គ្រូពេទ្យភ្ញាក់ផ្អើល វះឃើញកាំបិត ៤០ នៅក្នុងពោះអ្នកជំងឺ

CNN ផ្សាយថា គ្រូពេទ្យឥណ្ឌាភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលវះកាត់បុរសអ្នកជំងឺម្នាក់ជនជាតិឥណ្ឌា អាយុ ៤២ ឆ្នាំ បានប្រទះឃើញកាំបិតនៅក្នុងក្រពះចំនួន ៤០ ក្រោយពីលេបចូលក្នុងពោះ ២ ខែកន្លងមក ។លោកវេជ្ជបណ្ឌិត ចាឌិនដឺរ ម៉ាល់ហូរ៉ា ប្រចាំនៅមន្ទីរពេទ្យទីក្រុងអាំរិតសា រដ្ឋបញ្ចាប ភាគខាងជើងប្រទេសឥណ្ឌា បានប្រាប់ CNN ថា «គាត់ និង ក្រុមគ្រូពេទ្យ ភ្ញាក់ផ្អើលជាខ្លាំង ក្រោយវះកាត់កាលពីថ្ងៃទី ១៩ ខែសីហា ដោយប្រើពេល ៥ ម៉ោង ព្រោះប្រសិនបើភ្លាត់តែបន្តិច អ្នកជំងឺនឹងស្លាប់មួយរំពេច» ។

លោកវេជ្ជបណ្ឌិត ម៉ាល់ហូរ៉ា បានពោលយ៉ាងហួសចិត្តទៀតថា «ការវះកាត់ ២០ ឆ្នាំមកហើយ គាត់មិនធ្លាប់ជួបបែបនេះឡើយ, កាលពីមុនធ្លាប់បានវះកាត់អ្នកជំងឺម្នាក់យកកាំបិតចេញប្រវែង ៧ អ៊ីញជាច្រើនដែរ ប្រើពេលតែ ២ ម៉ោងប៉ុណ្ណោះ ហើយអ្នកជំងឺប្រភេទនេះ អាចជាមនុស្សមានរោគចិត្ត» ។

CNN បានរាយការណ៍ថា ក្រោយបានទទួលការវះកាត់រួចហើយ អ្នកជំងឺរូបនេះស្ថិតនៅក្នុងការថែទាំពីគ្រូពេទ្យយ៉ាងដិតដល់ ហើយនឹងត្រូវបញ្ជូនទៅជួបខាងជំនាញខាងសុខភាពផ្លូវចិត្តបន្តទៀត ស្របពេលដែលអ្នកជំងឺរូបនេះ បានសុំទោសគ្រួសារ និង ថ្លែងអំណរគុណក្រុមគ្រូពេទ្យ ។ រឿងដែលគួរឱ្យហួសចិត្តនោះ គឺអ្នកជំងឺរូបនោះ មិនដឹងខ្លួនឯងស៊ីកាំបិតចូលទៅយ៉ាងដូចម្តេច និង មានរសជាតិ ឬ ញៀនរបៀបណា បានជាមានកាំបិតរហូតដល់ ៤០ ក្នុងពោះ!!

ប្រភព៖ pmhotnews


Related Posts