«​សោ​» សម្រាប់​អ្នកស្រុក​ក្រឡាញ់ មានន័យថា ហត់ អស់កម្លាំង​ និពន្ធដោយ : អ៊ឹង ចំរើន       August-23-2016, 11:04 am         171

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132«​សោ​» សម្រាប់​អ្នកស្រុក​ក្រឡាញ់ មានន័យថា ហត់ អស់កម្លាំង​នៅពេល​ធ្វើការ​ធ្ងន់ធ្ងរ ឬ​ដើរ​ផ្លូវ​ឆ្ងាយ​រយៈពេល​យូរ អ្នកស្រុក​ក្រឡាញ់ ខេត្តសៀមរាប ជាពិសេស​ចាស់ៗ តែងតែ​ត្អូញ​ថា «​សោ​»​។ ក្នុងន័យនេះ «​សោ​» មិនមែន​សំដៅលើ​ប្រដាប់​ធ្វើ​ដោយ​ដែក ឬ​ស្ពាន់ ដើម្បី​ចាក់​បិទ​ត្រង់​កន្លែង​សម្រាប់​បើក​បិទ (​មាន​ទ្វារ​ជាដើម​) នោះឡើយ ហើយក៏​មានន័យ​ស្មើ​ថា «​បងថ្លៃ​ស្រី​» ដូច​កូនចៅ​ចិន​និយាយ​នោះដែរ​។

​ពាក្យ «​សោ​» នេះ សម្រាប់​អ្នកស្រុក​ក្រឡាញ់ ខេត្តសៀមរាប មានន័យថា «​ហត់ អស់កម្លាំង​»​។ ទោះបីជា​យ៉ាងណាក៏ដោយ «​សោ​» ប្រហែល​មិនមែនជា​គ្រាមភាសា​ផ្តាច់មុខ​របស់​អ្នកស្រុក​ក្រឡាញ់​នោះឡើយ ពីព្រោះ​ពាក្យ​នេះ​ក៏មាន​ការពន្យល់​ក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ផងដែរ​។​

​ក្រៅពី​ពន្យល់​ន័យ​ទាក់ទង​នឹង​ប្រដាប់​ធ្វើ​ដោយ​ដែក ឬ​ស្ពាន់ មាន​មេ​មានកូន​សម្រាប់​ចាក់​បិទ​ត្រង់​កន្លែង​បើក​បិទ (​មាន​ទ្វារ​ជាដើម​) មិន​ឲ្យ​បើក​បាន​នោះ វចនា​ក្រម​សម្តេច ជួន ណាត បាន​ពន្យល់ថា «​សោ​» មួយទៀត ជា​គុណនាម ដែល​មានន័យថា គម្រក់ ល្ងង់ មិនបានការ​៖ គំនិត​សោ​។ អ្នកស្រុក​ខ្លះ​ប្រើពាក្យ «​សោ​» ថា ខ្សោយកម្លាំង​៖ ខ្ញុំ​វា​សោ​ណាស់​ទៅហើយ ដើរទៅ​ទៀត​ពុំ​កើត​ទេ​។​

​គ្រាមភាសា គឺជា​និមិត្តរូប​នៃ​តំបន់ៗ​នីមួយៗ សារព័ត៌មាន​ថ្មីៗ សូម​ស្វាគមន៍​មិត្ត​អ្នកអាន​ទាំងអស់​ដែល​ចែករំលែក​អំពី​អត្ថន័យ​នៃ «​ពាក្យ​» ឬ «​ភាសា​» ដែល​តែងតែ​ប្រើប្រាស់​នៅ​តំបន់​របស់ខ្លួន និង​មាន​លក្ខណៈ​ប្លែក​ពី​គេ​។ សូម​ទាក់ទង​មកកាន់​៖ [email protected] ឬ Inbox មក៕