នេះគេហៅថាបាញ់ឡងសងត្រូវខ្លួនឯង! អ្នកនេសាទជប៉ុនត្រូវបានផ្លែស្នកាំភ្លើងដោតជាប់កញ្ចឹង.កគួរឲ្យរន្ធត់ ខណៈលីបាញ់ក្នុងទឹក

ដំណើរនេសាទមួយបានភ្លាត់ឆ្នៀត ក្លាយជាទុក្ខ ដោយសារតែបុរសអ្នកនេសាទម្នាក់ ត្រូវបានផ្លែស្នកាំភ្លើងបរបាញ់ហោះដោតជាប់រវាងស្មា និងកញ្ចឹង.ករបស់គាត់ ។

ខ្សែវីដេអូនៃហេតុការណ៍នេះ ត្រូវបានជឿថា បានកើតឡើងនៅក្នុងប្រទេសជប៉ុន ដែលបង្ហាញឲ្យឃើញបុរសអ្នកនេសាទរបួសម្នាក់ ឈរនៅក្នុងមន្ទីរពេទ្យមួយ ដោយស្ថិតក្នុងស្ថានភាពផ្លែស្នដោតជាប់នឹងកញ្ចឹង.ករបស់គាត់ស្កឹង ។ ទោះជាយ៉ាងណា បុរសនេះបានបង្ហាញនូវអារម្មណ៍នឹងនរ ស្ងប់ស្ងាត់ ខណៈក្រុមគ្រូពេទ្យត្រួតពិនិត្យ “អាវុធ” វាយបកម្ចាស់នេះ ។

យ៉ាងណាមិញ ទំហំនៃមុខរបួសរបស់បុរសនេះ និងកាលៈទេសៈដែលនាំឲ្យកើតមានហេតុការណ៍នេះឡើង គេពុំទាន់ដឹងច្បាស់នៅឡើយ ។

នេះជាវីដេអូមួយដាស់តឿនដល់មនុស្សគ្រប់រូប គួរប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាមួយរបស់អ្វីៗដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើង ៕


Related Posts