តួ​ក​គី ចាប់ផ្តើម​ធ្វើការ​សងសឹក​ទ្រង់ទ្រាយ​ធំ​លើ​ពួក ISIS ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​សម្លាប់​មនុស្ស ៥៤​នាក់ និង​របួស​ជាង ២០០​នាក់​

(​អង់កា​រ៉ា​)៖ កងទ័ព​តួ​ក​គី​បាន​បើក​ការបាញ់​ផ្លោង​ចំនួន ២០​ដង ទៅលើ​មូលដ្ឋាន របស់​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ISIS នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ដើម្បី​ជាការ​ស​សងសឹក ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក អត្តឃាត នៅក្នុង​ពិធី​រៀបការ​មួយ កាលពី​សប្តាហ៍​មុន​ដែល​បាន សម្លាប់​មនុស្ស ៥៤​នាក់ និង​ជាង ២០០​នាក់​រងរបួស