តូតា ប្រាប់​ចំណូល​រក​បាន​ពី​សិល្បៈ

តារា​សម្ដែង​វ័យ​ក្មេង​​ តូតា បាន​លើក​ឡើង​ថា តម្លៃ​​ខ្លួនដែល​នាង​ទទួល​បាន​ពី​ការ​ថត​រឿង​ដុំ ថត​ស្ប៉ត​ពាណិជ្ជកម្ម ឬ​ថត​រឿង​ភាគ ព្រមទាំង​ការចូល​រួម​កម្ម​វិធី​ផ្សេងៗ​ គឺ​​តម្លៃ​មិន​ដូច​គ្នា​ទេ​។

 

តូតា ប្រាប់​ចំណូល​រក​បាន​ពី​សិល្បៈ

 

“ជាទូទៅ​រឿង​ដុំ​ខ្ញុំ​អាច​រក​បាន​ពី​ចន្លោះ ២០០០-៣០០០ ដុល្លារ បើ​រឿង​ភាគ​វិញ​គឺ​បាន​តិច​ជាង​រឿង​ដុំ​ទេ​​តែ​ខ្ញុំ​នៅ​តែ​ទទួល​បាន​ខ្ទង់​ពាន់​ដុល្លារ​ដដែល​ ចំណែក​ឯ​ស្ប៉ត​ពាណិជ្ជកម្ម ខ្ញុំ​ទទួល​បាន​ចាប់​ពី ១០០០០ ដុល្លារ​ឡើង​សម្រាប់​កុងត្រា តែ​បើ​អត់​វិញ​ក្រោម​ហ្នឹង​តិច​តួច ប្រសិន​បើ​ចូល​រួម​កម្មវិធី​វិញ​ខ្ញុំ​ទទួល​បាន​ចាប់​ពី​១០០០ ដុល្លារ​ឡើង​ឬ​​អាច​ក្រោម​ហ្នឹង​បន្តិច​អាស្រ័យ​លើ​ទំហំ​កម្មវិធី”។

 

តួ​​ស្រី​ក្នុង​រឿង​ “ចន្ទ្រា” បន្ថែម​ថា ចំពោះ​រឿង​ភាគ​ចាក់បញ្ជាំង​តាមស្ថានីយ​ទូរទស្សន៍​នានា ​គឺ​តម្លៃ​ខ្លួននៅមាន​កម្រិត​នៅ​ឡើយសម្រាប់​រូប​នាង ​ព្រោះ​ទី​ផ្សារ​​រឿង​ភាគ​នៅ​ចង្អៀត​ជាង​រឿង​ដុំ​។ “ឥឡូវ​យើង​កំពុង​តែ​ខំ​ប្រឹង​លើ​រឿង​ភាគ​​ហើយ​មិន​យូរ​ទៀត​នោះ​ទេ​គឺ​ ទីផ្សារ​យើង​ដើរ​តម្លៃ​តួ​សម្ដែង​ក៏​ត្រូវ​ឡើង​តាម​ហ្នឹង​ដែរ”៕

 

តូតា ប្រាប់​ចំណូល​រក​បាន​ពី​សិល្បៈ

ចុច​អាន៖ តូតា សម្ងំ​ហាត់​ក្បាច់​រាំ​ដើម្បី​ទៅ​សម្ពោធ​រឿង​នៅ​ថៃ

 

អត្ថបទ៖ SAMEDY​​​​​​​​