសាររឿងប្រាក់បំណុល។

ក្រោយកើតហេតុ ស្រ្តីទាំង២ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ​ នៅក្នុងតំបន់មួយ ហើយស្ថានភាពរបស់ពួកគេ ក៏មិនធ្ងន់ធ្ងរដែរ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន    ដោយនារីម្នាក់ដែលទើបនឹងរៀនចេះបើកឡាន បានជ្រុលជាន់ហ្គែរ ច្រឡំថាជាហ្រ្វាំង បន្ថែមល្បឿនបើកជ្រុលទៅធ្លាក់ ក្នុងប្រឡាយទឹក ធ្វើឲ្យនាង និងសមាជិកក្នុងឡាន២នាក់ទៀតស្លាប់ ចំនែកឯម្នាក់ទៀតរងរបួសសន្លប់ធំមិនដឹងខ្លួន។

យោងតាមប្រភពបានបញ្ជាក់ថា ប្រឡាយដែលនារីរងគ្រោះបើកធ្លាក់នោះ មានកម្ពស់ជាង ៣ម៉ែត្រ។ នៅពេលកើហេតុ អ្នកដំនើរនៅក្បែរនោះផ្អើលឆោឡោ នាំគ្នាមកមើល និងសង្គ្រោះជនរងគ្រោះដែលគាំងជាប់នៅក្នុងឡាននោះផងដែរ។

នៅក្នុងប្រតិបត្តិការជួយសង្គ្រោះ គេសង្កេតឃើញប្រជាជននាំគ្នាយកខ្សែពួរទាញ អូសឡានមកកាន់ច្រាំងវិញ រួចវាយបំបែកកញ្ចក់ឡាន យកជនរងគ្រោះចេញប៉ុន្តែជាអកុសល នៅពេលដែលយកជនរងគ្រោះចេញពីឡានរួច មានមនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិតរួចទៅហើយ និងម្នាក់ទៀតសន្លប់មិនដឹងខ្លួន ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ។

ប្រភពបន្តថា នារីដែលជាអ្នកបើកបរក្នុងឡានត្រូវគេស្គាល់ឈ្មោះថា Wu នាងមានអាយុទើបតែ១៩ឆ្នាំប៉ុណ្ណោះ។ ម្យ៉ាងទៀត នាងទើបតែទទួលបានប័ណ្ណបើកបរ ដែលទើបរៀនចប់តែប៉ុណ្ណោះ។ ចំនែកឯជនរងគ្រោះ ៣នាក់ទៀត ត្រូវបានគេស្គាល់ថាជាឪពុករបស់នាងដែលមានវ័យ ៥១ឆ្នាំ និងម្នាក់ទៀត ជាមិត្តភក្កិរបស់នាង វ័យ១៧ បានស្លាប់នៅក្នងហេតុការណ៍នេះ។ ចំនែកជនរងគ្រោះសន្លប់ស្តូកស្តឹងមិនដឹងខ្លួន ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនោះ ត្រូវជាប្អូនស្រីរបស់នាង មានវ័យទើបតែ ១៦ឆ្នាំប៉ុណ្ណោះ។

ក្រោយពីពិនិត្យធ្វើកោសល្យវិច្ច័យរួច អ្នកជំនាញបានអះអាងថា Wu គ្មានបទពិសោធន៍ក្នុងការបើកបរ ហើយក៏ច្រឡំជាន់ហ្គែរល្បឿន ដោយនឹកស្មានថាជាហ្វ្រាំង ក៏ជ្រុលធ្លាក់ទៅក្នុងប្រឡាយស្លាប់បែបនេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សាហាវ! ឈ្លោះប្រកែកគ្នា ៨ម៉ោងមិនឈប់ ទាល់តែបែកពពុះមាត់ សន្លប់ស្តូកស្តឹង ដោយសារ...

សាហាវ! ឈ្លោះប្រកែកគ្នា ៨ម៉ោងមិនឈប់ ទាល់តែបែកពពុះមាត់ សន្លប់ស្តូកស្តឹង ដោយសារ...

សាហាវ! ឈ្លោះប្រកែកគ្នា ៨ម៉ោងមិនឈប់ ទាល់តែបែកពពុះមាត់ សន្លប់ស្តូកស្តឹង ដោយសារ...