អបអរខួប ២៥ ឆ្នាំ នៃការដាក់ឲ្យប្រើអ៊ីនធឺណិតជាសាធារណៈ

២៣ សីហា ២០១៦​ ​គឺ​ជា​ថ្ងៃ​អបអរ​ខួប​ ​២៥​ ​ឆ្នាំ​នៃ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​អ៊ីនធឺណិត​ ក្រោយ​បណ្ដាញ​នេះ​ចាប់​ដំណើរ​ការ​ដំបូង​ជាសាធារណៈក្នុង​ថ្ងៃ​ ​២៣​ ​សីហា​ ​១៩៩១

 

អបអរខួប ២៥ ឆ្នាំ នៃការដាក់ឲ្យប្រើអ៊ីនធឺណិតជាសាធារណៈ

 

បណ្ដាញ​នេះ​បង្កើត​ដោយ​អ្នក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​របស់​អង់គ្លេស​លោក​ ​Sir Tim Berners-Lee​ ​ក្នុង​ឆ្នាំ​ ​១៩៨៩​ ​ហើយ​ថ្ងៃ​អបអរ​នេះ​គេ​ហៅ​ថា​ ​Internaut។ បច្ចុប្បន្ន​លោក​ ​Tim Berners-Lee​ ​ជា​អ្នក​គ្រប់គ្រង​នៃ​វិទ្យាស្ថាន​ ​W3C​ ​ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​ ​និង​ត្រួត​ពិនិត្យ​នូវ​ប្រតិបត្តិការ​នានា​របស់​គេហទំព័រ​ស្ទើរ​តែ​ទាំង​ស្រុង​ដែល​ភ្ជាប់​ទៅ​កាន់​បណ្ដាញ​អ៊ីនធឺណិត​អន្តរជាតិ។

 

អបអរខួប ២៥ ឆ្នាំ នៃការដាក់ឲ្យប្រើអ៊ីនធឺណិតជាសាធារណៈ

លោក​ ​Tim Berners-Lee

 

លើស​ពី​នេះ​លោក​ ​Tim Berners-Lee​ ​ក៏​ជា​សមាជិក​ជាន់​ខ្ពស់​នៃ​ក្រុមប្រឹក្សាភិបាល​របស់​សកលវិទ្យាល័យ​ ​MIT​ ​និង​ជា​អ្នក​គ្រប់គ្រង​នូវ​មន្ទីរ​ពិសោធន៍​បច្ចេកវិទ្យា​មួយ​ចំនួន​ដូច​ជា​ Web Science Research Initiative (WSRI) MIT Center for Collective Intelligence និង Ford Foundation៕

 

អាន​បន្ត​ ​៖​ មុខងារ​ពិសេស​គាស់​ពី​ឃ្លាំង ១០ ចំណុច វិនិច្ឆ័យ​សមត្ថភាព Note 7

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​Internaut Day