សោកនាដកម្មកូនប្រុស-ស្រី4នាក់លង់ទឹកស្លាប់3នាក់

សោកនាដកម្មកូនប្រុស-ស្រី4នាក់លង់ទឹកស្លាប់3នាក់



ខេត្តសៀមរាប ៖ យ៉ាងហោចណាស់ ក្មេងប្រុស-ស្រី៥នាក់បានលង់ទឹកក្នុងជម្រៅ៤ម៉ែត្រកន្លះ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងឪពុកម្ដាយក្មេងរងគ្រោះ ។ គ្រោះអកុសលនេះ បណ្ដាលឱ្យក្មេងចំនួន៣នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ និង២នាក់ទៀតត្រូវបានជួយសង្គ្រោះភ្លាមៗផងដែរ ។ ពួកគេទាំង៥នាក់ គឺជាបងប្អូននឹងគ្នា ។

ករណីក្មេងលង់ទឹកស្លាប់នេះ កើតឡើងកាលពីវេលាម៉ោង១៦និង៣០នាទីល្ងាចថ្ងៃទី២១ សីហានៅត្រង់ចំណុចប្រឡាយ ទំនប់ចាល់ ស្ថិតក្នុងទឹកដីភូមិប្រដាក់ ឃុំព្រៃជ្រូក ស្រុកពួក ។
លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួក ដែលបានចុះទៅដល់កន្លែងកើតហេតុ បានប្រាប់កោះសន្តិភាពឱ្យដឹងនៅព្រឹកថ្ងៃទី២២ សីហា ថា ក្មេងប្រុស-ស្រីរងគ្រោះទាំង៥នាក់ខាងលើនេះឈ្មោះ៖
ទី១-ឈ្មោះ កែវ ពេជ្រចរណៃ ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្ស (ជួយសង្គ្រោះបាន)
ទី២-ឈ្មោះ កែវ ពេជ្ររង្សី ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្ស (ស្លាប់)
ទី៣-ឈ្មោះ កែវ ពេជ្ររក្សា ភេទស្រី អាយុ៨ឆ្នាំ ជាសិស្ស (ស្លាប់)
ទី៤-ឈ្មោះ កែវ ពេជ្រសុវណ្ណបញ្ញា ភេទប្រុស អាយុ៥ឆ្នាំ (ស្លាប់)
និងទី៥-ឈ្មោះ វី វិច្ឆិកា ភេទស្រី អាយុ៧ឆ្នាំ ជាសិស្ស (ជួយសង្គ្រោះបាន)។

លោកអធិការបន្តថា ជនរងគ្រោះទាំង៥នាក់នេះ មាន៤នាក់ជាបងប្អូនបង្កើត ដែលមានឪពុកឈ្មោះ កែវ ផល្លី អាយុ៤៦ឆ្នាំ ជាប្រធាន មណ្ឌលសុខភាពសសរស្ដម្ភ ម្ដាយឈ្មោះ រ័ត្ន រ៉ាដា អាយុ៤៤ឆ្នាំ អ្នកលក់ថ្នាំពេទ្យ ។ ក្មេងប្រុស-ស្រីទាំង៤នាក់ ជាបងប្អូនបង្កើតបានជិះម៉ូតូឌុបគ្នាទៅលេងទឹកដោយឈ្មោះ កែវពេជ្រ ចរណៃ ជាបងស្រី និងម្នាក់ទៀតទៅជាមួយឪពុកម្ដាយ ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលយើង បានចុះទៅដល់ទីតាំងខាងលើ ហើយបានជួយរាវរកស្រង់ក្មេងរងគ្រោះ និងជួយដឹកសពយកមកលំនៅឋានរបស់ពួកគេ ស្ថិតនៅភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ដើម្បីឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមទំនៀមទម្លាប់ប្រពៃណី ។

នៅក្នុងហេតុការណ៍នេះ គេសង្កេតឃើញមានវត្តមានលោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប បានអញ្ជើញចុះទៅជួយក្មួយៗរងគ្រោះដល់កន្លែងកើតហេតុ និងអញ្ជើញមកដល់លំនៅឋានផងដែរ ព្រមទាំងជួយថវិកាមួយចំនួនដល់ឪពុកម្តាយក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមតម្រូវការ ។

