ជម្រុះ AFC Cup៖ ណាហ្គា​វើ​ល​ប៉ះ​ជើងឯក​នេ​ប៉ាល់ Three Star Club នៅ​ម៉ុង​ហ្គោ​លី​ល្ងាច​នេះ​ និពន្ធដោយ : សឿន វណ្ណឌេត       August-23-2016, 12:10 pm         60

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ជម្រុះ AFC Cup៖ ណាហ្គា​វើ​ល​ប៉ះ​ជើងឯក​នេ​ប៉ាល់ Three Star Club នៅ​ម៉ុង​ហ្គោ​លី​ល្ងាច​នេះ​​ក្រុម​ណាហ្គា​វើ​ល​របស់​កម្ពុជា​នឹងធ្វើ​ការប្រកួត​បើកឆាក​របស់ខ្លួន​ជាមួយ​ក្រុម​ជើង​ខ្លាំង Three Star Club របស់​នេ​ប៉ាល់ ក្នុង​ពូ​ល​B នៃ​ក្នុង​វគ្គ​ជម្រុះ AFC Cup 2017 នៅ​កីឡដ្ឋាន MFF Football Centre ក្នុង​ទីក្រុង Ulaanbaatar ប្រទេស​ម៉ុង​ហ្គោ​លី នា​វេលា​ម៉ោង​៤​ល្ងាច​នេះ​(​ម៉ោង​នៅ​កម្ពុជា​)​។​

​សម្រាប់​ជំនួប​នា​ល្ងាច​នេះ​វា​ជាការ​ប្រកួត​មួយ​ដ៏​សំខាន់​សម្រាប់​ក្រុម​ណាហ្គា​វើ​ល ពោលគឺ​ត្រូវតែ​ឈ្នះ ក្រុម Three Star ជា​ចាំ​ប​ចាច់​ដើម្បី​ស្វែងរក​ឱកាស​ឡើងទៅ​កាន់​ជុំ​បន្ត និង​ដើម្បី​រារាំង​ក្រុម​នេះ​កុំ​ឲ្យ​ឡើងទៅ​កាន់​វគ្គ​បន្ត ព្រោះ​បច្ចុប្បន្ន Three Star កំពុង​ឈរ​កំពូល​តារាង​ក្នុង​ពូ​ល B ដោយមាន​៣​ពិន្ទុ​ក្រោយពី​យកឈ្នះ​ក្រុម Erchim FC របស់​ម្ចាស់ផ្ទះ​ម៉ុង​ហ្គោ​លី ២-០ កាលពី​សប្តាហ៍​មុន​។ ប្រសិន​ក្រុម​នេះ​អាច​យកឈ្នះ ណាហ្គា​វើ​ល នា​ល្ងាច​នេះ ក្រុម​តំណាង​ឲ្យ​នេ​ប៉ាល់​មួយ​នេះ​នឹង​ឡើងទៅ​កាន់​វគ្គ​បន្ត​តំណាង​ពូ​ល B​។​

​គួរ​បញ្ជាក់ថា ក្រុម​តំណាង​ឲ្យ​កម្ពុ​ជាមួយនេះ​នឹងធ្វើ​ការប្រកួត​លើក​ទី​២ ជាមួយ​ក្រុម​ម្ចាស់ផ្ទះ Erchim FC នា​ថ្ងៃទី​២៥ ខែសីហា ខាងមុខនេះ​៕