ក្រសួង​បើក​វគ្គ​បណ្ដុះបណ្ដាល​ពី​ការ​អនុវត្ត​គ្រប់គ្រង​​ថ្នាំ​ជក់​ដល់​មន្ត្រី​ទេសចរណ៍

ក្រសួង​ទេសចរណ៍​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​អធិការ​កិច្ច​ទេសចរណ៍ និង​សង្គម​ស៊ីវិល ពី​ការ​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី នា​ទីស្ដីការ​ក្រសួង នៅ​ថ្ងៃ​ទី​២៣ សីហា។

វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​ការ​ចូលរួម​ពី​ប្រធាន និង​អនុប្រធាន​មន្ទីរ​ទេសចរណ៍​២៤​រាជធានី​ខេត្ត សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន ប្រមាណ​១០០​នាក់។ ការ​បណ្ដុះបណ្ដាល​នេះ​ផ្ដោត​សំខាន់ លើ​ការ​គ្រប់គ្រង​ប្រើប្រាស់ និង​ការ​ចែកចាយ​ផលិតផល​ថ្នាំជក់ នៅ​ទីសាធារណៈ ជា​ពិសេស​នៅ​តាម​តំបន់​ទេសចរណ៍។

កាល​ពី​ខែ​ឧសភា ក្រសួង​សុខាភិបាល បាន​ប្រកាស​ស្ដីពី​ស្លាក​បម្រាម​នៃ​ការ​ហាម​ការ​ជក់ ឬ​ការ​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំ​ជក់ ហើយ​និង​ពិន័យ​ជា​ប្រាក់ ២​ម៉ឺន​រៀល បើ​ជន​ណា​ជក់ ឬ​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំ​ជក់​នៅ​កន្លែង​ហាម​ឃាត់។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។