លេចធ្លាយថា iPhone​ 7​ មានមុខ​ងារ​សាក​ថ្ម​ឥត​ខ្សែ​ និង​មុខងារ​មិនជ្រាបទឹក

លេចធ្លាយថា iPhone​ 7​ មានមុខ​ងារ​សាក​ថ្ម​ឥត​ខ្សែ​ និង​មុខងារ​មិនជ្រាបទឹក

ថ្មីៗ ​មានពាក្យ​ចរ​ចាម​អារាម​អំពី​ iPhone​ 7​ ហាក់ដូច​​នឹង​រឿង​របស់​ពួក​អ្នកនេសាទ​ Fisherman​ ដោយ​មានការ​កើតឡើង​ពី​តូច​ទៅ​ធំ​ និង​កាន់តែ​មានរឿង​រ៉ាវ​អស្ចារ្យ​បន្តិច​ម្តងៗ​តាម​ពេលវេលា​កន្លង​ទៅ​។​

Image: លេចធ្លាយថា iPhone​ 7​ មានមុខ​ងារ​សាក​ថ្ម​ឥត​ខ្សែ​ និង​មុខងារ​មិនជ្រាបទឹក

ជាមួយ​គ្នា​នេះ​ដែរ​ រូបភាព​មួយ​នៅ​ក្នុង​ស្លាយ​នៃ​ការ​ធ្វើ​បទ​បង្ហាញ​មួយ​ជា​ភាសា​ចិន​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​វា​ជា​រូបរាង​មួយ​កំណាត់​ខាងលើ​។​ នៅ​ក្នុង​ស្លាយ​នោះ​បាន​បង្ហាញ​ពី​​ iPhone​ 7​ Pro​ ​មាន​កាមេរ៉ា​ដល់​ទៅ​ពីរ​ Dual​ Camera​ ប៉ុន្តែ​វា​ត្រូវ​បាន​ដាក់​អក្សរ​ពី​ខាងក្រោម​ថា​ iPhone​ 7​ Plus​ ទៅ​វិញ​ ដោយ​មាន​បញ្ជាក់​ផង​ដែរ​ថា​ទូ​រ័ស​ព្ទ​ស៊េរី​ថ្មី​នេះ​នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ដោយ​ iOS​ 10​ យ៉ាង​ពិតប្រាកដ​ តែ​នៅ​មានរឿង​មួយ​ដែល​យើង​មិន​ទាន់​ដឹង​ច្បាស់​នោះ​គឺ​រន្ធ​ដោត​កាស​ ដែល​មាន​ព័ត៌មាន​នឹង​ពាក្យ​ច​ចាម​អារាម​ជា​ច្រើន​បាន​ផ្តោត​លើ​រឿង​នេះ​។​

Image: លេចធ្លាយថា iPhone​ 7​ មានមុខ​ងារ​សាក​ថ្ម​ឥត​ខ្សែ​ និង​មុខងារ​មិនជ្រាបទឹក

​ចំណុច​សំខាន់​ដែល​យើង​ផ្តោត​ទៅ​លើ​ពេល​នេះ​គឺថា​ទូរស័ព្ទ​ iPhone​ ជំនាន់​ថ្មី​នេះ​ នឹង​ត្រូវ​បាន​បំពាក់​មក​ជាមួយ​មុខងារ​ដែល​ពិសេស​ចំនួន​ពីរ​បន្ថែម​ទៀត​គឺ​មុខងារ​សាក​ថ្ម​ឥត​ខ្សែ​ Wireless​ Charging​ និង​មុខងារ​ការពារ​ជម្រាប​ទឹក​ water​ resistant​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ មុខងារ​ទាំង​ពីរ​នេះ​ទើបតែ​ត្រូវ​បាន​ក្រុមហ៊ុន​ Apple​ យក​មក​ប្រើប្រាស់​ជា​លើក​ដំបូង​ ខ​ណះ​ពេល​ដែល​មុខងារ​ទាំង​ពីរ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ Android​ phone​ មួយ​ចំនួន​បាន​យក​មក​ប្រើប្រាស់​នឹង​ក្លាយទៅជា​រឿង​សម​ញ្ញ​ទៅ​ហើយ​សម្រាប់​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​អេ​ន​ដ្រ​ត់​ទាំងអស់​។​

Image: លេចធ្លាយថា iPhone​ 7​ មានមុខ​ងារ​សាក​ថ្ម​ឥត​ខ្សែ​ និង​មុខងារ​មិនជ្រាបទឹក
ទោះ​យ៉ាងណា​ យើង​ក៏​បាន​លេច​លឺជា​ច្រើន​មក​ហើយ​ដែរ​ពី​ព័​ត៍​មាន​ទាក់ទង​ទៅ​នឹង​មុខងារ​ទាំង​ពីរ​នេះ​ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ Apple​ យក​មក​ប្រើប្រាស់​នៅ​លើ​ iPhone​ 7​ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ប្រភព​ពី​ក្រុមហ៊ុន​ Apple​ ណាមួយ​ចេញ​មុខ​មក​បញ្ជាក់​ឲ្យ​ច្បាស់​នៅឡើយ​ទេ​។​ ហើយ​រឿង​រា​៉​ង​បន្ទាប់​ដែល​មនុស្ស​ម្នា​ជា​ច្រើន​ចាប់ផ្តើម​និយាយ​និង​ចាប់​អារ​ម្ម​ណ៌​បន្ត​នោះ​គឺ​ microSD​ វិញ​ម្តង។

Image: លេចធ្លាយថា iPhone​ 7​ មានមុខ​ងារ​សាក​ថ្ម​ឥត​ខ្សែ​ និង​មុខងារ​មិនជ្រាបទឹក

---------------------------------------

ដោយ: ខន សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
លេចធ្លាយថា iPhone​ 7​ មានមុខ​ងារ​សាក​ថ្ម​ឥត​ខ្សែ​ និង​មុខងារ​មិនជ្រាបទឹក

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
លេចធ្លាយថា iPhone​ 7​ មានមុខ​ងារ​សាក​ថ្ម​ឥត​ខ្សែ​ និង​មុខងារ​មិនជ្រាបទឹក

ចុះថ្ងៃទី 23 ខែសីហា ឆ្នាំ 2016 ម៉ោង 11:43 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