ប្រតិភូ និង​អត្ត​ពលិក​កម្ពុជា ត្រឡប់​មក​កម្ពុជា​ថ្ងៃ​ទី​២៥ សីហា ក្រោយ​បញ្ចប់​បេសក​កម្ម​នៅ Rio Olympic Games 2016

(ភ្នំពេញ)៖ ប្រតិភូ និងកីឡាករ-កីឡាករិនីកម្ពុជាសរុប ១៦រូប ដែលចូលរួមប្រកួតកីឡាអូឡាំពិក រដូវ​ក្ដៅ Rio Olympic Games 2016 នៅ​ប្រទេស​ប្រេ​ស៊ីល នឹង​ធ្វើ​ដំណើរ​មកដល់​កម្ពុជា​វិញ នាវេលាម៉ោង ៦៖៤០នាទីល្ងាច ថ្ងៃទី២៥ ខែសីហាខានស្អែកនេះ បន្ទាប់​ពី​បញ្ចប់​បេស​កកម្ម​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ពិភព​លោក​ខាង​លើ​ម្សិល​មិញ​នេះ​។

14064216_1767817553457762_6072716111948425735_n

នាយកបេសកកម្ម Rio Olympic Games 2016 លោក វ៉ាត់ ចំរើន បានថ្លែងប្រាប់ Fresh News ពីប្រេស៊ីលនាព្រឹក ថ្ងៃនេះថា មន្រ្តីដឹកនាំ ក៏ដូចជាអត្តពលិកដោយសរុបទាំងអស់មានគ្នា ១៦នាក់នោះ នឹងមាតុភូមិនិវត្តន៍មកដល់ប្រទេស កម្ពុជាវិញ នៅល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ខានស្អែកនេះហើយ បន្ទាប់ពីបញ្ចប់បេសកកម្មជិត ១ខែនៅប្រទេស ស្ថិតក្នុងតំបន់អាមេរិកឡាទីនរួចមក។

14063904_1767817556791095_932049385589191979_n

សូមរំលឹកផងដែរថា ប្រតិភូ និងអត្តលិកកម្ពុជា បានចេញពីប្រទេសឆ្ពោះទៅចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល តាំងពីរាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ដោយមាន៤ប្រភេទកីឡា ស្មើនឹង ៦វិញ្ញាសា ដោយមានកីឡាហែលទឹក ២រូប កីឡារត់ប្រណាំងម៉ារ៉ាតុង ២រូប កីឡាបោកចំបាប់ ១រូប និងកីឡាតេក្វាន់ដូ ១រូបផងដែរ ដោយពុំបានឈ្នះមេដាយទេ៕

14063785_1767817630124421_3045313298607660929_n
14053995_1767817560124428_6598854176201535574_n
14022219_1767817623457755_6622555101944218582_n
13962685_1767817620124422_2125655219926670314_n

ប្រភពពី៖ khmertalking

The post ប្រតិភូ និង​អត្ត​ពលិក​កម្ពុជា ត្រឡប់​មក​កម្ពុជា​ថ្ងៃ​ទី​២៥ សីហា ក្រោយ​បញ្ចប់​បេសក​កម្ម​នៅ Rio Olympic Games 2016 appeared first on CamboSport.