សុខ ស្រីនាង ត្រៀមដល់ភាពភ្ញាក់ផ្អើល ជាមួយរឿងបុរាណខ្នាតធំ

6 Videos


ស្របពេលដែលការងារសិល្បៈស្ងប់ស្ងាត់ ក៏មានលេចលឺពត៌មានថា តារាចម្រៀងរូបស្រស់ប្រចាំ ផលិតកម្ម សាន់ដេ សុខ ស្រីនាង ត្រៀមថតខ្សែភាពយន្ត រឿងបុរាណខ្នាតធំមួយ ។ ទាក់ទងជាមួយរឿងនេះតារាចម្រៀងសុខ ស្រីនាង បានប្រាប់ថា ពេលនេះនាងកំពុងមានការមមាញឹកសម្រិតសម្រាំងថតបទចម្រៀង Original Song ដែលត្រៀម ចេញលក់នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។តែរយាលពីការងារនាងក៏មានបំណងចង់សាកល្បងថតរឿង បុរាណផងដែរ ។

សុខ ស្រីនាង ត្រៀមដល់ភាពភ្ញាក់ផ្អើល ជាមួយរឿងបុរាណខ្នាតធំ

ដោយសារប៉ុន្មានថ្ងៃមុននេះ សុខ ស្រីនាង បានទទួលថតសម្អាងការមួយ ដែលក្នុងនោះមានការតុប តែងខ្លួនបែបបុរាណយ៉ាងស្រស់ស្អាត ។ ធ្វើអោយមហាជនមានការយល់ច្រលំថា សុខ ស្រីនាង កំពុងថត រឿង បុរាណ ខ្នាតធំមួយ ។តែក្នុងនោះសុខ ស្រីនាង បានប្រាប់ថា ពេលនេះមិនទាន់ទេ តែប្រសិនបើពេលវេលា អំណោយផល នាងក៏មានបំណងចង់សាកល្បងថតរឿងបុរាណដែរ។ព្រោះទម្រង់មុខនិងរូបសម្រស់របស់នាងស័ក្តិសម ក្នុងការសម្តែងរឿងបុរាណច្រើនជាងសម័យ ។

សុខ ស្រីនាង ត្រៀមដល់ភាពភ្ញាក់ផ្អើល ជាមួយរឿងបុរាណខ្នាតធំ

សព្វថ្ងៃ សុខ ស្រីនាង កំពុងត្រៀមចេញអាល់ប៊ុមផ្ទាល់ខ្លួន ដែលជាបទ Original Song មានទាំង បទញាក់និងបទមនោសញ្ចេតនា ដែលត្រៀមនិងចេញលក់នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។សុខ ស្រី នាង រំពឹងថា បទចម្រៀងរបស់នាងនិងទទួលបានការគាំទ្រពីសំណាក់មហាជន ព្រោះនាងបានសម្រិតសម្រាំ ងប្លែកទាំងការតុបតែងខ្លួននិងក្បាច់រាំ ។

សុខ ស្រីនាង ត្រៀមដល់ភាពភ្ញាក់ផ្អើល ជាមួយរឿងបុរាណខ្នាតធំ

នាងត្រៀមនិងឡើងឆាកឃោសនាបទថ្មីៗរបស់នាងក្នុងពេលឆាប់ៗនេះ។បទចម្រៀងទាំងនោះមានដូចជាបទ «គេទៅចោលយើងហើយ សង្សារនិងមិត្តភក្តិ» «អត់ពីបង អូននៅតែជាអូន» និងបទ «នៅ Single ឯការមានសង្សារខូចចិត្ត»ជាដើម ៕ ចេនី

សុខ ស្រីនាង ត្រៀមដល់ភាពភ្ញាក់ផ្អើល ជាមួយរឿងបុរាណខ្នាតធំសុខ ស្រីនាង ត្រៀមដល់ភាពភ្ញាក់ផ្អើល ជាមួយរឿងបុរាណខ្នាតធំ