នេះជាសោកនាដកម្មដ៏ធ្ងន់ធ្ងរបំផុតដែលកូនជាទីស្រឡាញ់៣នាក់ បានលង់ទឹកស្លាប់ព្រមៗគ្នា ។ តើសង្វេគកម្រិតណាទៅ បើកូននៅរត់លេងសោះ ហើយបន្តិចក្រោយមក ស្រាប់តែពួកគេចាកចេញទៅលែងវិលត្រឡប់បែបនេះ ?
��ម្ដាយ�រវល់�លាងចាន�កូនប្រុស�អាយុ�៤�ឆ្នាំ�ធ្លាក់ទឹក�លង់�ស្លាប់
���������ខេត្ត���ពោធិ៍សាត់�� ៖ កុមា�រា�អាយុ��៤�ឆ្នាំ�ម្នាក់� បាន�ធ្លាក់�ពីលើ�ផ្ទះ�បណ្ដែត�ទឹក �បណ្ដាល���ឱ្យ��លង់�ស្លាប់�យ៉ាង�អា�ណោ�ច�អា���ធ័�ម� ដោយសារ����ពុំ�មាន�អ្នក�ណា�ជួយ�ទាន់� ខ���ណៈ��ពេល�ដែល�ម្ដាយ�កំពុង�លាងចាន�ឆ្នាំង�នៅ�ខាង�មុខ� ឯ�កូន�ៗ�បន្លែង�គ្នា�លេង�ក្នុងផ្ទះ �។ �ហេតុការណ៍�នេះ�បាន�កើតឡើង�កាលពី�ថ្ងៃ�ទី�២១��� សីហា ���វេលា�ម៉ោង���៧�និង�៣០�នាទី�ព្រឹក�នៅ�ចំណុច�ស្ទឹង�ផាត់�សណ្ដោង �ស្ថិត�ក្នុងភូមិ�កោះ�ក្អែក� ឃុំ�រាំង�ទិល� ស្រុក�កណ្ដៀង� ខេត្តពោធិ៍សាត់� ។
���នគរបាល�ប៉ុ��ស្ដិ៍��រដ្ឋបាល�រាំង�ទិល���ឱ្យ���ដឹង�ថា កុមា�រា���រង�គ្រោះ�ឈ្មោះ� ឈិ�ន វ�ណ្ណា�ស័�ក្កិ� អាយុ���៤�ឆ្នាំ� ។� ម្ដាយ�ឈ្មោះ� ភួង គ�ន្ធា� អាយុ�៣០�ឆ្នាំ� មានកូន�ប្រុស����៤�នាក់� កូនច្បង�អាយុ���៧�ឆ្នាំ� ហើយ�កូន�ដែល�លង់ទឹក�ស្លាប់�នេះ�ជា�កូន�ទី���៣� ។ �នៅ�ថ្ងៃ�កើតហេតុ�នោះ �ឪពុក�មិន�នៅផ្ទះ�ទេ� ���គឺប��ាន�ចេញ�ទៅ�នេសាទ�ត្រី�ជា�លក្ខ�����ណៈ���គ្រួសារ� នៅ�ឯ�ព្រៃរនាម�បឹង�ទន្លេសាប�ឯណោះ �។ �ចំណែក�ម្ដាយ�បាន�ប្រមូល�ចានឆ្នាំង�លាង�នៅ�លើ�ផ្ទះ�ខាង�មុខ ឯ�កូន�ៗ�បន្លែង�គ្នា�លេង�ក្នុងផ្ទះ��� ដែល�ជា�ផ្ទះ�បណ្ដែត�ទឹក�� ។ �ខណៈ���កំពុង�រត់�ដេញ�គ្នា�លេង�នោះ� ស្រាប់���តែ�កូន�ទី����៣ (�ក្មេង�រង�គ្រោះ�) រអិល�ជើង�ធ្លាក់�ចូល��ក្នុង�ទឹកស្ទឹង�� ប៉ុន្តែ�ពេល�ដែល�ធ្លាក់�ភ្លាមៗ�នោះ� ពុំ�មានកូន�មួយ�ណា�ហ៊ាន�មក�ប្រាប់�ម្ដាយ�ទេ� ព្រោះ�ខ្លាច�ម្ដាយ�វាយ� ។� មួយសន្ទុះ�ក្រោយមក �ទើប�កូនប្រុស�ច្បង�មក�ប្រាប់�ម្ដាយ�ថា អា�ស័�ក្កិ� ធ្លាក់ទឹកបាក់�ហើយ �។ �ឮ�ដូច្នេះ� ស្ត្រី�ជា�ម្ដាយ�ភ័យ�ស្លន់ស្លោ� បាន�ស្រែកហៅ�អ្នក�ជិតខាង���ឱ្យ��ចុះ�ជួយ�រាវរក ប៉ុន្តែ�ពេល�ដែល�រាវ�ឃើញ�ហើយ �ស្រង់�មក�ដាក់�លើ��គោក��ក្មេង�នោះ�បាន�ស្លាប់�បាត់�ទៅ�ហើយ �មាន�តែ�ការ�ស្រែក���ទ្រហោយំ�ប៉ុណ្ណោះ� ។
���សព�កុមា�រា� ឈិ�ន វ�ណ្ណា�ស័�ក្កិ� បាន�យក�ទៅ�ធ្វើបុណ្យ�នៅផ្ទះ�តា�យាយ�នៅ�ឯ�ភូមិ�ផ្លូវ�លួង �ឃុំ�កញ្ជរ� ស្រុក�កណ្ដៀង �ដោយ�ក្ដី�ស�ង្វេ���គ���បំផុត� ។ �នេះ�ជា�ការ�ធ្វេសប្រហែស�មួយ� របស់�ស្ត្រី�ជា�ម្ដាយ�ដែល�បណ្ដោយ���ឱ្យ����កូន�តូច�ៗ�មិន�ទាន់�ដឹងក្ដី� ���បន្លែង���គ្នា�លេង�លើ�ផ្ទះ�អណ្ដែត�ទឹក ដោយ��ខ្វះ�ការ�ប្រុង�ប្រយ័ត្ន� ៕